Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 25:8 - ព្រះគម្ពីរខ្មែរសាកល

8 អ័ប្រាហាំ​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ​ក្រោយពី​មាន​អាយុវែង​ល្អ គឺ​មាន​អាយុច្រើន ទាំង​ស្កប់ចិត្ត ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 កាល​លោក​អ័ប្រា‌ហាំ​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ លោក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​ក៏​បាន​ទៅជួប​ជុំ​នឹង​ដូន​តា​របស់​លោក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បន្ទាប់​មក លោក​អប្រាហាំ​ទទួល​មរណ‌ភាព​ទៅ គឺ​ក្រោយ​ពី​លោក​រស់​យ៉ាង​យូរ​ប្រកប​ដោយ​សុភមង្គល មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ​មក លោក​ក៏​បាន​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​លោក ដែល​ចែក​ស្ថាន​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 កាល​គាត់​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ នោះ​ផុត​ដង្ហើម​ស្លាប់​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​គាត់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 បន្ទាប់​មក អ៊ីព្រហ៊ីម​ស្លាប់​ទៅ គឺ​ក្រោយ​ពី​គាត់​រស់​យ៉ាង​យូរ​ប្រកប​ដោយ​សុភ‌មង្គល មាន​អាយុ​យឺន​យូរ​សម្បូណ៌​សប្បាយ​មក គាត់​ក៏​បាន​ទៅ​ជួប​ជុំ​នឹង​បុព្វ‌បុរស​របស់​គាត់ ដែល​ស្លាប់​ទៅ​ហើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 25:8
27 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ្នក​វិញ អ្នក​នឹង​ទៅ​ឯ​ពួក​ដូនតា​របស់អ្នក​ដោយ​សុខសាន្ត អ្នក​នឹង​ត្រូវគេ​បញ្ចុះ​ក្រោយពី​មាន​អាយុវែង​ល្អ​។


នេះ​ជា​អាយុ​នៃ​ជីវិត​របស់​អ៊ីសម៉ាអែល គឺ​មួយរយសាមសិបប្រាំពីរ​ឆ្នាំ​។ គាត់​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់​។


នេះ​ជា​ថ្ងៃអាយុ​នៃ​ជីវិត​របស់​អ័ប្រាហាំ គឺ​គាត់​រស់នៅ​បាន​មួយរយចិតសិបប្រាំ​ឆ្នាំ​។


លុះ​កាល​ព្រលឹង​របស់នាង​រៀបនឹង​ចាកចេញទៅ ដ្បិត​នាង​ជិត​ស្លាប់​ហើយ នាង​ក៏​ដាក់ឈ្មោះ​កូននោះ​ថា​បេន-អូនី ប៉ុន្តែ​ឪពុក​របស់កូននោះ​ដាក់ឈ្មោះ​វា​ថា​បេនយ៉ាមីន​វិញ​។


កូនប្រុស​កូនស្រី​ទាំងអស់​ក៏​ក្រោកឡើង​សម្រាលទុក្ខ​គាត់ ប៉ុន្តែ​គាត់​មិនព្រម​ទទួល​ការ​សម្រាលទុក្ខ​ឡើយ ដោយ​និយាយថា​៖ “យើង​នឹង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់ ទៅឯ​កូនប្រុស​របស់យើង​ទាំង​កាន់ទុក្ខ”។ គឺយ៉ាងនេះឯង​ដែល​ឪពុក​របស់គាត់​យំស្រណោះ​គាត់​។


យ៉ាកុប​បង្គាប់​ពួកគេ​ទៀត​ថា​៖ “យើង​នឹង​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់យើង​។ ចូរ​បញ្ចុះ​យើង​ជាមួយ​ដូនតា​របស់យើង ក្នុង​រអាង​នៅ​ចម្ការ​របស់​អេប្រុន​ជនជាតិហេត


នៅពេល​យ៉ាកុប​បាន​បង្គាប់​ពួក​កូនប្រុស​របស់គាត់​ចប់​ហើយ គាត់​ក៏​លើក​ជើង​របស់គាត់​ដាក់​លើ​គ្រែ​វិញ រួច​ផុតដង្ហើម​ទៅ ហើយ​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់​៕


គឺ​ពួក​កូនប្រុស​របស់គាត់​បាន​យក​គាត់​ទៅ​ដែនដី​កាណាន ហើយ​បញ្ចុះ​គាត់​ក្នុង​រអាងភ្នំ​ត្រង់​ចម្ការ​នៅ​ម៉ាក់ពេឡា​ទល់មុខ​ម៉ាមរេ ជា​ចម្ការ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជនជាតិហេត​ទុកជា​ទី​បញ្ចុះសព​។


ភាពរុងរឿង​របស់​ពួក​មនុស្សកំលោះ គឺ​កម្លាំង​របស់ពួកគេ ហើយ​សិរីរុងរឿង​របស់​ចាស់ៗ គឺ​សក់ស្កូវ​។


រំពេចនោះ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​ប្រហារ​ហេរ៉ូឌ ពីព្រោះ​ទ្រង់​មិន​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​។ ទ្រង់​ដាច់ខ្យល់​ទៅ ដោយ​ត្រូវ​ដង្កូវស៊ី​។


ពោលគឺ ថ្វីត្បិតតែ​ដាវីឌ​បាន​ដេកលក់ ក្រោយពី​បម្រើ​តាម​គម្រោង​របស់​ព្រះ​ក្នុង​ជំនាន់​របស់ខ្លួន ហើយ​ត្រូវបាន​បន្ថែម​ទៅក្នុង​ពួក​ដូនតា​របស់​គាត់ ទាំង​ជួប​ការរលួយ​ក៏ដោយ


រំពេចនោះ នាង​ដួល​ដាច់ខ្យល់​នៅទៀប​ជើង​ពេត្រុស​។ ពួក​យុវជន​ទាំងនោះ​ចូលមក ឃើញ​នាង​ស្លាប់ ក៏​សែង​នាង​យកទៅ​បញ្ចុះ​នៅក្បែរ​ប្ដី​របស់​នាង​។


នៅពេល​ឮ​ពាក្យ​ទាំងនេះ អាណានាស​ក៏​ដួល​ដាច់ខ្យល់​ទៅ ហើយ​សេចក្ដីភ័យខ្លាច​យ៉ាងខ្លាំង​បាន​កើតមាន​ដល់​អស់អ្នក​ដែល​ឮ​អំពី​ហេតុការណ៍នេះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម