Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 5:1 - ព្រះគម្ពីរខ្មែរសាកល

1 ចូរ​ប្រយ័ត្នប្រយែង​ជំហាន​របស់អ្នក នៅពេល​អ្នក​ចូលទៅ​ក្នុង​ដំណាក់​របស់​ព្រះ​; ការដែល​ចូលទៅជិត​ដើម្បី​ស្ដាប់ ប្រសើរជាង​ការដែល​មនុស្សល្ងង់​ថ្វាយ​យញ្ញបូជា ដ្បិត​ពួកគេ​មិន​ដឹង​ថា​ខ្លួនឯងកំពុង​ធ្វើ​អាក្រក់​ទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចូរ​រក្សា​ជើង​របស់​អ្នក ពេល​អ្នក​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ដ្បិត​ដែល​ចូល​ទៅ​ជិត​ដើម្បី​ស្តាប់ វិសេស​ជាង​ថ្វាយ​យញ្ញ‌បូជា​របស់​មនុស្ស​ល្ងី‌ល្ងើ ព្រោះ​គេ​មិន​ដឹង​ថា​គេប្រព្រឹត្ត​អំពើ​អាក្រក់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​ណា​អ្នក​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិត‌ល្អន់។ ត្រូវ​ចូល​ទៅ​ជិត​ព្រះអង្គ ដើម្បី​ត្រង‌ត្រាប់​ស្ដាប់ ជា​ជាង​ចង់​ថ្វាយ​យញ្ញ‌បូជា​ដូច​មនុស្ស​លេលា ដ្បិត​អ្នក​ទាំង​នោះ​ពុំ​ដឹង​ថា​ខ្លួន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចូរ​រក្សា​ជើង​ឯង ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ ដ្បិត​ដែល​ចូល​ទៅ​ជិត​ដើម្បី​ស្តាប់ នោះ​វិសេស​ជាង​ថ្វាយ​យញ្ញ‌បូជា​របស់​មនុស្ស​ល្ងី‌ល្ងើ ពី​ព្រោះ​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អាក្រក់​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពេល​ណា​អ្នក​ទៅ​ដំណាក់​របស់​អុលឡោះត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិត‌ល្អន់។ ត្រូវ​ចូល​ទៅ​ជិត​ទ្រង់ ដើម្បី​ត្រង‌ត្រាប់​ស្ដាប់ ជា​ជាង​ចង់​ធ្វើ​គូរបាន​ដោយ​ចិត្ត​មិន​ស្មោះ​ត្រង់ ដូច​មនុស្ស​លេលា ដ្បិត​អ្នក​ទាំង​នោះ​ពុំ​ដឹង​ថា​ខ្លួន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ។

សូមមើលជំពូក ចម្លង




សាស្តា 5:1
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ជា​ព្រះ​ដែល​គួរឲ្យកោតខ្លាច​យ៉ាងខ្លាំង​នៅក្នុង​អង្គប្រជុំ​របស់​វិសុទ្ធជន ហើយ​គួរឲ្យស្ញែងខ្លាច​ជាង​អស់អ្នក​ដែលនៅ​ជុំវិញ​ព្រះអង្គ​ទៅទៀត​។


នៅពេល​មាន​ពាក្យសម្ដី​ច្រើន ការបំពាន​មិន​ឈប់​ឡើយ រីឯ​អ្នកដែល​ទប់​បបូរមាត់​របស់ខ្លួន ជា​អ្នក​មានប្រាជ្ញា​។


យញ្ញបូជា​របស់​មនុស្ស​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​សេចក្ដីអធិស្ឋាន​របស់​មនុស្ស​ទៀងត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


យញ្ញបូជា​របស់​មនុស្ស​អាក្រក់​ជា​ទីស្អប់ខ្ពើម​ទៅហើយ ចុះទម្រាំ​ពេល​គេ​ថ្វាយ​ដោយ​បំណងអាក្រក់​វិញ តើនឹងលើសជាង​អម្បាលម៉ាន​ទៅទៀត​។


រីឯ​អ្នកដែល​សម្លាប់​គោបា ប្រៀបដូចជា​អ្នកដែល​វាយសម្លាប់​មនុស្ស​; អ្នកដែល​ថ្វាយ​កូនចៀម​ជាយញ្ញបូជា ប្រៀបដូចជា​អ្នកដែល​បំបាក់ក​ឆ្កែ​; អ្នកដែល​ថ្វាយ​តង្វាយធញ្ញជាតិ ប្រៀបដូចជា​អ្នកដែល​ថ្វាយ​ឈាម​ជ្រូក​; អ្នកដែល​ដុត​កំញាន​ធ្វើជាតង្វាយរំលឹក ប្រៀបដូចជា​អ្នកដែល​ឲ្យពរ​រូបបដិមាករ​; អ្នកទាំងនោះ​បាន​ជ្រើសរើស​ផ្លូវ​របស់ខ្លួន ហើយ​ព្រលឹង​របស់ពួកគេ​ពេញចិត្ត​នឹង​សេចក្ដីគួរឲ្យស្អប់ខ្ពើម​របស់ខ្លួន​។


ដូច្នេះ ខ្ញុំ​ក៏​ចាត់​គេ​ឲ្យទៅ​ឯ​លោក​ភ្លាម ហើយ​ជា​ការ​ល្អ​ណាស់​ដែល​លោក​បាន​អញ្ជើញ​មក។ ឥឡូវនេះ យើងខ្ញុំ​ទាំងអស់គ្នា​បាន​មកដល់ទីនេះ​នៅចំពោះ​ព្រះ ដើម្បី​ស្ដាប់​គ្រប់ទាំង​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក”។


អ្នកដែលនៅទីនោះ​មានគំនិតទូលាយ​ជាង​អ្នក​ដែល​នៅ​ថែស្សាឡូនីច​។ ពួកគេ​ទទួលយក​ព្រះបន្ទូល​ដោយ​ចិត្តសង្វាត ទាំង​ពិនិត្យពិច័យមើល​គម្ពីរ​ជា​រៀងរាល់ថ្ងៃ ថា​តើ​សេចក្ដីទាំងនេះ​ត្រឹមត្រូវ​មែន ឬយ៉ាងណា​។


តើ​អ្នករាល់គ្នា​គ្មាន​ផ្ទះ​ដើម្បី​ហូប និង​ផឹក​ទេ​ឬ​? ឬមួយក៏​អ្នករាល់គ្នា​មើលងាយ​ក្រុមជំនុំ​របស់​ព្រះ ហើយ​ធ្វើឲ្យ​អ្នក​ដែល​គ្មានអ្វីសោះ​អាប់យស​? តើ​ខ្ញុំ​ត្រូវ​និយាយ​ដូចម្ដេច​នឹង​អ្នករាល់គ្នា​? តើ​ឲ្យ​សរសើរ​អ្នករាល់គ្នា​ឬ​? ចំពោះ​រឿងនេះ ខ្ញុំ​មិន​សរសើរ​អ្នករាល់គ្នា​ទេ​។


ជាការពិត ក្រោយពី​ទទួល​ចំណេះដឹង​នៃ‍សេចក្ដីពិត​ហើយ ប្រសិនបើ​យើង​បន្ត​ប្រព្រឹត្តបាប​ដោយចេតនា នោះ​លែង​មាន​យញ្ញបូជា​សម្រាប់​បាប​នៅសល់​ទៀតឡើយ


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ដឹង​ការនេះថា មនុស្ស​ម្នាក់ៗ​ត្រូវ​ឆាប់​នឹង​ស្ដាប់ យឺត​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម