Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 យ៉ាកុប​ទូល​ឆ្លើយ​ថា ចំនួន​ឆ្នាំ​ដែល​ទូលបង្គំ​សំចត​នៅ​នោះ​បាន​តែ​១៣០​ឆ្នាំ​ទេ អស់​ទាំង​ឆ្នាំ​អាយុ​នៃ​ទូលបង្គំ​បាន​តិច​ណាស់ ហើយ​អាក្រក់​ផង មិន​ដល់​នឹង​ចំនួន​ឆ្នាំ​អាយុ ដែល​ពួក​ឰយុកោ​របស់​ទូលបង្គំ​បាន​សំចត​នៅ​នោះ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 យ៉ាកុប​ទូល​ផារ៉ោន​ថា​៖ “ថ្ងៃអាយុ​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ខ្ញុំព្រះបាទ គឺ​មួយរយសាមសិប​ឆ្នាំ​។ ថ្ងៃអាយុ​នៃ​ជីវិត​របស់ខ្ញុំព្រះបាទ​តិច​ណាស់ ហើយ​មានទុក្ខលំបាក​ទៀត គឺ​មិន​ដល់​ថ្ងៃអាយុ​នៃ​ជីវិត​ដូនតា​របស់ខ្ញុំព្រះបាទ នៅ​គ្រា​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ពួកគាត់​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 លោក​យ៉ាកុប​ទូល​ផារ៉ោន​ថា៖ «ចំនួន​ឆ្នាំ​ដែល​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​លើ​ផែន​ដី​នេះ បាន​តែ​មួយ​រយ​សាម​សិប​ឆ្នាំទេ អាយុ​ទូល‌បង្គំ​តិច​ណាស់ ហើយជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន មិន​អាច​ប្រៀប​នឹង​ចំនួន​ឆ្នាំ ដែល​បុព្វ‌បុរស​របស់​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​នៅ​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​យ៉ាកុប​ទូល​ព្រះ‌រាជា​វិញ​ថា៖ «ទូលបង្គំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ អស់​រយៈ​ពេល​មួយ​រយ​សាម‌សិប​ឆ្នាំ​ហើយ។ អាយុ​ទូលបង្គំ​មិន​វែង​ទេ ហើយ​ក៏​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ផង គឺ​ទូលបង្គំ​រស់​មិន​បាន​យូរ​ដូច​បុព្វបុរស​របស់​ទូលបង្គំ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ​ឡើយ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 យ៉ាកកូប​ឆ្លើយ​ទៅ​ស្តេច​វិញ​ថា៖ «ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ អស់​រយៈ​ពេល​មួយ​រយ​សាម‌សិប​ឆ្នាំ​ហើយ។ អាយុ​ខ្ញុំ​មិន​វែង​ទេ ហើយ​ក៏​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ផង គឺ​ខ្ញុំ​រស់​មិន​បាន​យូរ​ដូច​បុព្វ‌បុរស​របស់​ខ្ញុំ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ​ឡើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:9
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ដែល​បង្កើត​អើប៉ាក់‌សាឌ​មក នោះ​គាត់​រស់​នៅ​៥០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។


ឯ​អ៊ីសាក​គាត់​បាន​អាយុ​១៨០​ឆ្នាំ​ហើយ


យ៉ាកុប​គាត់​រស់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​១៧​ឆ្នាំ នោះ​អាយុ​យ៉ាកុប​បាន​១៤៧​ឆ្នាំ​ហើយ


រួច​ទ្រង់​មាន​បន្ទូល​សួរ​គាត់​ថា អាយុ​របស់​តា​បាន​ប៉ុន្មាន​ហើយ


អាយុ​របស់​មធូ‌សាឡា​ទាំង​អស់​បាន​៩៦៩​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។


យ៉ូសែប​គាត់​ក៏​ស្លាប់​ទៅ​អាយុ​គាត់​បាន​១១០​ឆ្នាំ ហើយ​គេ​ដាក់​បារទ‌សព​គាត់ រួច​ដាក់​ចុះ​ក្នុង​មឈូស​នៅ​ស្រុក​អេស៊ីព្ទ។:៚


ពី​ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​ជា​អ្នក​ដទៃ​សុទ្ធ​នៅ​ចំពោះ​ទ្រង់ ហើយ​ជា​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​ប៉ុណ្ណោះ ដូច​ជា​ពួក​ឰយុកោ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ វេលា​អាយុ​យើង​ខ្ញុំ​រាល់​គ្នា​នៅ​ផែនដី​នេះ នោះ​ប្រៀប​ដូច​ជា​ស្រមោល​ទេ គ្មាន​អ្វី​ជា​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ


មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធ​តែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្ដី​លំបាក​ជានិច្ច​ផង


ទូលបង្គំ​ជា​មនុស្ស​គ្រាន់​តែ​ស្នាក់​នៅ​ផែនដី​ប៉ុណ្ណោះ សូម​កុំ​លាក់​សេចក្ដី​បង្គាប់​របស់​ទ្រង់​នឹង​ទូលបង្គំ​ឡើយ


អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ជា​បទ​ចំរៀង​របស់​ទូលបង្គំ នៅ​ក្នុង​ផ្ទះ​ដែល​ទូលបង្គំ​អាស្រ័យ​នៅ


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ ដែល​ទូលបង្គំ​អធិស្ឋាន សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សំរែក​ទូលបង្គំ​ផង សូម​ទ្រង់​កុំ​នៅ​ធ្មឹង​នឹង​ទឹក​ភ្នែក​នៃ​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ជា​អ្នក​ដទៃ​នៅ​ចំពោះ​ទ្រង់ ជា​អ្នក​ស្នាក់​នៅ​ដូច​ជា​ពួក​ឰយុកោ ទូលបង្គំ​ទាំង​អស់​គ្នា​ដែរ


ឱ​សូម​ប្រណី​ដល់​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​មាន​កំឡាំង​ឡើង មុន​ដែល​ទូលបង្គំ​ចេញ​បាត់​ទៅ ហើយ​មិន​មាន​ទៀត។


មើល​ទ្រង់​បាន​ធ្វើ​ឲ្យ​ថ្ងៃ​អាយុ​នៃ​ទូលបង្គំ​បាន​ខ្លី ប្រវែង​១​ចំអាម​ដៃ ហើយ​ជំនួរ​ជីវិត​របស់​ទូលបង្គំ ដូច​ជា​ឥត​មាន​សោះ នៅ​ចំពោះ​ទ្រង់ មែន​ហើយ គ្រប់​មនុស្ស ទោះ​ទាំង​មនុស្ស​នៅ​ក្នុង សណ្ឋាន​ពេញ​វ័យ នោះ​ក៏​ឥត​ប្រយោជន៍​ទទេ​ដែរ។ –បង្អង់


អញ​ក៏​បាន​តាំង​សេចក្ដី​សញ្ញា​របស់​អញ​ដល់​គេ​ថា នឹង​ឲ្យ​ស្រុក​កាណាន​ដល់​គេ គឺ​ជា​ស្រុក​ដែល​គេ​បាន​ស្នាក់​នៅ​ទុក​ដូច​ជា​អ្នក​ដទៃ


ក្នុង​គ្រា​ដែល​ទូល​នឹង​ផារ៉ោន នោះ​ម៉ូសេ​លោក​បាន​អាយុ​៨០​ឆ្នាំ ឯ​អើរ៉ុន​ក៏​បាន​អាយុ​៨៣​ឆ្នាំ​ហើយ។


ដូច្នេះ យើង​ខ្ញុំ​មាន​ចិត្ត​ជឿ‌ជាក់​ជា​ដរាប ហើយ​ដឹង​ថា ដែល​យើង​ខ្ញុំ​នៅ​ក្នុង​រូប‌កាយ​នេះ នោះ​យើង​ខ្ញុំ​នៅ​ឃ្លាត​ពី​ព្រះ‌អម្ចាស់


កាល​ម៉ូសេ​ស្លាប់​ទៅ​នោះ​បាន​អាយុ​១២០​ឆ្នាំ​ហើយ តែ​ភ្នែក​លោក​មិន​ខ្សោយ ហើយ​កំឡាំង​មិន​បាន​អន់​សោះ


ដ្បិត​នៅ​ស្ថាន​នេះ យើង​រាល់​គ្នា​គ្មាន​ទី​ក្រុង​ណា ដែល​ស្ថិត​នៅ​ជាប់​ជានិច្ច​ទេ តែ​យើង​កំពុង​តែ​ស្វែង​រក​ក្រុង​នោះ​ដែល​ត្រូវ​មក


អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ ដ្បិត​ជីវិត​អ្នក​រាល់​គ្នា​ជា​អ្វី គឺ​ជា​ចំហាយ​ទឹក​ទេ​តើ ដែល​ឃើញ​តែ​១​ភ្លែត រួច​បាត់​ទៅ


ក្រោយ​ការ​ទាំង​នោះ​មក យ៉ូស្វេ​ជា​កូន​នុន ដែល​ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្លាប់​ទៅ ចំនួន​អាយុ​របស់​លោក​បាន​១១០​ឆ្នាំ


ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​ពួក​ប្រទេស​ក្រៅ ហើយ​ដូច​ជា​ពួក​អ្នក ដែល​គ្រាន់​តែ​សំណាក់​នៅ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចៀស​ពី​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​សាច់​ឈាម ដែល​ត‌យុទ្ធ​នឹង​ព្រលឹង​វិញ្ញាណ​ចេញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម