អ័ប្រាហាំបានផុតដង្ហើម ហើយស្លាប់ទៅក្រោយពីមានអាយុវែងល្អ គឺមានអាយុច្រើន ទាំងស្កប់ចិត្ត ក៏ត្រូវបានប្រមូលទៅឯដូនតារបស់គាត់។
លោកុប្បត្តិ 37:35 - ព្រះគម្ពីរខ្មែរសាកល កូនប្រុសកូនស្រីទាំងអស់ក៏ក្រោកឡើងសម្រាលទុក្ខគាត់ ប៉ុន្តែគាត់មិនព្រមទទួលការសម្រាលទុក្ខឡើយ ដោយនិយាយថា៖ “យើងនឹងចុះទៅស្ថានមនុស្សស្លាប់ ទៅឯកូនប្រុសរបស់យើងទាំងកាន់ទុក្ខ”។ គឺយ៉ាងនេះឯងដែលឪពុករបស់គាត់យំស្រណោះគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនប្រុសកូនស្រីរបស់លោកទាំងប៉ុន្មានក៏នាំគ្នាជួយសម្រាលទុក្ខលោក តែលោកមិនព្រមឲ្យអ្នកណាមកសម្រាលទុក្ខឡើយ។ លោកមានប្រសាសន៍ថា៖ «ពុកនឹងចុះទៅជួបកូននៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់ទុក្ខ!» ហើយលោកក៏យំសោកនឹងកូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកទាំងប្រុសទាំងស្រីនាំគ្នាមករំលែកទុក្ខលោក តែលោកមិនព្រមឲ្យនរណារំលែកទុក្ខលោកឡើយ។ លោកមានប្រសាសន៍ថា៖ «ពុកមុខតែលាចាកលោកនេះ ទៅជួបមុខកូនប្រុសរបស់ពុក ទាំងកាន់ទុក្ខ!» ហើយលោកក៏យំអាឡោះអាល័យកូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនប្រុសកូនស្រីទាំងអស់ក៏ខំជួយរំដោះទុក្ខគាត់ តែគាត់មិនព្រមទេ ដោយថា អញនឹងចុះទៅឯកូនអញនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងកាន់ទុក្ខផង ហើយគាត់ក៏យំសោកនឹងកូន អាល់គីតាប កូនចៅរបស់គាត់ទាំងប្រុសទាំងស្រី នាំគ្នាមករំលែកទុក្ខគាត់ តែគាត់មិនព្រមឲ្យនរណារំលែកទុក្ខគាត់ឡើយ។ គាត់និយាយថា៖ «ពុកមុខតែលាចាកលោកនេះ ទៅជួបមុខកូនប្រុសរបស់ពុកទាំងកាន់ទុក្ខ!» ហើយគាត់ក៏យំអាឡោះអាល័យកូន។ |
អ័ប្រាហាំបានផុតដង្ហើម ហើយស្លាប់ទៅក្រោយពីមានអាយុវែងល្អ គឺមានអាយុច្រើន ទាំងស្កប់ចិត្ត ក៏ត្រូវបានប្រមូលទៅឯដូនតារបស់គាត់។
ឡាបាន់តបនឹងយ៉ាកុបថា៖ “ស្ត្រីទាំងនេះជាកូនស្រីរបស់យើង ក្មេងទាំងនេះជាចៅរបស់យើង ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់យើង ហើយអ្វីៗទាំងអស់ដែលឯងឃើញ គឺជារបស់យើង។ ប៉ុន្តែនៅថ្ងៃនេះ តើយើងអាចធ្វើអ្វីបានសម្រាប់ពួកកូនស្រីរបស់យើង និងកូនៗរបស់ពួកនាងដែលពួកនាងបានបង្កើត?
អ៊ីសាកបានផុតដង្ហើម ហើយស្លាប់ទៅពេលមានអាយុច្រើន និងស្កប់ចិត្តនឹងអាយុរបស់ខ្លួន ក៏ត្រូវបានប្រមូលទៅឯដូនតារបស់គាត់ នោះអេសាវ និងយ៉ាកុបកូនប្រុសរបស់គាត់ក៏បញ្ចុះសពគាត់៕
ប៉ុន្តែយ៉ាកុបនិយាយថា៖ “កូនប្រុសរបស់យើងចុះទៅជាមួយពួកឯងមិនបានឡើយ ដ្បិតបងប្រុសរបស់វាបានស្លាប់ហើយ នៅសល់តែវាប៉ុណ្ណោះ។ បើសិនវាជួបគ្រោះថ្នាក់តាមផ្លូវដែលពួកឯងទៅ នោះពួកឯងនឹងនាំសក់ស្កូវរបស់យើងចុះទៅស្ថានមនុស្សស្លាប់ទាំងទុក្ខព្រួយហើយ”៕
អ៊ីស្រាអែលនិយាយថា៖ “គ្រប់គ្រាន់ហើយ! យ៉ូសែបកូនប្រុសរបស់យើងនៅរស់នៅឡើយ យើងនឹងទៅមើលវាមុនយើងស្លាប់”៕
អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “យើងមិនដែលនឹកស្មានថានឹងបានឃើញមុខឯងទៀតឡើយ ប៉ុន្តែមើល៍! ព្រះបានឲ្យយើងឃើញទាំងកូនចៅរបស់ឯងទៀតផង!”។
នៅថ្ងៃនៃទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្វែងរកព្រះអម្ចាស់របស់ខ្ញុំ ដៃរបស់ខ្ញុំលាតចេញនៅពេលយប់ ហើយមិនល្វើយឡើយ ព្រលឹងរបស់ខ្ញុំបដិសេធការសម្រាលទុក្ខ។
ខ្ញុំនឹកចាំព្រះ ក៏ស្រែកថ្ងូរ ខ្ញុំសញ្ជឹងគិត ហើយវិញ្ញាណរបស់ខ្ញុំក៏ចុះខ្សោយ។ សេឡា
អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។