Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:14 - ព្រះគម្ពីរខ្មែរសាកល

14 ឡុត​ក៏​ចេញទៅ​ប្រាប់​ពួក​កូនប្រសាប្រុស​របស់គាត់​ដែល​នឹង​យក​កូនស្រី​គាត់​ថា​៖ “ចូរ​ក្រោកឡើង​ចេញ​ពី​កន្លែង​នេះ​ទៅ ដ្បិត​ព្រះយេហូវ៉ា​នឹង​បំផ្លាញ​ទីក្រុង​នេះ​ហើយ”។ ប៉ុន្តែ​ក្នុង​ភ្នែក​របស់​ពួក​កូនប្រសាប្រុស​របស់គាត់ ហាក់ដូចជា​គាត់​និយាយលេង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ ឡុត​ក៏​ចេញ​ទៅ​ប្រាប់​កូន​ប្រសា ដែល​បាន​រៀប​ការ​ជាមួយ​កូន​ស្រី​របស់​គាត់​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​ទី​នេះ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បម្រុង​នឹង​បំផ្លាញ​ទី​ក្រុង​នេះ​ហើយ»។ ប៉ុន្ដែ កូន​ប្រសា​របស់​គាត់​ស្មាន​ថា​គាត់​និយាយ​លេង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​ឡុត​ក៏​ចេញ​ទៅ​ប្រាប់​កូន​ប្រសា​ប្រុសៗ ដែល​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​គាត់​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​ទី​នេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នឹង​រំលាយ​ទីក្រុង​ចោល!»។ ប៉ុន្តែ កូន​ប្រសា​របស់​គាត់​យល់​ឃើញ​ថា គាត់​គ្រាន់​តែ​និយាយ​លេង​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​ឡុត​ក៏​ចេញ​ទៅ​ប្រាប់​ដល់​កូន​ប្រសា ដែល​បាន​យក​កូន​ស្រី​គាត់​ថា ចូរ​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​រៀប​នឹង​បំផ្លាញ​ទី​ក្រុង​ចោល តែ​ពួក​កូន​ប្រសា​គាត់​ស្មាន​ថា គាត់​និយាយ​លេង​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ឡូត​ក៏​ចេញ​ទៅ​ប្រាប់​កូន​ប្រសារ​ប្រុសៗ ដែល​បាន​រៀប​ការ​ជា​មួយ​កូន​ស្រី​របស់​គាត់​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​ទី​នេះ​ទៅ ដ្បិតអុលឡោះ‌តាអាឡា​នឹង​រំលាយ​ទី​ក្រុង​ចោល!»។ ប៉ុន្តែ កូន​ប្រសារ​របស់​គាត់​យល់​ឃើញ​ថា គាត់​គ្រាន់​តែ​និយាយ​លេង​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:14
26 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​អរុណរះឡើង ពួក​ទូតសួគ៌​ក៏​តឿន​ឡុត​ថា​៖ “ចូរ​ក្រោកឡើង យក​ប្រពន្ធ និង​កូនស្រី​ទាំង​ពីរ​របស់អ្នក​ដែល​នៅទីនេះ​ចេញទៅ ក្រែងលោ​អ្នក​ត្រូវបាន​បំផ្លាញ​ក្នុង​អំពើទុច្ចរិត​របស់​ទីក្រុង​នេះ”។


កាល​ទូតសួគ៌ទាំងនោះ​បាន​នាំ​ពួកគេ​មក​ខាងក្រៅ ទូតសួគ៌មួយរូប​ក៏​និយាយថា​៖ “ចូរ​រត់គេច​ឲ្យរួច​ជីវិត​ទៅ​! កុំ​មើល​ក្រោយ ហើយ​កុំ​ឈប់​នៅ​កន្លែង​ណាមួយ​ក្នុង​វាលទំនាប​ឡើយ​។ ចូរ​រត់គេច​ទៅ​តំបន់ភ្នំ​ទៅ ក្រែងលោ​អ្នក​ត្រូវបាន​បំផ្លាញ​!”។


ចូរ​ប្រញាប់​រត់គេច​ទៅ​ទីនោះ​ទៅ ដ្បិត​យើង​មិនអាច​ធ្វើ​អ្វី​បានទេ ទាល់តែ​អ្នក​ទៅ​ដល់​ទីនោះ​សិន”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​ទីក្រុង​នោះ​ថា សូអារ​។


មនុស្ស​ដែលត្រូវបាន​ស្ដីប្រដៅ​ជាច្រើនលើកច្រើនសា ក៏​នៅតែ​ធ្វើករឹង នឹង​ត្រូវបាន​កម្ទេច​ភ្លាម រហូតដល់​ស្ដារឡើងវិញលែងបាន​។


ដូច្នេះ​ឥឡូវនេះ កុំ​ចំអកឡកឡឺយ​ឡើយ ក្រែងលោ​ចំណង​របស់អ្នករាល់គ្នា​កាន់តែ​តឹងឡើង ដ្បិត​ខ្ញុំ​បាន​ឮ​ពី​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ថា ការបំផ្លាញ​ត្រូវបាន​សម្រេច​ទាស់នឹង​ផែនដី​ទាំងមូល​ហើយ​។


កំណើត​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​យ៉ាងដូច្នេះ​: ម៉ារា​ម្ដាយ​របស់​ព្រះយេស៊ូវ​បាន​ភ្ជាប់ពាក្យ​ជាមួយ​យ៉ូសែប​រួចហើយ ប៉ុន្តែ​មុន​ពួកគេ​រួមរស់ជាមួយគ្នា ក៏​ដឹងថា​នាង​មានផ្ទៃពោះ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


ក៏​មានបន្ទូលថា​៖“ចេញទៅ​! ក្មេងស្រី​នេះ​មិន​បាន​ស្លាប់​ទេ គឺ​នាង​កំពុង​ដេកលក់​ទេតើ”។ ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះអង្គ​។


ប៉ុន្តែ​ពាក្យ​ទាំងនេះ​ហាក់ដូចជា​រឿងឥតទំនង​សម្រាប់​ពួកគេ ដូច្នេះ​ពួកគេ​មិនជឿ​ពួកនាង​ទេ​។


ខណៈដែល​កូននោះ​កំពុង​ដើរចូលមក​នៅឡើយ អារក្ស​បាន​ផ្ដួល​វា ហើយ​ធ្វើឲ្យ​វា​ប្រកាច់ប្រកិន​។ ព្រះយេស៊ូវ​ក៏​ស្ដីឲ្យ​វិញ្ញាណអសោច​នោះ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យជា រួច​ប្រគល់​វា​ឲ្យ​ឪពុក​វិញ​។


ពេល​គេ​ឮ​អំពី​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ អ្នកខ្លះ​ក៏​សើចចំអក ប៉ុន្តែ​មាន​អ្នកខ្លះ​និយាយថា​៖ “យើង​នឹង​ស្ដាប់​លោក​អំពី​រឿង​នេះ​ម្ដងទៀត”។


កាលណា​គេ​និយាយថា “មាន​សន្តិភាព​ហើយ មាន​សន្តិសុខ​ហើយ” ពេលនោះ សេចក្ដីវិនាស​នឹង​ធ្លាក់មក​លើ​ពួកគេ​ក្នុងមួយរំពេច ដូចដែល​ការឈឺពោះឆ្លងទន្លេ​មកដល់​ស្ត្រី​មានផ្ទៃពោះ ហើយ​ពួកគេ​មិន​អាច​គេចផុត​បាន​សោះឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម