អ័ប្រាហាំមានវ័យចំណាស់ ហើយអាយុក៏ច្រើនដែរ។ ព្រះយេហូវ៉ាបានប្រទានពរអ័ប្រាហាំក្នុងគ្រប់កិច្ចការ។
លោកុប្បត្តិ 26:12 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកសាបព្រោះនៅទឹកដីនោះ ហើយក្នុងឆ្នាំដដែលនោះ គាត់ច្រូតបានផលមួយជាមួយរយ ពីព្រោះព្រះយេហូវ៉ាបានប្រទានពរគាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកបានសាបព្រោះនៅស្រុកនោះ ហើយនៅឆ្នាំនោះ លោកច្រូតបានមួយជាមួយរយ។ ព្រះយេហូវ៉ាប្រទានពរលោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកសាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតព្រះអម្ចាស់ប្រទានពរឲ្យលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកគាត់ក៏សាបព្រោះនៅស្រុកនោះហើយនៅឆ្នាំនោះឯងគាត់បានផល១ជា១រយភាគឡើង ដោយព្រះយេហូវ៉ាទ្រង់ប្រទានពរឲ្យ អាល់គីតាប អ៊ីសាហាក់សាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតអុលឡោះតាអាឡាប្រទានពរឲ្យគាត់។ |
អ័ប្រាហាំមានវ័យចំណាស់ ហើយអាយុក៏ច្រើនដែរ។ ព្រះយេហូវ៉ាបានប្រទានពរអ័ប្រាហាំក្នុងគ្រប់កិច្ចការ។
ព្រះយេហូវ៉ាបានប្រទានពរចៅហ្វាយរបស់ខ្ញុំយ៉ាងច្រើន ហើយលោកបានជាស្ដុកស្ដម្ភ។ ព្រះអង្គបានប្រទានហ្វូងចៀម និងហ្វូងគោ ប្រាក់ និងមាស បាវបម្រើប្រុស និងបាវបម្រើស្រី អូដ្ឋ និងលាឲ្យលោក។
ក្រោយពីមរណភាពរបស់អ័ប្រាហាំ ព្រះបានប្រទានពរអ៊ីសាកកូនប្រុសរបស់គាត់ ហើយអ៊ីសាកក៏រស់នៅជិតបៀរ-ឡាហាយ-រយ។
អ្នកនឹងមិនធ្វើអាក្រក់ដល់ពួកយើង ដូចដែលពួកយើងមិនបានប៉ះពាល់អ្នកដែរ គឺដូចដែលពួកយើងបានធ្វើតែល្អដល់អ្នក ព្រមទាំងបានជូនដំណើរអ្នកដោយសុខសាន្ត។ ឥឡូវនេះ អ្នកជាមនុស្សមានព្រះពររបស់ព្រះយេហូវ៉ា”។
ចូររស់នៅបណ្ដោះអាសន្នក្នុងទឹកដីនេះ ហើយយើងនឹងនៅជាមួយអ្នក ព្រមទាំងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីទាំងអស់នេះទៅអ្នក និងពូជពង្សរបស់អ្នក; យើងនឹងបញ្ជាក់សម្បថដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។
តាមពិតមុនខ្ញុំមក លោកអ៊ំមានតែបន្តិចទេ ប៉ុន្តែវាបានកើនឡើងយ៉ាងច្រើនសន្ធឹក ហើយព្រះយេហូវ៉ាបានប្រទានពរលោកអ៊ំតាមរយៈការមកដល់របស់ខ្ញុំ។ ចុះឥឡូវនេះ តើពេលណាទើបខ្ញុំអាចធ្វើសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំបាន?”។
សូមឲ្យមានស្រូវជាបរិបូរនៅផែនដី សូមឲ្យវាយោលយោកនៅលើកំពូលភ្នំនានា; សូមឲ្យផលផ្លែរបស់វាបានដូចលីបង់ ហើយសូមឲ្យមនុស្សចម្រើនឡើងក្នុងទីក្រុងដូចស្មៅនៅផែនដី។
ព្រះពររបស់ព្រះយេហូវ៉ាធ្វើឲ្យមានស្ដុកស្ដម្ភ ហើយព្រះអង្គមិនបន្ថែមការនឿយហត់ក្នុងព្រះពរនោះឡើយ។
នៅពេលព្រឹក ចូរសាបព្រោះគ្រាប់ពូជរបស់អ្នកចុះ ហើយនៅពេលល្ងាច ក៏កុំសម្រាកដៃរបស់អ្នកដែរ ដ្បិតអ្នកមិនដឹងថាមួយណានឹងចម្រើនឡើងឡើយ ថាតើការនេះ ឬការនោះ ឬបើការទាំងពីរនឹងបានល្អដូចគ្នា។
‘មែនហើយ គ្រាប់ពូជនឹងត្រូវបានសាបព្រោះក្នុងសេចក្ដីសុខសាន្ត ដើមទំពាំងបាយជូរនឹងផ្ដល់ផលផ្លែរបស់វា ផែនដីនឹងផ្ដល់ភោគផលរបស់វា ហើយផ្ទៃមេឃនឹងផ្ដល់ទឹកសន្សើមរបស់វាដែរ។ យើងនឹងឲ្យអ្នកដែលនៅសល់នៃប្រជាជននេះទទួលទាំងអស់នេះជាមរតក។
រីឯគ្រាប់ពូជដែលត្រូវបានសាបព្រោះលើដីល្អ គឺអ្នកដែលឮព្រះបន្ទូល ហើយយល់។ អ្នកនោះពិតជាបង្កើតផល គឺខ្លះបង្កើតមួយជាមួយរយ ខ្លះមួយជាហុកសិប និងខ្លះមួយជាសាមសិប”។
រីឯគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ ហើយវាបង្កើតផល គឺខ្លះមួយជាមួយរយ ខ្លះមួយជាហុកសិប និងខ្លះមួយជាសាមសិប។
រីឯគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ វាដុះឡើង ហើយលូតលាស់ រួចបង្កើតផល គឺមួយជាសាមសិប មួយជាហុកសិប និងមួយជាមួយរយ”។