Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ពួក​កូន​ប្រុស​កូន​ស្រី​ទាំង​អស់​ក៏​ខំ​ជួយ​រំដោះ​ទុក្ខ​គាត់ តែ​គាត់​មិន​ព្រម​ទេ ដោយ​ថា អញ​នឹង​ចុះ​ទៅ​ឯ​កូន​អញ​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​កាន់​ទុក្ខ​ផង ហើយ​គាត់​ក៏​យំ​សោក​នឹង​កូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 កូនប្រុស​កូនស្រី​ទាំងអស់​ក៏​ក្រោកឡើង​សម្រាលទុក្ខ​គាត់ ប៉ុន្តែ​គាត់​មិនព្រម​ទទួល​ការ​សម្រាលទុក្ខ​ឡើយ ដោយ​និយាយថា​៖ “យើង​នឹង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់ ទៅឯ​កូនប្រុស​របស់យើង​ទាំង​កាន់ទុក្ខ”។ គឺយ៉ាងនេះឯង​ដែល​ឪពុក​របស់គាត់​យំស្រណោះ​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 កូន​ប្រុស​កូន​ស្រី​របស់​លោក​ទាំង​ប៉ុន្មាន​ក៏​នាំ​គ្នា​ជួយ​សម្រាល​ទុក្ខ​លោក តែ​លោក​មិន​ព្រម​ឲ្យ​អ្នក​ណា​មកសម្រាល​ទុក្ខ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​នឹង​ចុះ​ទៅ​ជួប​កូន​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​សោក​នឹង​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 កូន​ចៅ​របស់​លោក​ទាំង​ប្រុស​ទាំង​ស្រី​នាំ​គ្នា​មក​រំលែក​ទុក្ខ​លោក តែ​លោក​មិន​ព្រម​ឲ្យ​នរណា​រំលែក​ទុក្ខ​លោក​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​មុខ​តែ​លា​ចាក​លោក​នេះ ទៅ​ជួប​មុខ​កូន​ប្រុស​របស់​ពុក ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​អាឡោះ‌អាល័យ​កូន។

សូមមើលជំពូក ចម្លង

អាល់គីតាប

35 កូន​ចៅ​របស់​គាត់​ទាំង​ប្រុស​ទាំង​ស្រី នាំ​គ្នា​មក​រំលែក​ទុក្ខ​គាត់ តែ​គាត់​មិន​ព្រម​ឲ្យ​នរណា​រំលែក​ទុក្ខ​គាត់​ឡើយ។ គាត់​និយាយ​ថា៖ «ពុក​មុខ​តែ​លា​ចាក​លោក​នេះ ទៅ​ជួប​មុខ​កូន​ប្រុស​របស់​ពុក​ទាំង​កាន់​ទុក្ខ!» ហើយ​គាត់​ក៏​យំ​អាឡោះ‌អាល័យ​កូន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:35
18 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គាត់​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ នោះ​ផុត​ដង្ហើម​ស្លាប់​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​គាត់​វិញ


នោះ​ឡាបាន់​ឆ្លើយ​ទៅ​យ៉ាកុប​ថា ស្ត្រី​ទាំង​នេះ​ជា​កូន​អញ ហើយ​ក្មេង​ទាំង​នេះ​ក៏​ជា​ចៅ​អញ ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​អញ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​ឯង​ឃើញ​ក៏​ជា​របស់​ផង​អញ​ទាំង​អស់​ដែរ តែ​នៅ​ថ្ងៃ​នេះ តើ​អញ​នឹង​ធ្វើ​អ្វី​ដល់​កូន​អញ ហើយ​នឹង​កូន​ដែល​វា​បាន​បង្កើត​ទាំង​ប៉ុន្មាន​នេះ​បាន


នោះ​ក្នុង​កាល​ដែល​ចាស់‌ជរា ហើយ​ស្កប់​ចិត្ត​នឹង​អាយុ​ខ្លួន​ផង អ៊ីសាក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់ រួច​អេសាវ នឹង​យ៉ាកុប​ជា​កូន​ក៏​បញ្ចុះ​សព​ទៅ។


យើង​ខ្ញុំ​បាន​ជំរាប​លោក​ថា យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​ពួក​លប​សង្កេត​ស្រុក​ទេ


តែ​យ៉ាកុប​ប្រកែក​ថា កូន​អញ​មិន​ត្រូវ​ចុះ​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ដ្បិត​បង​វា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​វា​១​ប៉ុណ្ណោះ បើ​កាល​ណា​វា​កើត​មាន​គ្រោះ​ថ្នាក់​អ្វី​តាម​ផ្លូវ​ដែល​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​អញ ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ទុក្ខ​ព្រួយ​ហើយ។


ហើយ​អ៊ីស្រាអែល​និយាយ​ថា ប៉ុណ្ណេះ​ជឿ​ហើយ យ៉ូសែប​កូន​អញ​នៅ​រស់​មែន អញ​នឹង​ទៅ​ឲ្យ​ឃើញ​វា​មុន​ដែល​អញ​ស្លាប់។


រួច​គាត់​និយាយ​ទៅ​យ៉ូសែប​ថា អញ​ស្មាន​ថា លែង​ឃើញ​មុខ​ឯង​ហើយ តែ​មើល ព្រះ​បាន​ឲ្យ​អញ​ឃើញ​ទាំង​ពូជ​ឯង​ផង


ពួក​ចាស់‌ទុំ​នៅ​ដំណាក់​ទ្រង់​ក៏​ក្រោក​ឡើង​ទៅ​ឯ​ទ្រង់ ចង់​លើក​ឲ្យ​តើន​ពី​ដី​ឡើង តែ​ទ្រង់​មិន​ព្រម​ទេ ក៏​មិន​ព្រម​សោយ​ជា​មួយ​នឹង​គេ​ដែរ


តែ​ឥឡូវ​នេះបុត្រ​សុគត​ទៅ​ហើយ​ដូច្នេះ តើ​យើង​នៅ​តម​អត់​ធ្វើ​អ្វី​ទៀត តើ​យើង​អាច​នឹង​នាំ​បុត្រ​ឲ្យ​ត្រឡប់​មក​វិញ​បាន​ដែរ​ឬ យើង​នឹង​ទៅ​ឯ​វា តែ​វា​មិន​ដែល​ត្រឡប់​មក​ឯ​យើង​វិញ​ឡើយ។


មាន​គេ​ទៅ​ជំរាប​ដល់​យ៉ូអាប់​ថា ស្តេច​ទ្រង់​ព្រះ‌កន្សែង​សោក​ទោមនស្ស​នឹង​អាប់‌សា‌ឡំម


ឯ​អេប្រា‌អិម​ជា​ឪពុក ក៏​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ពួក​បង​ប្អូន​ក៏​មក​ជួយ​រំដោះ​ទុក្ខ


រីឯ​មិត្រ​សំឡាញ់​របស់​យ៉ូប​ទាំង​៣​នាក់ កាល​បាន​ឮ​និយាយ​ពី​សេចក្ដី​អាក្រក់​ទាំង​នោះ ដែល​កើត​ដល់​លោក នោះ​គេ​ក៏​មក​ពី​លំនៅ​របស់​គេ​រៀង​ខ្លួន គឺ​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​១ ប៊ីល‌ដាឌ ជា​សាសន៍​ស៊ូអា​១ នឹង​សូផារ ជា​សាសន៍​ន៉ាអាម៉ា​១ គេ​សន្មត​គ្នា​នឹង​មក​រួម​ទុក្ខ​ជា​មួយ ហើយ​ជួយ​ឲ្យ​លោក​ក្សាន្ត​ចាក​ទុក្ខ


នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា នោះ​ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌អម្ចាស់ នៅ​ពេល​យប់ នោះ​ខ្ញុំ​បាន​ប្រទូល​ដៃ​ឡើង​ឥត​ឈប់‌ឈរ ព្រលឹង​ខ្ញុំ​មិន​ព្រម​ក្សាន្ត​ទុក្ខ​ទេ


ខ្ញុំ​នឹក​ពី​ព្រះ នោះ​ក៏មាន​ចិត្ត​ទុរន់‌ទុរា ខ្ញុំ​នឹក‌ជញ្ជឹង នោះ​វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ –បង្អង់


ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់​ពី​កំឡាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​ដំរិះ ឬ​ប្រាជ្ញា​ឡើយ។


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មាន​ឮ​សូរ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ នឹង​សូរ​យំ​យ៉ាង​ជូរ‌ចត់ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​កំសាន្ត​ចិត្ត ពី​ដំណើរ​កូន​សោះ ដ្បិត​វា​វិនាស​បាត់​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម