Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 28:16 - ព្រះគម្ពីរខ្មែរសាកល

16 នៅពេល​យ៉ាកុប​ភ្ញាក់ឡើង​ពី​ដំណេក គាត់​និយាយថា​៖ “ព្រះយេហូវ៉ា​ពិតជា​គង់នៅ​កន្លែង​នេះ​មែន ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​សោះ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពេល​នោះ លោក​យ៉ាកុប​ភ្ញាក់​ពី​ដេក​ឡើង ហើយ​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​ពិត​ជា​គង់​នៅ​ទី​នេះ​មែន តែ​ខ្ញុំ​មិន​បាន​ដឹង​សោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​យ៉ាកុប​ភ្ញាក់​ឡើង ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​គង់​នៅ​កន្លែង​នេះ​មែន តែ​ខ្ញុំ​មិន​ដឹង​សោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នោះ​យ៉ាកុប​គាត់​ភ្ញាក់​ពី​ដេក​ឡើង ក៏​នឹក​ក្នុង​ចិត្ត​ថា ពិត​ប្រាកដ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ​ហើយ តែ​អញ​មិន​បាន​ដឹង​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 យ៉ាកកូប​ភ្ញាក់​ឡើង ហើយ​ពោល​ថា៖ «អុលឡោះ‌តាអាឡា​ពិត​ជា​នៅ​កន្លែង​នេះ​មែន តែ​ខ្ញុំ​មិន​ដឹង​សោះ!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 28:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ទូលបង្គំ​នឹង​ទៅ​ឯណា​ឲ្យផុតពី​ព្រះវិញ្ញាណ​របស់ព្រះអង្គ​បាន​? តើ​ទូលបង្គំ​នឹង​រត់គេច​ទៅ​ឯណា​ឲ្យផុតពី​ព្រះវត្តមាន​របស់ព្រះអង្គ​បាន​?


ឱ​ព្រះ​អើយ ព្រះអង្គ​គួរឲ្យស្ញែងខ្លាច​ពី​ទីវិសុទ្ធ​របស់ព្រះអង្គ​! គឺ​ព្រះ​នៃ​អ៊ីស្រាអែល​ហើយ ដែល​ប្រទាន​កម្លាំង និង​អំណាច​ដល់​ប្រជារាស្ត្រ​។ សូមឲ្យ​មានព្រះពរ​ដល់​ព្រះ​!​៕


គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ហើយ ដែល​អ្នករាល់គ្នា​ចាត់ទុកជាវិសុទ្ធ​។ គឺ​ព្រះអង្គ​ជា​ទីភ័យខ្លាច​របស់អ្នករាល់គ្នា ហើយ​គឺ​ព្រះអង្គ​ជាទីតក់ស្លុត​របស់អ្នករាល់គ្នា​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម