Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 20:8 - ព្រះគម្ពីរខ្មែរសាកល

8 អ័ប៊ីម្ម៉ាឡិច​ក៏​ក្រោកឡើង​ពី​ព្រលឹម ហើយ​ហៅ​ពួក​បាវបម្រើ​ទាំងអស់​របស់ទ្រង់​មក​ប្រាប់​សេចក្ដី​ទាំងអស់​នេះ​ដល់​ត្រចៀក​ពួកគេ នោះ​មនុស្ស​ទាំងនោះ​ក៏​ភ័យខ្លាច​យ៉ាងខ្លាំង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច​ក្រោក​ឡើង​ពី​ព្រលឹម ទ្រង់​ហៅ​អ្នក​បម្រើ​របស់​ស្ដេច​ទាំង​អស់​មក ហើយ​រៀប​រាប់​ប្រាប់​អំពី​ហេតុ‌ការណ៍​ទាំង​អស់នោះ​ឲ្យ​គេ​ដឹង។ អ្នក​ទាំង​នោះ​មាន​ការ​ភ័យខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ក្រោក​ឡើង​ពី​ព្រលឹម ស្ដេច​កោះ​ហៅ​អ្នក​បម្រើ​ទាំង​អស់​មក ហើយ​រៀប​រាប់​ប្រាប់​អំពី​ហេតុ‌ការណ៍​អស់​ទាំង​នេះ។ ពួក​បម្រើ​របស់​ស្ដេច​ព្រឺ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ក្រោក​ពី​ព្រលឹម ទៅ​ហៅ​ពួក​បំរើ​ទ្រង់​ទាំង​អស់​មក ប្រាប់​សេចក្ដី​ទាំង​នោះ​ដល់​ត្រចៀក​គេ គេ​ក៏​មាន​សេចក្ដី​ភ័យ​ស្លុត​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ស្តេច​អប៊ីម៉ា‌ឡិច ក្រោក​ឡើង​ពី​ព្រលឹម គាត់​កោះ​ហៅ​អ្នក​បម្រើ​ទាំង​អស់​មក ហើយ​រៀប​រាប់​ប្រាប់​អំពី​អស់​ទាំង​ហេតុ‌ការណ៍​នេះ។ ពួក​បម្រើ​របស់​ស្តេច​ព្រឺ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 20:8
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវនេះ ចូរ​ប្រគល់​ប្រពន្ធ​របស់​បុរស​នោះ​ទៅវិញ​ចុះ ដ្បិត​គាត់​ជា​ព្យាការី ដូច្នេះ​គាត់​នឹង​អធិស្ឋាន​ឲ្យ​អ្នក នោះ​អ្នក​នឹង​មានជីវិតរស់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ប្រគល់ទៅវិញ​ទេ ចូរ​ដឹង​ថា​អ្នក​មុខជាស្លាប់មិនខាន គឺ​អ្នក និង​មនុស្ស​ទាំងអស់​ដែល​ជារបស់​អ្នក”។


អ័ប៊ីម្ម៉ាឡិច​ក៏​ហៅ​អ័ប្រាហាំ​មក ហើយ​មានរាជឱង្ការ​នឹង​គាត់​ថា​៖ “អ្នក​បាន​ធ្វើ​អី​ដល់​យើង​ដូច្នេះ​? តើ​យើង​បាន​ប្រព្រឹត្តបាប​ទាស់នឹង​អ្នក​ឬ បានជា​អ្នក​នាំ​បាប​ដ៏ធំ​នេះ​មក​លើ​យើង និង​លើ​អាណាចក្រ​របស់យើង​ដូច្នេះ​? អ្នក​បាន​ធ្វើ​អ្វី​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ដល់​យើង​ឡើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម