ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 18:32 - ព្រះគម្ពីរខ្មែរសាកល

គាត់​ទូល​ទៀត​ថា​៖ “សូម​ព្រះអម្ចាស់​នៃទូលបង្គំ​កុំ​ព្រះពិរោធ​ឡើយ នោះ​ទូលបង្គំ​នឹង​ទូល​តែ​ម្ដងទៀត​ទេ​។ ប្រហែលជា​ព្រះអង្គ​រកឃើញ​ដប់​នាក់​នៅ​ទីនោះ”។ ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​បំផ្លាញ​ឡើយ ដោយយល់ដល់​ដប់​នាក់​នោះ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ លោក​ទូល​ថា៖ «សូម​ព្រះ‌អម្ចាស់​កុំ​ខ្ញាល់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ទូល​តែ​ម្តង​នេះ​ទៀត​ទេ។ នៅ​ទី​នោះ​ប្រហែល​ជា​រក​បាន​តែ​ដប់​នាក់​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​បំផ្លាញ​ទីក្រុង​នោះ​ឡើយ ដោយ​យល់​ដល់​ដប់​នាក់​នោះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អប្រាហាំ​ទូល​ថា៖ «សូម​ព្រះ‌អម្ចាស់​មេត្តា​កុំ​ខ្ញាល់​នឹង​ទូលបង្គំ ទូលបង្គំ​សូម​អង្វរ​តែ​ម្ដង​ទៀត​ទេ។ ប្រហែល​ជា​មាន​តែ​ដប់​នាក់​ប៉ុណ្ណោះ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​ដប់​នោះ យើង​នឹង​មិន​រំលាយ​ទីក្រុង​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គាត់​ទូល​ថា សូម​កុំ​ឲ្យ​ព្រះ‌អម្ចាស់​ខ្ញាល់​ឡើយ ទូលបង្គំ​នឹង​ទូល​តែ​ម្តង​នេះ​ទៀត​ថា នៅ​ទី​នោះ​ប្រហែល​ជា​រក​បាន​តែ​១០​នាក់​ទេ រួច​ទ្រង់​មាន​បន្ទូល​ថា អញ​មិន​បំផ្លាញ​ឡើយ ដោយ​យល់​ដល់​១០​នាក់​នោះ

សូមមើលជំពូក

អាល់គីតាប

អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​ថា៖ «សូម​អុលឡោះ‌ជាអម្ចាស់​មេត្តា​កុំ​ខឹង​នឹង​ខ្ញុំ ខ្ញុំ​សូម​អង្វរ​តែ​ម្តង​ទៀត​ទេ។ ប្រហែល​ជា​មាន​តែ​ដប់​នាក់​ប៉ុណ្ណោះ»។ ទ្រង់​មាន​បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​ដប់​នោះ យើង​នឹង​មិន​រំលាយ​ទី​ក្រុង​ឡើយ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 18:32
21 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ទូល​ទៀត​ថា​៖ “សូម​ព្រះអម្ចាស់​នៃទូលបង្គំ​កុំ​ព្រះពិរោធ​ឡើយ នោះ​ទូលបង្គំ​នឹង​ទូល​ទៀត​។ ប្រហែលជា​ព្រះអង្គ​រកឃើញ​សាមសិប​នាក់​នៅ​ទីនោះ”។ ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​ធ្វើ​ឡើយ ប្រសិនបើ​យើង​រកឃើញ​សាមសិប​នាក់​នៅ​ទីនោះ”។


គាត់​ទូល​ទៀត​ថា​៖ “មើល៍! ទូលបង្គំ​ហ៊ាន​ទូល​ព្រះអម្ចាស់​នៃទូលបង្គំ​។ ប្រហែលជា​ព្រះអង្គ​រកឃើញ​ម្ភៃ​នាក់​នៅ​ទីនោះ”។ ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​បំផ្លាញ​ឡើយ ដោយយល់ដល់​ម្ភៃ​នាក់​នោះ”។


យូដា​ក៏​ចូលទៅជិត​យ៉ូសែប ហើយ​និយាយថា​៖ “ឱ​លោកម្ចាស់​នៃខ្ញុំ​អើយ! សូមឲ្យ​បាវបម្រើ​របស់លោក​និយាយ​ពាក្យ​មួយ​ម៉ាត់​នឹង​ត្រចៀក​របស់​លោកម្ចាស់​នៃខ្ញុំ​ផង ហើយ​សូម​កុំឲ្យ​កំហឹង​របស់​លោកម្ចាស់​ឆេះឡើង​ទាស់នឹង​បាវបម្រើ​របស់លោក​ឡើយ ដ្បិត​លោកម្ចាស់​ក៏​ដូចជា​ផារ៉ោន​ដែរ​។


ដ្បិត​ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ព្រះអង្គ​ទ្រង់​ល្អ ហើយ​ប្រុងនឹងលើកលែងទោស​; ព្រះអង្គទ្រង់​មាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏លើសលប់​ដល់​អស់អ្នក​ដែល​ស្រែកហៅ​ព្រះអង្គ​!


យញ្ញបូជា​របស់​មនុស្ស​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​សេចក្ដីអធិស្ឋាន​របស់​មនុស្ស​ទៀងត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ដូចដែល​គេ​រកបាន​ស្រាទំពាំងបាយជូរថ្មី​ក្នុង​ចង្កោមទំពាំងបាយជូរ​មួយ ហើយ​ពោលថា​: ‘កុំ​បំផ្លាញ​វា​ឡើយ ពីព្រោះ​មាន​ពរ​នៅក្នុង​វា’ យ៉ាងណា យើង​ក៏​ធ្វើ​យ៉ាងនោះដែរ ដោយយល់ដល់​អ្នកបម្រើ​របស់យើង ដើម្បីកុំឲ្យ​បំផ្លាញ​ទាំងអស់​ឡើយ​។


“ចូរ​បន្ត​សុំ នោះ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​; ចូរ​បន្ត​ស្វែងរក នោះ​អ្នករាល់គ្នា​នឹង​រកឃើញ​; ចូរ​បន្ត​គោះ នោះ​នឹង​បើក​ឲ្យ​អ្នករាល់គ្នា​។


ចំពោះ​ព្រះ​ដែល​អាច​ធ្វើ​យ៉ាងលើសលប់​ហួសពី​អ្វីៗ​ទាំងអស់​ដែល​យើង​ទូល​សុំ ឬ​គិតស្មាន​ក្ដី ដោយ​ព្រះចេស្ដា​ដែល​ចេញឥទ្ធិពល​នៅក្នុង​យើង​——