Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:23 - អាល់គីតាប

23 យូសុះ​និយាយ​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​បាន​ទិញ ទាំង​អ្នក​រាល់​គ្នា ទាំង​ដី​ធ្លី​របស់​អ្នក​រាល់​គ្នា ជូន​ស្តេច​ហ្វៀរ៉អ៊ូន​ហើយ។ ខ្ញុំ​នឹង​ផ្តល់​ពូជ​ឲ្យ​អ្នក​រាល់​គ្នា​យក​ទៅ​សាប​ព្រោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 យ៉ូសែប​និយាយ​ទៅកាន់​ប្រជាជន​ថា​៖ “មើល៍! ថ្ងៃនេះ​ខ្ញុំ​បាន​ទិញ​អ្នករាល់គ្នា ព្រមទាំង​ដីធ្លី​របស់អ្នករាល់គ្នា​ថ្វាយ​ផារ៉ោន​ហើយ​។ នេះនែ! គ្រាប់ពូជ​សម្រាប់​អ្នករាល់គ្នា​! ដូច្នេះ អ្នករាល់គ្នា​អាច​សាបព្រោះ​លើ​ដី​បាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​ទិញ​អ្នក​រាល់​គ្នា ព្រម​ទាំង​ដី​របស់​អ្នក​រាល់​គ្នា​ថ្វាយ​ផារ៉ោន​ហើយ នេះ​ជា​គ្រាប់​ពូជ​សម្រាប់​អ្នក​រាល់​គ្នា ចូរ​យក​ទៅ​សាប‌ព្រោះ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​បាន​ទិញ ទាំង​អ្នក​រាល់​គ្នា ទាំង​ដី‌ធ្លី​របស់​អ្នក​រាល់​គ្នា ថ្វាយ​ព្រះចៅ​ផារ៉ោន​ហើយ។ ខ្ញុំ​នឹង​ផ្ដល់​ពូជ​ឲ្យ​អ្នក​រាល់​គ្នា​យក​ទៅ​សាប​ព្រោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 យ៉ូសែប​ប្រកាស​ដល់​ប្រជា‌ជន​ទាំង‌ឡាយ​ថា នែ​ឥឡូវ​នេះ​ខ្ញុំ​បាន​ទិញ​អ្នក​រាល់​គ្នា ព្រម​ទាំង​ដី​របស់​អ្នក​រាល់​គ្នា​ថ្វាយ​ផារ៉ោន​ហើយ នេះ​ជា​ពូជ​ឲ្យ​ដល់​អ្នក​រាល់​គ្នា ចូរ​យក​ទៅ​សាប‌ព្រោះ​ចុះ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:23
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គោ​ញី​ប្រាំ​ពីរ​ក្បាល​ស្គម សល់​តែ​ស្បែក និង​ឆ្អឹង​ដែល​ឡើង​មក តាម​ក្រោយ​នោះ មាន​ន័យ​ថា ប្រាំ​ពីរ​ឆ្នាំ​ដែរ ហើយ​កួរ​ស្រូវ​ស្កក​ដែល​ស្លោក​ដោយ​ចំហាយ​ខ្យល់​ពី​ទិស​ខាង​កើត​នោះ មាន​ន័យ​ថា មាន​កើត​ទុរ្ភិក្ស​ប្រាំ​ពីរ​ឆ្នាំ។


មើល៍ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​ហើយ ហើយ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​តទៅ​មុខ​ទៀត ក៏​គ្មាន​នរណា​អាច​ភ្ជួរ​រាស់ និង​ច្រូត​កាត់​បាន​ដែរ។


រីឯ​ពួក​អ៊ីមុាំ​វិញ យូសុះ​ពុំ​បាន​ទិញ​ដី​ធ្លី​របស់​ពួក​គេ​ទេ ព្រោះ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចេញ​ច្បាប់​មួយ ការ​ពារ​ពួក​អ៊ីមុាំ​ទាំង​នោះ។ ពួក​គេ​ទទួល​ស្បៀង​អាហារ​ពី​ស្តេច ដូច្នេះ ពួក​គេ​មិន​បាច់​លក់​ដី​ធ្លី​ឡើយ។


លុះ​ដល់​ពេល​ប្រមូល​ភោគ​ផល អ្នក​រាល់​គ្នា​ត្រូវ​យក​មួយ​ភាគ​ប្រាំ​ទៅ​ជូន​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​អ្នក​រាល់​គ្នា​ទុក​បួន​ភាគ​ប្រាំ​ទៀត សម្រាប់​ធ្វើ​ពូជ និង​សម្រាប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បរិភោគ»។


អ្នក​ណា​មាន​ចិត្ត​ទូលាយ ហើយ​យក​របស់​ខ្លួន​ឲ្យ​គេ​ខ្ចី ព្រម​ទាំង​រក​ស៊ី​ដោយ​ទៀង​ត្រង់ អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អ​ប្រពៃ​ហើយ។


មាន​សុភ‌មង្គល​ហើយ អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់ នឹង​មនុស្ស​កំសត់​ទុគ៌ត! ដ្បិត​នៅ​ថ្ងៃ​មាន​អាសន្ន អុលឡោះ‌តាអាឡា នឹង​ជួយ​អ្នក​នោះ​ជា​មិន​ខាន។


អ្នក​ដែល​ទុក​ស្រូវ​ក្នុង​ឃ្លាំង ដើម្បី​ដំឡើង​ថ្លៃ​តែងតែ​ត្រូវ​ប្រជា‌ជន​ដាក់​បណ្ដាសា រីឯ​អ្នក​ដែល​សុខ​ចិត្ត​លក់​ស្រូវ​របស់​ខ្លួន​នឹង​បាន​ទទួល​ពរ។


អ្នក​ខំ​ប្រឹង​ធ្វើ​ស្រែ​ចម្ការ​រមែង​មាន​អាហារ​បរិភោគ​ឆ្អែត រីឯ​អ្នក​ចូល​ចិត្ត​ព្រោក‌ប្រាជ្ញ​ជា​មនុស្ស​ខ្វះ​ការ​ពិចារណា។


ស្រែ​ចម្ការ​ដែល​ជន​ក្រីក្រ​ភ្ជួរ​រាស់ តែងតែ​បង្កើត​ផល​យ៉ាង​បរិបូណ៌ ប៉ុន្តែ មាន​អ្នក​ខ្លះ​ស្លាប់ ព្រោះ​តែ​ខ្វះ​យុត្តិធម៌។


ត្រូវ​សាប​ព្រោះ​គ្រាប់​ពូជ​របស់​អ្នក តាំង​ពី​ព្រលឹម ហើយ​នៅ​ពេល​ល្ងាច​ក៏​មិន​ត្រូវ​ទំនេរ​ដៃ​ដែរ ដ្បិត​អ្នក​ពុំ​ដឹង​ថា កិច្ចការ​ណា​មួយ​នឹង​បង្កើត​ផល ឬ​អ្នក​ទទួល​ផល​ប្រយោជន៍​ពី​កិច្ចការ​ទាំង​អស់​ឡើយ។


ទឹក​ភ្លៀង និង​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក ស្រោច​ស្រព​ផែនដី។ ទឹក​ទាំង​នេះ​មិន​វិល​ត្រឡប់​ទៅ​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង បង្កើត​ភោគ​ផល ផ្ដល់​ពូជ​សម្រាប់​អ្នក​សាប​ព្រោះ និង​ផ្ដល់​អាហារ​ឲ្យ​គេ​បរិភោគ។


«បើ​អ្នក​បម្រើ​ណា​មាន​ចិត្ដ​ស្មោះ​ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុក​ផ្ដាក់​ឲ្យ​អ្នក​បម្រើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ពុំ‌ខាន។


អុលឡោះ​ដែល «ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​ប្រទាន​ចំណី​អាហារ​ឲ្យ​គេ​ផង​នោះ» ទ្រង់​ក៏​ផ្គត់‌ផ្គង់​គ្រាប់​ពូជ​ឲ្យ​បង​ប្អូន និង​ឲ្យ​គ្រាប់​ពូជ​នោះ​កើន​ចំនួន​ឡើង​ដែរ ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​បង​ប្អូន បង្កើត​ផល​បាន​ច្រើន​ឡើង​ថែម​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម