លោកុប្បត្តិ 19:13 - ព្រះគម្ពីរខ្មែរសាកល ដ្បិតយើងនឹងបំផ្លាញកន្លែងនេះ ពីព្រោះសម្រែករបស់ទីក្រុងនេះឮយ៉ាងខ្លាំងនៅចំពោះព្រះយេហូវ៉ា ដូច្នេះព្រះយេហូវ៉ាបានចាត់យើងឲ្យមកបំផ្លាញវា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងនឹងបំផ្លាញទីនេះ ព្រោះសម្រែកទាស់នឹងប្រជាជនរបស់ក្រុងនេះ បានលាន់ឮកាន់តែខ្លាំងឡើងនៅចំពោះព្រះយេហូវ៉ាហើយ ហើយព្រះយេហូវ៉ាបានចាត់ឲ្យយើងមកបំផ្លាញទីក្រុងនេះចោល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតយើងនឹងរំលាយក្រុងនេះចោល ពីព្រោះពាក្យចោទប្រកាន់ក្រុងនេះបានលាន់ឮជាខ្លាំង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ព្រះអម្ចាស់បានចាត់ពួកយើងឲ្យមករំលាយក្រុងនេះចោល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងនឹងបំផ្លាញទីនេះ ពីព្រោះសំរែករបស់គេបានឮកាន់តែខ្លាំងឡើងនៅចំពោះព្រះយេហូវ៉ាហើយ នេះគឺព្រះយេហូវ៉ាទ្រង់បានចាត់ឲ្យយើងមកបំផ្លាញចេញ អាល់គីតាប ដ្បិតយើងនឹងរំលាយក្រុងនេះចោល ពីព្រោះពាក្យចោទប្រកាន់ក្រុងនេះបានលាន់ឮជាខ្លាំង នៅចំពោះអុលឡោះតាអាឡា។ អុលឡោះតាអាឡាបានចាត់ពួកយើងឲ្យមករំលាយក្រុងនេះចោល»។ |
រួចព្រះយេហូវ៉ាមានបន្ទូលថា៖ “សម្រែករបស់សូដុម និងកូម៉ូរ៉ាឮខ្លាំងណាស់ ហើយបាបរបស់ពួកគេធ្ងន់ណាស់។
ពួកទូតសួគ៌និយាយនឹងឡុតថា៖ “តើមានអ្នកណាទៀតនៅទីនេះជាមួយអ្នក? ចូរនាំកូនប្រសាប្រុស កូនប្រុស និងកូនស្រីរបស់អ្នក ព្រមទាំងអស់អ្នកដែលនៅជាមួយអ្នកក្នុងទីក្រុងនេះ ចេញពីកន្លែងនេះទៅ!
វេទនាដល់មនុស្សអាក្រក់ហើយ ពួកគេនឹងរងទុក្ខ ដ្បិតទង្វើនៃដៃរបស់ពួកគេ នឹងត្រូវបានធ្វើដល់ពួកគេវិញ។
ឥឡូវនេះ តើយើងឡើងមកទាស់នឹងទឹកដីនេះដើម្បីបំផ្លាញវា ដោយគ្មានព្រះយេហូវ៉ាឬ? គឺព្រះយេហូវ៉ាទេ ដែលមានបន្ទូលនឹងយើងថា: ‘ចូរឡើងទៅទាស់នឹងទឹកដីនេះ ហើយបំផ្លាញវាចុះ!’”។
បន្ទាប់មក ទូតសួគ៌របស់ព្រះយេហូវ៉ាក៏ចេញទៅវាយសម្លាប់មនុស្ស ១៨៥ ០០០ នាក់ក្នុងជំរំរបស់អាស្ស៊ីរី។ ពេលពួកគេក្រោកឡើងនៅពេលព្រឹក នោះមើល៍! មនុស្សទាំងនោះបានទៅជាសាកសពទាំងអស់!
រំពេចនោះ ទូតសួគ៌របស់ព្រះអម្ចាស់បានប្រហារហេរ៉ូឌ ពីព្រោះទ្រង់មិនថ្វាយសិរីរុងរឿងដល់ព្រះ។ ទ្រង់ដាច់ខ្យល់ទៅ ដោយត្រូវដង្កូវស៊ី។
មើល៍! ប្រាក់ឈ្នួលរបស់កម្មករដែលច្រូតកាត់ក្នុងវាលស្រែរបស់អ្នក ដែលអ្នកបានកេងបំបាត់កំពុងស្រែកឡើង ហើយសម្រែករបស់អ្នកច្រូតក៏ឮដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពលបរិវារដែរ។
ដូចគ្នាដែរ សូដុម និងកូម៉ូរ៉ា ព្រមទាំងទីក្រុងឯទៀតៗដែលនៅជុំវិញ បានបណ្ដោយខ្លួនតាមអំពើអសីលធម៌ខាងផ្លូវភេទ ហើយទៅតាមតណ្ហាសាច់ឈាមដែលខុសធម្មជាតិដូចរបៀបពពួកទូតសួគ៌ទាំងនោះ ក៏បានត្រឡប់ជាគំរូដោយទទួលទោសនៃភ្លើងអស់កល្បជានិច្ច។