Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 42:38 - ព្រះគម្ពីរខ្មែរសាកល

38 ប៉ុន្តែ​យ៉ាកុប​និយាយថា​៖ “កូនប្រុស​របស់យើង​ចុះទៅ​ជាមួយ​ពួកឯង​មិនបានឡើយ ដ្បិត​បងប្រុស​របស់វា​បាន​ស្លាប់​ហើយ នៅសល់​តែ​វា​ប៉ុណ្ណោះ​។ បើសិន​វា​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ​ដែល​ពួកឯង​ទៅ នោះ​ពួកឯង​នឹង​នាំ​សក់ស្កូវ​របស់យើង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់​ទាំង​ទុក្ខព្រួយ​ហើយ”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ប៉ុន្ដែ លោក​យ៉ាកុប​ប្រកែក​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ឪពុក​ចុះ​ទៅ​ជា‌មួយ​ឯង​រាល់​គ្នា​ទេ ដ្បិត​បង​វា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ បើ​កាល​ណា​វា​កើត​មាន​គ្រោះ​ថ្នាក់​អ្វី​តាម​ផ្លូវ​ដែល​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ពុក ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​ទុក្ខ​ព្រួយ​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 លោក​យ៉ាកុប​មាន​ប្រសាសន៍​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ពុក​ទៅ​ជា​មួយ​កូន​ទាំង​អស់​គ្នា​ជា​ដាច់​ខាត! បង​វា​ស្លាប់​បាត់​ទៅ​ហើយ គឺ​នៅ​សល់​តែ​វា​ម្នាក់​ប៉ុណ្ណោះ។ ប្រសិន​បើ​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា នៅ​តាម​ផ្លូវ​ដែល​កូនៗ​បម្រុង​នឹង​ធ្វើ​ដំណើរ​ទៅ​នោះ កូនៗ​ទាំង​អស់​គ្នា​នឹង​ធ្វើ​ឲ្យ​ឪពុក​ដែល​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ​នេះ ត្រូវ​លា​ចាក​លោក​ទៅ ទាំង​កើត​ទុក្ខ​ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 តែ​យ៉ាកុប​ប្រកែក​ថា កូន​អញ​មិន​ត្រូវ​ចុះ​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ដ្បិត​បង​វា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​វា​១​ប៉ុណ្ណោះ បើ​កាល​ណា​វា​កើត​មាន​គ្រោះ​ថ្នាក់​អ្វី​តាម​ផ្លូវ​ដែល​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​អញ ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ទុក្ខ​ព្រួយ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

38 យ៉ាកកូប​និយាយ​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ពុក​ទៅ​ជា​មួយ​កូន​ទាំង​អស់​គ្នា​ជា​ដាច់​ខាត! បង​វា​ស្លាប់​បាត់​ទៅ​ហើយ គឺ​នៅ​សល់​តែ​វា​ម្នាក់​ប៉ុណ្ណោះ។ ប្រសិន​បើ​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា នៅ​តាម​ផ្លូវ​ដែល​កូនៗ​បំរុង​នឹង​ធ្វើ​ដំណើរ​ទៅ​នោះ កូនៗ​ទាំង​អស់​គ្នា​នឹង​ធ្វើ​ឲ្យ​ឪពុក​ដែល​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ​នេះ ត្រូវ​លា​ចាក​លោក​ទៅ ទាំង​កើត​ទុក្ខ​ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 42:38
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឪពុក​ក៏​ស្គាល់​អាវវែងនោះ ហើយ​និយាយថា​៖ “អាវវែង​របស់​កូនប្រុស​យើង​មែន​។ សត្វសាហាវ​បាន​ស៊ី​វា​ហើយ​! យ៉ូសែប​ប្រាកដជា​ត្រូវបាន​ហែកស៊ី​ហើយ​!”។


រួច​យ៉ាកុប​ក៏​ហែក​សម្លៀកបំពាក់​របស់ខ្លួន ហើយ​ពាក់​ក្រណាត់ធ្មៃ​នៅនឹង​ចង្កេះ​គាត់ ហើយ​កាន់ទុក្ខ​ចំពោះ​កូនប្រុស​របស់គាត់​ជាយូរ​ថ្ងៃ​។


កូនប្រុស​កូនស្រី​ទាំងអស់​ក៏​ក្រោកឡើង​សម្រាលទុក្ខ​គាត់ ប៉ុន្តែ​គាត់​មិនព្រម​ទទួល​ការ​សម្រាលទុក្ខ​ឡើយ ដោយ​និយាយថា​៖ “យើង​នឹង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់ ទៅឯ​កូនប្រុស​របស់យើង​ទាំង​កាន់ទុក្ខ”។ គឺយ៉ាងនេះឯង​ដែល​ឪពុក​របស់គាត់​យំស្រណោះ​គាត់​។


ពួកគេ​តបថា​៖ “យើងខ្ញុំ​ជា​បាវបម្រើ​របស់លោក មាន​បងប្អូន​ដប់ពីរ​នាក់ ជា​កូនប្រុស​របស់​បុរស​ម្នាក់​នៅ​ដែនដី​កាណាន​។ មើល៍! សព្វថ្ងៃ​កូនពៅ​នៅជាមួយ​ឪពុក​របស់យើងខ្ញុំ រីឯ​ម្នាក់ទៀត មិនមាន​គាត់​ទៀតទេ”។


រូបេន​តប​នឹង​ឪពុក​ថា​៖ “បើសិន​ខ្ញុំ​មិន​នាំ​បេនយ៉ាមីន​មក​ជូន​លោកឪពុក​វិញ​ទេ សូម​សម្លាប់​កូនប្រុស​ទាំង​ពីរ​របស់ខ្ញុំ​ចុះ​។ សូម​ឲ្យ​បេនយ៉ាមីន​មកក្នុង​ដៃ​របស់ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​នាំ​វា​ត្រឡប់មក​ជូន​លោកឪពុក​វិញ”។


ប៉ុន្តែ​យ៉ាកុប​មិន​បាន​ចាត់​បេនយ៉ាមីន​ប្អូនប្រុស​របស់​យ៉ូសែប​ឲ្យទៅ​ជាមួយ​ពួក​បងប្រុស​របស់គាត់​ឡើយ ដ្បិត​យ៉ាកុប​និយាយថា​៖ “ក្រែងលោ​វា​ជួប​គ្រោះថ្នាក់”។


ចូរ​យក​ប្អូនប្រុស​របស់ពួកឯង​ទៅ​ដែរ ហើយ​ក្រោកឡើង​ត្រឡប់ទៅ​ជួប​បុរស​នោះ​វិញ​ចុះ​។


ពេលនោះ យើងខ្ញុំ​បាន​ឆ្លើយ​នឹង​លោកម្ចាស់​នៃខ្ញុំ​ថា​: ‘យើងខ្ញុំ​មាន​ឪពុក​ចំណាស់​ម្នាក់ និង​កូន​ពៅ​ដែលកើតមកក្នុង​វ័យជរា​របស់គាត់​។ បងប្រុស​របស់វា​បាន​ស្លាប់​ហើយ ហើយ​ក្នុងចំណោម​កូនដែលកើតពី​ម្ដាយ​របស់វា នៅសល់​តែ​វា​ម្នាក់ឯងប៉ុណ្ណោះ ដូច្នេះ​ឪពុក​របស់វា​ស្រឡាញ់​វា​ណាស់’។


យើងខ្ញុំ​បាន​ជម្រាប​លោកម្ចាស់​នៃខ្ញុំ​ថា​: ‘ក្មេងប្រុស​នោះ​មិនអាច​ចាកចេញ​ពី​ឪពុក​វា​បានឡើយ​។ បើសិន​វា​ចាកចេញ​ពី​ឪពុក​វា ឪពុកវា​នឹង​ស្លាប់’។


ឱ​ព្រះ​អើយ ទោះបីជា​នៅពេល​ទូលបង្គំ​មាន​វ័យចំណាស់ ហើយ​សក់ស្កូវ​ក៏ដោយ ក៏​សូម​កុំ​បោះបង់​ទូលបង្គំ​ចោល​ឡើយ រហូតដល់​ទូលបង្គំ​ប្រកាស​ឫទ្ធានុភាព​របស់ព្រះអង្គ​ដល់​ជំនាន់​នេះ និង​ប្រកាស​ព្រះចេស្ដា​របស់ព្រះអង្គ​ដល់​អស់អ្នក​ដែល​នឹង​កើតមក​!


ថ្ងៃ​នៃ​អាយុ​របស់យើងខ្ញុំ​គឺ​ចិតសិប​ឆ្នាំ ឬ​បើ​មានកម្លាំង ក៏បានដល់​ប៉ែតសិប​ឆ្នាំ​ប៉ុណ្ណោះ​; ប៉ុន្តែ​អ្វីដែល​គួរឲ្យអួត​ក្នុង​ឆ្នាំទាំងនោះ មានតែ​ការនឿយហត់ និង​ទុក្ខព្រួយ ដ្បិត​វា​កន្លងផុតទៅ​យ៉ាងរហ័ស ហើយ​យើងខ្ញុំ​ក៏​ហោះទៅបាត់​។


ខ្ញុំ​បាន​ឃើញ​កិច្ចការ​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ នោះ​មើល៍! ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​។


ពោលគឺ ចំពោះ​មនុស្ស​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ ព្រះអង្គ​ប្រទាន​ប្រាជ្ញា ចំណេះដឹង និង​អំណរ រីឯ​ចំពោះ​មនុស្សបាប​វិញ ព្រះអង្គ​ប្រទាន​បន្ទុក​ឲ្យ​ប្រមូល និង​បង្គរ ដើម្បី​ប្រគល់​ដល់​មនុស្ស​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​៕


“ខ្ញុំ​បាន​ពោលថា​: ‘នៅ​ពាក់កណ្ដាល​នៃ​អាយុ​របស់ខ្ញុំ ខ្ញុំ​ចេញទៅ​ឯ​ខ្លោងទ្វារ​នៃ​ស្ថានមនុស្សស្លាប់​; សំណល់​នៃ​ឆ្នាំអាយុ​របស់ខ្ញុំ​ត្រូវបាន​បំបាត់​ហើយ​!’។


គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ សូម្បីតែ​ដល់​វ័យចំណាស់​របស់អ្នក​; យើង​នឹង​ផ្ទុក​អ្នក រហូតដល់​អ្នក​មាន​សក់ស្កូវ​; យើង​បាន​បង្កើត​អ្នក ហើយ​យើង​នឹង​បី​; យើង​នឹង​ផ្ទុក ហើយ​យើង​នឹង​រំដោះ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម