ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 20:7 - ព្រះគម្ពីរខ្មែរសាកល

ឥឡូវនេះ ចូរ​ប្រគល់​ប្រពន្ធ​របស់​បុរស​នោះ​ទៅវិញ​ចុះ ដ្បិត​គាត់​ជា​ព្យាការី ដូច្នេះ​គាត់​នឹង​អធិស្ឋាន​ឲ្យ​អ្នក នោះ​អ្នក​នឹង​មានជីវិតរស់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ប្រគល់ទៅវិញ​ទេ ចូរ​ដឹង​ថា​អ្នក​មុខជាស្លាប់មិនខាន គឺ​អ្នក និង​មនុស្ស​ទាំងអស់​ដែល​ជារបស់​អ្នក”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ ចូរ​ប្រគល់​ប្រពន្ធ​របស់​គេ​ឲ្យ​ទៅគេ​វិញ ដ្បិត​គាត់​ជា​ហោរា គាត់​នឹង​អធិ‌ស្ឋាន​ឲ្យ​អ្នក ហើយ​អ្នក​នឹង​បាន​រស់​នៅ។ ប៉ុន្ដែ ប្រសិន‌បើ​អ្នក​មិន​ប្រគល់​នាង​ឲ្យ​ទៅ​គេ​វិញ​ទេ ត្រូវ​ដឹង​ថា អ្នក​នឹង​ស្លាប់​ជា​ប្រាកដ រួម​ទាំង​អ្នក និង​ញាតិវង្ស​ទាំង​អស់​របស់​អ្នក​ទៀត​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ ចូរ​ប្រគល់​នាង​ទៅ​ឲ្យ​បុរស​នោះ​វិញ​ទៅ ដ្បិត​គាត់​ជា​ព្យាការី ​មួយ​រូប គាត់​នឹង​ទូល‌អង្វរ​ឲ្យ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​រួច​ជីវិត។ ប្រសិន​បើ​អ្នក​មិន​ប្រគល់​នាង​ទៅ​ឲ្យ​គាត់​វិញ​ទេ តោង​ដឹង​ថា អ្នក​មុខ​ជា​ត្រូវ​ស្លាប់​ជា​មួយ​ញាតិ​វង្ស​របស់​អ្នក​មិន​ខាន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ចូរ​ប្រគល់​ប្រពន្ធ​គេ​ទៅ​វិញ​ឥឡូវ​ទៅ នោះ​គាត់​នឹង​អធិ‌ស្ឋាន​ឲ្យ​ឯង ហើយ​ឯង​នឹង​បាន​រស់​នៅ​ត​ទៅ ដ្បិត​គាត់​ជា​ហោរា បើ​ឯង​មិន​ប្រគល់​ទៅ​វិញ​ទេ នោះ​ត្រូវ​ដឹង​ថា ឯង​នឹង​ស្លាប់​ជា​ប្រាកដ ទាំង​ឯង នឹង​ពួក​ឯង​ទាំង​អស់​ផង។

សូមមើលជំពូក

អាល់គីតាប

ឥឡូវ​នេះ ចូរ​ប្រគល់​នាង​ទៅ​ឲ្យ​បុរស​នោះ​វិញ​ទៅ ដ្បិត​គាត់​ជា​ណាពី​មួយ​នាក់ គាត់​នឹង​អង្វរ​ឲ្យ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​រួច​ជីវិត។ ប្រសិន​បើ​អ្នក​មិន​ប្រគល់​នាង​ទៅ​ឲ្យ​គាត់​វិញ​ទេ តោង​ដឹង​ថា អ្នក​មុខ​ជា​ត្រូវ​ស្លាប់​ជា​មួយ​ញាតិ​វង្ស​របស់​អ្នក​មិន​ខាន»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 20:7
42 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ពួក​មន្ត្រី​របស់​ផារ៉ោន​ក៏​ឃើញ​នាង​ដែរ ហើយ​សរសើរ​នាង​នៅចំពោះ​ផារ៉ោន ដូច្នេះ​ស្ត្រី​នោះ​ក៏​ត្រូវគេ​នាំមក​ក្នុង​ដំណាក់​របស់​ផារ៉ោន​។


ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​វាយ​ផារ៉ោន និង​អ្នកដំណាក់​របស់ទ្រង់ ដោយ​គ្រោះកាច​ដ៏ធំ ដោយសារតែ​សារ៉ាយ​ប្រពន្ធ​របស់​អាប់រ៉ាម​។


លើកលែងតែ​ពី​ដើមឈើ​ដឹង​ល្អអាក្រក់ គឺ​កុំ​ហូប​ពី​វា​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​អ្នក​ហូប​ពី​វា អ្នក​មុខជាស្លាប់មិនខាន”។


ដ្បិត​ព្រះយេហូវ៉ា​បាន​បិទ​ផ្ទៃ​ទាំងអស់​របស់​អ្នកដំណាក់​អ័ប៊ីម្ម៉ាឡិច​ដោយសារតែ​សារ៉ា​ប្រពន្ធ​របស់​អ័ប្រាហាំ​៕


ប៉ុន្តែ​ព្រះ​យាង​មក​ឯ​អ័ប៊ីម្ម៉ាឡិច​ក្នុង​សុបិន​ពេលយប់ ហើយ​មានបន្ទូល​នឹង​ទ្រង់​ថា​៖ “មើល៍! អ្នក​នឹង​ស្លាប់ ដោយសារតែ​ស្ត្រី​ដែល​អ្នក​បាន​យកមក​នេះ ដ្បិត​នាង​រៀបការ​ប្ដី​ហើយ”។


អ័ប៊ីម្ម៉ាឡិច​ក៏​ក្រោកឡើង​ពី​ព្រលឹម ហើយ​ហៅ​ពួក​បាវបម្រើ​ទាំងអស់​របស់ទ្រង់​មក​ប្រាប់​សេចក្ដី​ទាំងអស់​នេះ​ដល់​ត្រចៀក​ពួកគេ នោះ​មនុស្ស​ទាំងនោះ​ក៏​ភ័យខ្លាច​យ៉ាងខ្លាំង​។


“លោកម្ចាស់​នៃយើងខ្ញុំ​អើយ សូម​ស្ដាប់​យើងខ្ញុំ​! លោក​ជា​អ្នកដឹកនាំ​ពី​ព្រះ​ក្នុងចំណោម​យើងខ្ញុំ​។ សូម​បញ្ចុះ​សព​នេះ នៅក្នុង​ផ្នូរ​ដែលល្អបំផុត​របស់យើងខ្ញុំ​ចុះ​! ក្នុងចំណោម​យើងខ្ញុំ គ្មាន​អ្នកណា​ឃាត់​លោក​មិនឲ្យ​បញ្ចុះ​សព​ក្នុង​ផ្នូរ​គេ​ឡើយ”។


ព្រះយេហូវ៉ា​ស្និទ្ធស្នាល​នឹង​អ្នកដែល​កោតខ្លាច​ព្រះអង្គ ហើយ​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​គេ​ស្គាល់​សម្ពន្ធមេត្រី​របស់ព្រះអង្គ​។


ស៊ីម៉ូន​និយាយ​តប​ថា​៖ “សូម​លោក​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​សម្រាប់​ខ្ញុំ​ផង ដើម្បីកុំឲ្យ​អ្វីដែល​លោក​និយាយ​បាន​កើតឡើង​ដល់​ខ្ញុំ​ឡើយ”។


អ្នក​ដែល​និយាយ​ភាសាដទៃ ស្អាងទឹកចិត្ត​ខ្លួនឯង រីឯ​អ្នក​ដែល​ថ្លែងព្រះបន្ទូល​វិញ ស្អាងទឹកចិត្ត​ក្រុមជំនុំ​។


ជាយូរមកហើយ ព្រះ​បាន​មានបន្ទូល​នឹង​ពួក​ដូនតា​តាមរយៈ​បណ្ដា​ព្យាការី ក្នុងពេលខុសៗគ្នា និង​ដោយរបៀបខុសៗគ្នា


ត្រូវ​ឲ្យតម្លៃ​អាពាហ៍ពិពាហ៍​ក្នុងចំណោម​ទាំងអស់គ្នា ហើយ​ត្រូវទុក​គ្រែ​អាពាហ៍ពិពាហ៍ឲ្យ​ឥតសៅហ្មង​ដែរ ដ្បិត​ព្រះ​នឹង​ជំនុំជម្រះ​មនុស្សអសីលធម៌ខាងផ្លូវភេទ និង​មនុស្សផិតក្បត់​។


ប្រសិនបើ​អ្នកណា​ឃើញ​បងប្អូន​របស់​ខ្លួន​ប្រព្រឹត្តបាប​ដែល​មិន​នាំទៅ​សេចក្ដីស្លាប់ អ្នកនោះ​ត្រូវ​ទូល​សុំ នោះ​ព្រះ​នឹង​ប្រទាន​ជីវិត​ឲ្យ​គាត់ គឺ​ប្រទាន​ឲ្យ​អ្នក​ដែល​ប្រព្រឹត្តបាប​ដែល​មិន​នាំទៅ​សេចក្ដីស្លាប់​។ មាន​បាប​ដែល​នាំទៅ​សេចក្ដីស្លាប់​; ចំពោះ​បាប​នោះ ខ្ញុំ​មិន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​ទូល​សុំ​ទេ‍។