Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:14 - ព្រះគម្ពីរខ្មែរសាកល

14 កាល​យូដា និង​បងប្អូន​របស់គាត់​មកដល់​ផ្ទះ​យ៉ូសែប យ៉ូសែប​នៅតែ​នៅ​ទីនោះ ពួកគេ​ក៏​ក្រាបមុខដល់ដី​នៅចំពោះ​យ៉ូសែប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 យូដា និង​បង‌ប្អូន​របស់​គាត់ នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប ឯ​លោក​ក៏​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី​នៅ​ចំពោះ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​យូដា និង​បងប្អូន​របស់​គាត់ ទៅ​ដល់​ផ្ទះ​របស់​លោក​យ៉ូសែប ឃើញ​លោក​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ក្រាប​ថ្វាយ‌បង្គំ​លោក​ដល់​ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 យូដា នឹង​បង​ប្អូន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប​ដែល​នៅ​ផ្ទះ​នៅ​ឡើយ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

14 យូដា និង​បង‌ប្អូន​របស់​គាត់ ទៅ​ដល់​ផ្ទះ​របស់​យូសុះ ឃើញ​គាត់​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​គោរព​យូសុះ​ដល់​ដី។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​យ៉ូសែប​ឃើញ​បេនយ៉ាមីន​នៅជាមួយ​ពួកបងប្រុស គាត់​ក៏​ប្រាប់​អ្នកគ្រប់គ្រងផ្ទះ​របស់គាត់​ថា​៖ “ចូរ​នាំ​អ្នកទាំងនេះ​មក​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ ព្រមទាំង​រៀបចំ​ចុះ ដ្បិត​អ្នកទាំងនេះ​នឹង​ហូប​ជាមួយ​យើង​នៅ​ពេលថ្ងៃត្រង់”។


ពួកគេ​ក៏​រៀបចំ​ជំនូន​ចាំ​យ៉ូសែប​មកដល់​នៅ​ពេលថ្ងៃត្រង់ ដ្បិត​ពួកគេ​បាន​ឮ​ថា​ត្រូវ​ហូប​អាហារ​នៅ​ទីនោះ​។


បន្ទាប់មក ពួក​បងប្រុស​របស់គាត់​ក៏​ចូលមក ក្រាបចុះ​នៅចំពោះ​គាត់ ហើយ​និយាយថា​៖ “មើល៍! ពួកយើង​ជា​បាវបម្រើ​របស់​ប្អូន​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម