គោញីស្គម ហើយអាក្រក់មើលទាំងប្រាំពីរនោះដែលឡើងមកតាមក្រោយ គឺប្រាំពីរឆ្នាំ រីឯកួរស្រូវប្រាំពីរទទេ ដែលស្លោកដោយខ្យល់ទិសខាងកើត គឺប្រាំពីរឆ្នាំនៃទុរ្ភិក្ស។
លោកុប្បត្តិ 47:23 - ព្រះគម្ពីរខ្មែរសាកល យ៉ូសែបនិយាយទៅកាន់ប្រជាជនថា៖ “មើល៍! ថ្ងៃនេះខ្ញុំបានទិញអ្នករាល់គ្នា ព្រមទាំងដីធ្លីរបស់អ្នករាល់គ្នាថ្វាយផារ៉ោនហើយ។ នេះនែ! គ្រាប់ពូជសម្រាប់អ្នករាល់គ្នា! ដូច្នេះ អ្នករាល់គ្នាអាចសាបព្រោះលើដីបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ឥឡូវនេះ ខ្ញុំបានទិញអ្នករាល់គ្នា ព្រមទាំងដីរបស់អ្នករាល់គ្នាថ្វាយផារ៉ោនហើយ នេះជាគ្រាប់ពូជសម្រាប់អ្នករាល់គ្នា ចូរយកទៅសាបព្រោះចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ថ្ងៃនេះ ខ្ញុំបានទិញ ទាំងអ្នករាល់គ្នា ទាំងដីធ្លីរបស់អ្នករាល់គ្នា ថ្វាយព្រះចៅផារ៉ោនហើយ។ ខ្ញុំនឹងផ្ដល់ពូជឲ្យអ្នករាល់គ្នាយកទៅសាបព្រោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបប្រកាសដល់ប្រជាជនទាំងឡាយថា នែឥឡូវនេះខ្ញុំបានទិញអ្នករាល់គ្នា ព្រមទាំងដីរបស់អ្នករាល់គ្នាថ្វាយផារ៉ោនហើយ នេះជាពូជឲ្យដល់អ្នករាល់គ្នា ចូរយកទៅសាបព្រោះចុះ អាល់គីតាប យូសុះនិយាយទៅកាន់ប្រជាជនថា៖ «ថ្ងៃនេះ ខ្ញុំបានទិញ ទាំងអ្នករាល់គ្នា ទាំងដីធ្លីរបស់អ្នករាល់គ្នា ជូនស្តេចហ្វៀរ៉អ៊ូនហើយ។ ខ្ញុំនឹងផ្តល់ពូជឲ្យអ្នករាល់គ្នាយកទៅសាបព្រោះ។ |
គោញីស្គម ហើយអាក្រក់មើលទាំងប្រាំពីរនោះដែលឡើងមកតាមក្រោយ គឺប្រាំពីរឆ្នាំ រីឯកួរស្រូវប្រាំពីរទទេ ដែលស្លោកដោយខ្យល់ទិសខាងកើត គឺប្រាំពីរឆ្នាំនៃទុរ្ភិក្ស។
ដ្បិតមានទុរ្ភិក្សនៅលើផែនដីពីរឆ្នាំហើយ ក៏នឹងមានប្រាំឆ្នាំទៀតដែលគ្មានការភ្ជួររាស់ ឬការច្រូតកាត់ឡើយ។
ប៉ុន្តែយ៉ូសែបមិនបានទិញដីធ្លីរបស់ពួកបូជាចារ្យ ពីព្រោះពួកបូជាចារ្យមានចំណែកពីផារ៉ោន ហើយពួកគេបានហូបពីចំណែករបស់ខ្លួនដែលផារ៉ោនប្រទានដល់ពួកគេ ដោយហេតុនេះពួកគេមិនបានលក់ដីធ្លីរបស់ខ្លួនទេ។
ដល់ពេលច្រូតកាត់ អ្នករាល់គ្នាត្រូវថ្វាយមួយភាគប្រាំដល់ផារ៉ោន ហើយបួនភាគប្រាំនឹងទៅជារបស់អ្នករាល់គ្នាទុកជាគ្រាប់ពូជសម្រាប់ស្រែចម្ការ ព្រមទាំងទុកជាស្បៀងអាហារសម្រាប់អ្នករាល់គ្នា សម្រាប់អ្នកផ្ទះរបស់អ្នករាល់គ្នា និងសម្រាប់កូនក្មេងរបស់អ្នករាល់គ្នាហូប”។
មនុស្សមានចិត្តសប្បុរស ហើយឲ្យគេខ្ចី នោះប្រសើរហើយ; អ្នកនោះនឹងធ្វើកិច្ចការរបស់ខ្លួនដោយសេចក្ដីយុត្តិធម៌។
មានពរហើយ អ្នកដែលយកចិត្តទុកដាក់នឹងអ្នកក្រខ្សត់! ព្រះយេហូវ៉ានឹងរំដោះគេនៅថ្ងៃនៃមហន្តរាយ។
ប្រជាជននឹងដាក់បណ្ដាសាអ្នកដែលបង្ខាំងស្រូវទុក ប៉ុន្តែមានពរនៅលើក្បាលអ្នកដែលលក់ស្រូវវិញ។
អ្នកដែលធ្វើស្រែចម្ការរបស់ខ្លួន នឹងបានឆ្អែតដោយអាហារ រីឯអ្នកដែលដេញតាមការឥតប្រយោជន៍ គឺខ្វះវិចារណញ្ញាណ។
ដីកាប់ឆ្ការរបស់អ្នកក្រីក្រផ្ដល់ស្បៀងអាហារជាច្រើន ប៉ុន្តែវាត្រូវបានបំផ្លាញដោយភាពអយុត្តិធម៌។
នៅពេលព្រឹក ចូរសាបព្រោះគ្រាប់ពូជរបស់អ្នកចុះ ហើយនៅពេលល្ងាច ក៏កុំសម្រាកដៃរបស់អ្នកដែរ ដ្បិតអ្នកមិនដឹងថាមួយណានឹងចម្រើនឡើងឡើយ ថាតើការនេះ ឬការនោះ ឬបើការទាំងពីរនឹងបានល្អដូចគ្នា។
ដូចដែលភ្លៀង និងព្រិលធ្លាក់មកពីលើមេឃ ហើយមិនត្រឡប់ទៅទីនោះ គឺស្រោចស្រពផែនដីវិញ ធ្វើឲ្យវាកកើតឡើង ហើយចេញពន្លក ក៏ផ្ដល់គ្រាប់ពូជដល់អ្នកសាបព្រោះ ហើយផ្ដល់អាហារដល់អ្នកហូបយ៉ាងណា
“ចុះតើនរណាជាបាវបម្រើស្មោះត្រង់ ហើយមានប្រាជ្ញា ដែលចៅហ្វាយបានតែងតាំងឲ្យត្រួតលើអ្នកផ្ទះរបស់លោក ដើម្បីចែកអាហារឲ្យពួកគេតាមពេលកំណត់?
ព្រះអង្គដែលផ្គត់ផ្គង់គ្រាប់ពូជដល់អ្នកសាបព្រោះ និងផ្គត់ផ្គង់អាហារសម្រាប់ហូប ព្រះអង្គនឹងផ្គត់ផ្គង់ ហើយធ្វើឲ្យគ្រាប់ពូជរបស់អ្នករាល់គ្នាកើនឡើង ព្រមទាំងចម្រើនផលនៃសេចក្ដីសុចរិតរបស់អ្នករាល់គ្នាផង។