Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:36 - ព្រះគម្ពីរខ្មែរសាកល

36 ក្នុងពេលជាមួយគ្នា ជនជាតិម៉ាឌាន​ទាំងនោះ​បាន​លក់​យ៉ូសែប​នៅ​អេហ្ស៊ីប គឺ​លក់​ទៅ​ប៉ូទីផារ​ជា​មន្ត្រី​របស់​ផារ៉ោន និងជា​មេបញ្ជាការ​កងរក្សាអង្គ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 នៅ​ពេល​ជាមួយ​គ្នា​នោះ ពួក​ម៉ាឌាន​បាន​នាំ​យ៉ូសែប​ទៅ​ដល់​ស្រុក​អេស៊ីព្ទ លក់​ឲ្យ​ប៉ូទី‌ផារ ជា​មន្ត្រី​របស់​ផារ៉ោន គឺ​ជា​មេ​បញ្ជាការ​កង​រក្សា​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 រីឯ​យ៉ូសែប​វិញ ជន‌ជាតិ​ម៉ាឌាន​បាន​យក​គាត់​ទៅ​លក់​នៅ​ស្រុក​អេស៊ីប គឺ​លក់​ឲ្យ​មន្ត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ឈ្មោះ​ប៉ូទី‌ផារ ដែល​ជា​មេ​បញ្ជា​ការ​កង‌រក្សា​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ឯ​ពួក​ម៉ាឌាន​គេ​នាំ​យ៉ូសែប​ទៅ​ដល់​ស្រុក​អេស៊ីព្ទ លក់​ឲ្យ​ប៉ូទី‌ផារ​ជា​មេ‌ទ័ព​របស់​ផារ៉ោន គឺ​ជា​មេ​ក្រុម​រក្សា​អង្គ។

សូមមើលជំពូក ចម្លង

អាល់គីតាប

36 រីឯ​យូសុះ​វិញ ជន‌ជាតិ​ម៉ាឌាន​បាន​យក​គាត់​ទៅ​លក់​នៅ​ស្រុក​អេស៊ីប គឺ​លក់​ឲ្យ​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន ឈ្មោះ​ប៉ូទី‌ផារ ដែល​ជា​មេ​បញ្ជា​ការ​កង​រក្សា​ស្តេច។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:36
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នៅពេល​ពួក​ឈ្មួញ​ជនជាតិម៉ាឌាន​ឆ្លងកាត់ ពួកគេ​ក៏​ទាញ​យ៉ូសែប​ឡើង​ពី​រណ្ដៅ ហើយ​លក់​យ៉ូសែប​ទៅ​ជនជាតិអ៊ីសម៉ាអែល​ក្នុងតម្លៃ​ម្ភៃ​កាក់ប្រាក់​; ពួកឈ្មួញទាំងនោះ​ក៏​យក​យ៉ូសែប​ទៅ​អេហ្ស៊ីប​។


ក៏​ដាក់​ពួកគេ​ក្នុង​ទីឃុំឃាំង នៅក្នុង​ផ្ទះ​របស់​មេបញ្ជាការ​កងរក្សាអង្គ ជា​គុក​ដែល​យ៉ូសែប​ជាប់ឃុំឃាំង​នៅ​ទីនោះ​។


មេបញ្ជាការ​កងរក្សាអង្គ​បង្គាប់​យ៉ូសែប​ឲ្យ​នៅជាមួយ​ពួកគេ ដូច្នេះ​គាត់​ក៏​បម្រើ​ពួកគេ ហើយ​ពួកគេ​នៅជាប់​ក្នុង​ទីឃុំឃាំង​ជាច្រើន​ថ្ងៃ​។


នៅ​ទីនោះ មាន​យុវជន​ជនជាតិហេព្រើរ​ម្នាក់​ជា​ទាសករ​របស់​មេបញ្ជាការ​កងរក្សាអង្គ នៅជាមួយ​យើងខ្ញុំ​។ យើងខ្ញុំ​បាន​រៀបរាប់ប្រាប់​គាត់ នោះ​គាត់​ក៏​កាត់ស្រាយ​យល់សប្តិ​នោះ​ឲ្យ​យើងខ្ញុំ គឺ​បាន​កាត់ស្រាយ​ឲ្យ​តាម​យល់សប្តិ​រៀងៗខ្លួន​។


ព្រះអង្គ​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យទៅ​មុន​ពួកគេ គឺ​យ៉ូសែប ដែល​ត្រូវបាន​លក់​ជា​ទាសករ​។


រីឯ​សាសន៍ដទៃ​ដែល​រួម​ជាមួយ​ព្រះយេហូវ៉ា​ហើយ មិន​ត្រូវ​ពោល​ថា​៖ “ព្រះយេហូវ៉ា​ពិតជាញែក​ខ្ញុំ​ចេញ​ពី​ប្រជារាស្ត្រ​របស់ព្រះអង្គ” ហើយ​មនុស្សកម្រៀវ​ក៏​មិន​ត្រូវ​ពោលថា​៖ “មើល៍! ខ្ញុំ​ជា​ដើមឈើ​ក្រៀមស្ងួត” នោះ​ឡើយ​។


ពេលនោះ ដានីយ៉ែល​បាន​តប​ដោយ​សុភនិច្ឆ័យ និង​ភាពវាងវៃ ដល់​អើយ៉ុក​មេបញ្ជាការ​កងរក្សាអង្គ​របស់​ស្ដេច ដែល​ចេញមក​ដើម្បី​សម្លាប់​ពួក​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម