យ៉ាកុបក្រោកឡើងពីព្រលឹម ហើយយកថ្មដែលគាត់បានកើយក្បាលនោះ បញ្ឈរវាជាបង្គោល រួចចាក់ប្រេងលើក្បាលបង្គោលនោះ។
លោកុប្បត្តិ 28:17 - ព្រះគម្ពីរខ្មែរសាកល គាត់ក៏ភ័យខ្លាច ហើយនិយាយថា៖ “កន្លែងនេះគួរឲ្យខ្លាចណាស់ហ្ន៎! ទីនេះមិនមែនជាអ្វីផ្សេងទេ គឺជាដំណាក់របស់ព្រះ ហើយនេះជាទ្វារនៃស្ថានសួគ៌”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «កន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់! ទីនេះមិនមែនជាអ្វីទេ គឺជាព្រះដំណាក់របស់ព្រះ ហើយជាទ្វារស្ថានសួគ៌ពិតមែន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «កន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់! គឺពិតជាព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយពិតជាទ្វារនៃស្ថានបរមសុខ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏នឹកភ័យ ហើយនិយាយថា ទីកន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់ ទីនេះមិនមែនជាអ្វីទេ គឺជាដំណាក់នៃព្រះ ហើយជាទ្វារស្ថានសួគ៌ពិត អាល់គីតាប គាត់ភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «កន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់! គឺពិតជាដំណាក់របស់អុលឡោះ ហើយពិតជាទ្វារនៃសូរ៉កា!»។ |
យ៉ាកុបក្រោកឡើងពីព្រលឹម ហើយយកថ្មដែលគាត់បានកើយក្បាលនោះ បញ្ឈរវាជាបង្គោល រួចចាក់ប្រេងលើក្បាលបង្គោលនោះ។
រីឯថ្មនេះដែលទូលបង្គំបានបញ្ឈរជាបង្គោល នឹងបានជាដំណាក់របស់ព្រះ ហើយអ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំនឹងថ្វាយមួយភាគដប់ដល់ព្រះអង្គ”៕
ឱព្រះអើយ ព្រះអង្គគួរឲ្យស្ញែងខ្លាចពីទីវិសុទ្ធរបស់ព្រះអង្គ! គឺព្រះនៃអ៊ីស្រាអែលហើយ ដែលប្រទានកម្លាំង និងអំណាចដល់ប្រជារាស្ត្រ។ សូមឲ្យមានព្រះពរដល់ព្រះ!៕
ចូរប្រយ័ត្នប្រយែងជំហានរបស់អ្នក នៅពេលអ្នកចូលទៅក្នុងដំណាក់របស់ព្រះ; ការដែលចូលទៅជិតដើម្បីស្ដាប់ ប្រសើរជាងការដែលមនុស្សល្ងង់ថ្វាយយញ្ញបូជា ដ្បិតពួកគេមិនដឹងថាខ្លួនឯងកំពុងធ្វើអាក្រក់ទេ។
ពេលនោះ មានទូតសួគ៌មួយរូបរបស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ ហើយរស្មីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញពួកគេ ពួកគេក៏ភ័យខ្លាចយ៉ាងខ្លាំង។
គេក៏នាំគ្នាចេញមកមើលអ្វីដែលបានកើតឡើង។ ពួកគេមករកព្រះយេស៊ូវ ហើយឃើញបុរសដែលអារក្សបានចេញនោះ កំពុងអង្គុយនៅទៀបព្រះបាទាព្រះយេស៊ូវ ដោយមានស្លៀកសម្លៀកបំពាក់ និងដឹងស្មារតី ក៏ធ្វើឲ្យពួកគេខ្លាច។
ប៉ុន្តែទោះបីជាខ្ញុំក្រមកដល់ក៏ដោយ ក៏អ្នកដឹងហើយ នូវរបៀបដែលត្រូវប្រព្រឹត្តក្នុងដំណាក់របស់ព្រះ ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរទ្រូង និងជាគ្រឹះនៃសេចក្ដីពិត។
ដ្បិតពេលកំណត់មកដល់ហើយ ដើម្បីឲ្យការជំនុំជម្រះចាប់ផ្ដើមពីដំណាក់របស់ព្រះ ហើយប្រសិនបើចាប់ផ្ដើមពីយើង ចុះចុងបញ្ចប់របស់ពួកអ្នកដែលមិនព្រមជឿដំណឹងល្អរបស់ព្រះ តើនឹងទៅជាយ៉ាងណា?
នៅពេលខ្ញុំបានឃើញលោក ខ្ញុំក៏ដួលនៅទៀបជើងរបស់លោកដូចមនុស្សស្លាប់ នោះលោកក៏ដាក់ដៃស្ដាំលើខ្ញុំ ទាំងនិយាយថា៖“កុំខ្លាចឡើយ! យើងជាដើម និងជាចុង