ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 37:9 - ព្រះគម្ពីរខ្មែរសាកល

ក្រោយមក គាត់​យល់សប្តិឃើញ​យល់សប្តិ​មួយទៀត ក៏​រៀបរាប់ប្រាប់​ពួក​បងប្រុស​របស់គាត់​ថា​៖ “មើល៍! ខ្ញុំ​បាន​យល់សប្តិឃើញ​យល់សប្តិ​មួយទៀត ហើយ​មើល៍! ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ​ដប់មួយ​ក្រាបចុះ​នៅចំពោះ​ខ្ញុំ​!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​យល់​សប្តិ​ទៀត ហើយ​ក៏​ប្រាប់​បងៗ​របស់​គាត់​ថា៖ «មើល៍ ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​ម្ដង​ទៀត​ហើយ គឺ​ឃើញ​ថ្ងៃ ខែ និង​ផ្កាយ​ទាំង​ដប់​មួយ​បាន​ក្រាប​គោរព​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​មក យ៉ូសែប​យល់​សប្តិ​ម្ដង​ទៀត ហើយ​គាត់​បាន​យក​ទៅ​និយាយ​ប្រាប់​បងៗ​ថា៖ «ខ្ញុំ​បាន​យល់​សប្តិ​ម្ដង​ទៀត​ដូច​ត​ទៅ គឺ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​ផ្កាយ​ដប់​មួយ មក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​យល់​សប្តិ​ឃើញ​ទៀត ហើយ​ក៏​ប្រាប់​ដល់​ពួក​បង​គាត់​ថា ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​ដូច្នេះ​ទៀត គឺ​ថ្ងៃ ខែ នឹង​ផ្កាយ​ទាំង​១១​បាន​ក្រាប​គោរព​ដល់​ខ្ញុំ

សូមមើលជំពូក

អាល់គីតាប

ក្រោយ​មក យូសុះ​យល់​សប្តិ​ម្តង​ទៀត ហើយ​គាត់​បាន​យក​ទៅ​និយាយ​ប្រាប់​បងៗ​ថា៖ «ខ្ញុំ​បាន​យល់​សប្តិ​ម្តង​ទៀត​ដូច​តទៅ​គឺ ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និង​ផ្កាយ​ដប់​មួយ មក​ក្រាប​គោរព​ដល់​ខ្ញុំ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 37:9
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ព្រះ​យាង​មក​ឯ​អ័ប៊ីម្ម៉ាឡិច​ក្នុង​សុបិន​ពេលយប់ ហើយ​មានបន្ទូល​នឹង​ទ្រង់​ថា​៖ “មើល៍! អ្នក​នឹង​ស្លាប់ ដោយសារតែ​ស្ត្រី​ដែល​អ្នក​បាន​យកមក​នេះ ដ្បិត​នាង​រៀបការ​ប្ដី​ហើយ”។


នៅពេល​យ៉ូសែប​រៀបរាប់ប្រាប់​ឪពុក​របស់គាត់ និង​ពួក​បងប្រុស​របស់គាត់ ឪពុក​របស់គាត់​ក៏​ស្ដីបន្ទោស​គាត់​ថា​៖ “យល់សប្តិ​ដែល​ឯង​បាន​យល់សប្តិឃើញ​នេះ​ជា​អ្វី​? តើ​យើង និង​ម្ដាយ​របស់ឯង ព្រមទាំង​ពួក​បងប្រុស​របស់ឯង ពិតជា​នឹង​មក​ក្រាបមុខដល់ដី​នៅចំពោះ​ឯង​ឬ​?”។


មើល៍! ពួកយើង​កំពុង​ចង​កណ្ដាប់​នៅកណ្ដាល​ស្រែ នោះ​មើល៍! កណ្ដាប់​របស់ខ្ញុំ​ក៏​ក្រោក​ឈរឡើង ហើយ​មើល៍! កណ្ដាប់​របស់ពួកបង​មក​ព័ទ្ធជុំវិញ រួច​ក្រាបចុះ​នៅចំពោះ​កណ្ដាប់​របស់ខ្ញុំ​!”។


ពួក​បងប្រុស​របស់គាត់​ក៏​និយាយ​នឹង​គាត់​ថា​៖ “តើ​ឯង​ពិតជា​នឹង​ធ្វើជាស្ដេច​លើ​ពួកយើង ឬ​ពិតជា​នឹង​គ្រប់គ្រង​លើ​ពួកយើង​ឬ​?”។ ដូច្នេះ ពួកគេ​ស្អប់​គាត់​រឹតតែខ្លាំងឡើងទៀត ព្រោះតែ​យល់សប្តិ​របស់គាត់ និង​ពាក្យសម្ដី​របស់គាត់​។


យ៉ូសែប​ទូល​ផារ៉ោន​ថា​៖ “សុបិន​របស់​ផារ៉ោន​គឺ​តែមួយ​ទេ​។ ព្រះ​បាន​ប្រាប់​ផារ៉ោន​អំពី​អ្វីដែល​ព្រះអង្គ​រៀបនឹង​ធ្វើ​ហើយ​។


រីឯ​ការដែល​ផារ៉ោន​យល់សុបិន​ដដែល​ៗ​ពីរដង​ដូច្នេះ គឺ​ដោយព្រោះ​ព្រះ​បាន​សម្រេច​ការ​នោះ​ហើយ ហើយ​ព្រះ​នឹង​អនុវត្ត​ការនោះ​យ៉ាងឆាប់រហ័ស​។


នៅគ្រានោះ យ៉ូសែប​ជា​មេគ្រប់គ្រង​លើ​ស្រុក​នោះ គាត់​ជា​អ្នកដែល​លក់ស្រូវ​ឲ្យ​ប្រជារាស្ត្រ​ទាំងអស់​នៅ​ដែនដី​នោះ ដូច្នេះ​ពួក​បងប្រុស​របស់​យ៉ូសែប​ក៏​មក​ដល់ ហើយ​ក្រាបមុខដល់ដី​នៅចំពោះ​គាត់​។


នៅពេល​យ៉ូសែប​មកដល់​ផ្ទះ ពួកគេ​ក៏​យក​ជំនូន​ដែល​នៅក្នុង​ដៃ​របស់ពួកគេ​មក​ក្នុង​ផ្ទះ​ជូន​គាត់ ហើយ​ក្រាបមុខដល់ដី​នៅចំពោះ​គាត់​។


ពួកគេ​ឆ្លើយថា​៖ “ឪពុក​របស់យើងខ្ញុំ​ជា​បាវបម្រើ​របស់លោក គាត់​សុខសប្បាយ ហើយ​នៅតែ​នៅរស់​ទេ”។ រួច​ពួកគេ​ឱនក្បាលចុះ ហើយ​ថ្វាយបង្គំ​។


កាល​យូដា និង​បងប្អូន​របស់គាត់​មកដល់​ផ្ទះ​យ៉ូសែប យ៉ូសែប​នៅតែ​នៅ​ទីនោះ ពួកគេ​ក៏​ក្រាបមុខដល់ដី​នៅចំពោះ​យ៉ូសែប​។


លោកម្ចាស់​នៃខ្ញុំ​បាន​សួរ​ពួក​បាវបម្រើ​របស់លោក​ថា​: ‘តើ​ពួកឯង​មាន​ឪពុក ឬ​ប្អូនប្រុស​ឬទេ​?’។


“ចូរ​ប្រញាប់​ឡើងទៅ​ឯ​ឪពុក​របស់ខ្ញុំ​ចុះ ហើយ​ប្រាប់​គាត់​ថា​: ‘យ៉ូសែប​កូនប្រុស​របស់លោកឪពុក​បាន​និយាយ​ដូច្នេះ​ថា​: “ព្រះ​បាន​តាំង​ខ្ញុំ​ជា​ចៅហ្វាយ​លើ​អេហ្ស៊ីប​ទាំងមូល​ហើយ សូម​ចុះមក​ជួប​ខ្ញុំ​កុំ​បង្អង់​ឡើយ​។


យ៉ូសែប​ក៏​ទឹម​រទេះសេះ​របស់គាត់ ហើយ​ឡើង​ទៅ​ជួប​អ៊ីស្រាអែល​ឪពុក​របស់គាត់​នៅ​កូសែន​។ នៅពេល​គាត់​បង្ហាញខ្លួន​ដល់​ឪពុក គាត់​ក៏​កៀក​ក​ឪពុក ហើយ​យំ​ទាំង​កៀក​ក​ឪពុក​យ៉ាងយូរ​។


យ៉ូសែប​បាន​ផ្គត់ផ្គង់​ស្បៀងអាហារ​ដល់​ឪពុក និង​បងប្អូន​របស់គាត់ ព្រមទាំង​អ្នកផ្ទះ​ទាំងអស់​របស់​ឪពុក​គាត់​តាម​ចំនួន​កូនក្មេង​។


វា​បានជាធំ​រហូតដល់​ពលបរិវារ​នៃ​មេឃ ហើយ​បាន​ទម្លាក់​ពលបរិវារ​ខ្លះ និង​ផ្កាយ​ខ្លះ​ដល់​ដី ព្រមទាំង​ជាន់ឈ្លី​ពួកវា​ផង​។


ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​ឥតបន្ទោសបាន និង​ស្លូតត្រង់ ជា​កូន​ឥតសៅហ្មង​របស់​ព្រះ​នៅ​កណ្ដាលចំណោម​ជំនាន់​វៀចវេរ និង​ខូចសីលធម៌​នេះ ដែល​នៅកណ្ដាលចំណោម​ពួកគេ អ្នករាល់គ្នា​បញ្ចេញពន្លឺ ជា​ប្រភពពន្លឺ​ក្នុង​ពិភពលោក​។