Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 26:29 - ព្រះគម្ពីរខ្មែរសាកល

29 អ្នក​នឹង​មិន​ធ្វើ​អាក្រក់​ដល់​ពួកយើង ដូចដែល​ពួកយើង​មិន​បាន​ប៉ះពាល់​អ្នក​ដែរ គឺ​ដូចដែល​ពួកយើង​បាន​ធ្វើ​តែ​ល្អ​ដល់​អ្នក ព្រមទាំង​បាន​ជូនដំណើរ​អ្នក​ដោយ​សុខសាន្ត​។ ឥឡូវនេះ អ្នក​ជា​មនុស្ស​មានព្រះពរ​របស់​ព្រះយេហូវ៉ា”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 អ្នក​នឹង​មិន​ប្រព្រឹត្ត​អ្វី​ទាស់​នឹង​យើង ដូច​ជា​យើង​ក៏​មិន​បាន​ប៉ះ​ពាល់ ហើយ​ធ្វើ​អ្វី​ដល់​អ្នក​ដែរ គឺ​មាន​តែ​ប្រព្រឹត្ត​ល្អ ហើយ​បាន​ឲ្យ​អ្នក​ចេញ​មក​ដោយ​សុខ‌សាន្តប៉ុណ្ណោះ។ ឥឡូវ​នេះ អ្នក​ជា​មនុស្ស​មាន​ពរ​របស់​ព្រះ‌យេហូវ៉ា​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 រីឯ​លក្ខ‌ខណ្ឌ​នៃ​សម្ពន្ធ‌មេត្រី​នោះ គឺ​សូម​លោក​ស្បថ​នឹង​យើង​ថា លោក​មិន​ប្រព្រឹត្ត​អំពើ​អ្វី​ទាស់​នឹង​យើង ហើយ​យើង​ក៏​ស្បថ​មិន​ធ្វើ​បាប​លោក​ដែរ។ យើង​តែងតែ​ប្រព្រឹត្ត​ល្អ​ចំពោះ​លោក និង​ឲ្យ​លោក​ចាក​ចេញ​មក ដោយ​សុខ‌សាន្ត ហើយ​ឥឡូវ​នេះ លោក​ក៏​បាន​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌អម្ចាស់​ថែម​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 អ្នក​នឹង​មិន​ធ្វើ​អាក្រក់​ដល់​យើង​ឡើយ ដូច​ជា​យើង​ក៏​មិន​បាន​ពាល់​ដល់​អ្នក​ដែរ គឺ​យើង​បាន​ប្រព្រឹត្ត​ចំពោះ​តែ​សេចក្ដី​ណា​ដែល​ល្អ​ដល់​អ្នក​ប៉ុណ្ណោះ យើង​បាន​ឲ្យ​អ្នក​ចេញ​មក​ដោយ​សេចក្ដី​សុខ‌សាន្ត ឥឡូវ​នេះ អ្នក​ជា​មនុស្ស​មាន​ព្រះ‌ពរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

29 រីឯ​ល័ក្ខ‌ខ័ណ្ឌ​នៃ​សម្ពន្ធ‌មេត្រី​នោះ គឺ​សូម​អ្នក​ស្បថ​នឹង​យើង​ថា អ្នក​មិន​ប្រព្រឹត្ត​អំពើ​អ្វី​ទាស់​នឹង​យើង ហើយ​យើង​ក៏​ស្បថ​មិន​ធ្វើ​បាប​អ្នក​ដែរ។ យើង​តែង​តែ​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក និង​ឲ្យ​អ្នក​ចាក​ចេញ​មក​ដោយ​សុខ‌សាន្ត ហើយ​ឥឡូវ​នេះ អ្នក​ក៏​បាន​ទទួល​ពរ​ពីអុលឡោះ‌តាអាឡា​ថែម​ទៀត​ផង»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 26:29
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ ហើយ​ឲ្យពរ​អ្នក ព្រមទាំង​ធ្វើឲ្យ​ឈ្មោះ​របស់អ្នក​បាន​ធំឧត្ដម ដូច្នេះ​អ្នក​នឹង​ទៅជា​ពរ​ដល់អ្នកដទៃ​!


យើង​នឹង​ឲ្យពរ អ្នកដែល​ឲ្យពរ​អ្នក យើង​នឹង​ដាក់បណ្ដាសា អ្នកដែល​ដាក់បណ្ដាសា​អ្នក​។ ពូជអម្បូរ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលពរ​តាមរយៈ​អ្នក”។


កាល​នោះ​មានកើតឡើងដូច្នេះ​: អ័ប៊ីម្ម៉ាឡិច និង​ភីកុល​មេទ័ព​របស់ទ្រង់ និយាយ​នឹង​អ័ប្រាហាំ​ថា​៖ “ព្រះ​ទ្រង់គង់នៅ​ជាមួយ​អ្នក​ក្នុង​ការទាំងអស់​ដែល​អ្នក​ធ្វើ​។


យើង​នឹង​ឲ្យពរ​អ្នក​យ៉ាងបរិបូរ​ជាប្រាកដ ហើយ​នឹង​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឲ្យច្រើនឡើង​ដូច​ផ្កាយ​នៅ​លើមេឃ និង​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ នោះ​ពូជពង្ស​របស់អ្នក​នឹង​យក​ទ្វារក្រុង​របស់​ខ្មាំងសត្រូវ​ជាកម្មសិទ្ធិ​។


ឡាបាន់​និយាយថា​៖ “អ្នក​ដ៏​មានព្រះពរ​របស់​ព្រះយេហូវ៉ា​អើយ អញ្ជើញ​ចូលមក​! ហេតុអ្វីបានជា​លោក​ឈរ​នៅខាងក្រៅ​ដូច្នេះ​? ខ្ញុំ​បាន​រៀបចំ​ផ្ទះ និង​កន្លែង​សម្រាប់​អូដ្ឋ​ដែរ”។


សូមឲ្យ​មានព្រះពរ​ដល់​អ្នករាល់គ្នា ពី​ព្រះយេហូវ៉ា​ព្រះសូនបង្កើត​នៃ​ផ្ទៃមេឃ និង​ផែនដី​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម