Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 11:26 - ព្រះគម្ពីរខ្មែរសាកល

26 ប្រជាជន​នឹង​ដាក់បណ្ដាសា​អ្នកដែល​បង្ខាំង​ស្រូវ​ទុក ប៉ុន្តែ​មាន​ពរ​នៅលើ​ក្បាល​អ្នកដែល​លក់ស្រូវ​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ឯ​អ្នក​ណា​ដែល​បង្ខាំង​ទុក​អង្ករ បណ្ដា‌ជន​នឹង​ប្រទេច​ផ្ដាសា​អ្នក​នោះ តែ​នឹង​មាន​ពរ​ស្ថិត​នៅ​លើ​ក្បាល នៃ​អ្នក​ណា​ដែល​លក់​ឲ្យ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 អ្នក​ដែល​ទុក​ស្រូវ​ក្នុង​ឃ្លាំង ដើម្បី​ដំឡើង​ថ្លៃ​តែងតែ​ត្រូវ​ប្រជា‌ជន​ដាក់​បណ្ដាសា រីឯ​អ្នក​ដែល​សុខ​ចិត្ត​លក់​ស្រូវ​របស់​ខ្លួន​នឹង​បាន​ទទួល​ពរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឯ​អ្នក​ណា​ដែល​បង្ខាំង​ទុក​អង្ករ បណ្តាជន​នឹង​ប្រទេច​ផ្តាសា​អ្នក​នោះ តែ​នឹង​មាន​ពរ​ស្ថិត​នៅ​លើ​ក្បាល​នៃ​អ្នក​ណា​ដែល​លក់​ឲ្យ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 អ្នក​ដែល​ទុក​ស្រូវ​ក្នុង​ឃ្លាំង ដើម្បី​ដំឡើង​ថ្លៃ​តែងតែ​ត្រូវ​ប្រជា‌ជន​ដាក់​បណ្ដាសា រីឯ​អ្នក​ដែល​សុខ​ចិត្ត​លក់​ស្រូវ​របស់​ខ្លួន​នឹង​បាន​ទទួល​ពរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 11:26
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅគ្រានោះ យ៉ូសែប​ជា​មេគ្រប់គ្រង​លើ​ស្រុក​នោះ គាត់​ជា​អ្នកដែល​លក់ស្រូវ​ឲ្យ​ប្រជារាស្ត្រ​ទាំងអស់​នៅ​ដែនដី​នោះ ដូច្នេះ​ពួក​បងប្រុស​របស់​យ៉ូសែប​ក៏​មក​ដល់ ហើយ​ក្រាបមុខដល់ដី​នៅចំពោះ​គាត់​។


យ៉ូសែប​បាន​ប្រមូល​ប្រាក់​ទាំងអស់​ដែល​រកបាន​នៅ​ដែនដី​អេហ្ស៊ីប និង​ដែនដី​កាណាន ជាតម្លៃ​ស្រូវ​ដែល​គេ​ទិញ រួច​យ៉ូសែប​ក៏​នាំ​ប្រាក់​ទាំងនោះ​មក​ក្នុង​ដំណាក់​របស់​ផារ៉ោន​។


ព្រះពរ​ស្ថិត​នៅលើ​ក្បាល​របស់​មនុស្ស​សុចរិត ប៉ុន្តែ​មាត់​របស់​មនុស្ស​អាក្រក់​លាក់បាំង​អំពើហិង្សា​។


អ្នកដែល​និយាយ​នឹង​មនុស្ស​អាក្រក់​ថា​៖ “អ្នក​ជា​មនុស្ស​សុចរិត” បណ្ដាជន​នឹង​ដាក់បណ្ដាសា​អ្នកនោះ ជាតិសាសន៍​ទាំងឡាយ​នឹង​ស្អប់ខ្ពើម​អ្នកនោះ


អ្នកដែល​ចែក​ឲ្យ​អ្នកក្រីក្រ នឹង​គ្មាន​ភាពខ្វះខាត​ឡើយ រីឯ​អ្នកដែល​បិទ​ភ្នែក​របស់ខ្លួន នឹងត្រូវ​បណ្ដាសា​យ៉ាងច្រើន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម