Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:18 - ព្រះគម្ពីរខ្មែរសាកល

18 យូដា​ក៏​ចូលទៅជិត​យ៉ូសែប ហើយ​និយាយថា​៖ “ឱ​លោកម្ចាស់​នៃខ្ញុំ​អើយ! សូមឲ្យ​បាវបម្រើ​របស់លោក​និយាយ​ពាក្យ​មួយ​ម៉ាត់​នឹង​ត្រចៀក​របស់​លោកម្ចាស់​នៃខ្ញុំ​ផង ហើយ​សូម​កុំឲ្យ​កំហឹង​របស់​លោកម្ចាស់​ឆេះឡើង​ទាស់នឹង​បាវបម្រើ​របស់លោក​ឡើយ ដ្បិត​លោកម្ចាស់​ក៏​ដូចជា​ផារ៉ោន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពេល​នោះ យូដា​ចូល​ទៅ​ជិត​លោក​យ៉ូសែប អង្វរ​ថា៖ «ឱ​លោក​ម្ចាស់​ខ្ញុំប្របាទ​អើយ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ជា​បាវ​បម្រើ​របស់​លោក ជម្រាប​ជូន​លោក​ម្ចាស់​ស្តាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​ក្តៅ​នឹង​ខ្ញុំ​ប្របាទ​ឡើយ ដ្បិត​លោក​ម្ចាស់​ក៏​ដូច​ជា​ផារ៉ោន​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពេល​នោះ លោក​យូដា​ខិត​ចូល​ទៅ​ជិត​លោក​យ៉ូសែប​អង្វរ​ថា៖ «លោក​ម្ចាស់​អើយ សូម​មេត្តា​ប្រោស‌ប្រណី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ជម្រាប​ជូន​លោក​ម្ចាស់​ស្ដាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​នឹង​ខ្ញុំ​ប្របាទ​ឡើយ ដ្បិត​លោក​ម្ចាស់​មាន​អំណាច​ស្មើ​នឹង​ព្រះចៅ​ផារ៉ោន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 យូដា​គាត់​ក៏​ចូល​ទៅ​ជិត​អង្វរ​យ៉ូសែប​ថា ឱ​លោក​ម្ចាស់​ខ្ញុំ​ប្របាទ​អើយ សូម​បើក​ឲ្យ​ខ្ញុំ​ប្របាទ​ជា​បាវ​លោក​ជំរាប​ជូន​លោក​ស្តាប់​១​ម៉ាត់​សិន សូម​កុំ​ខឹង​ក្តៅ​នឹង​ខ្ញុំ​ប្របាទ​ជា​អ្នក​បំរើ​លោក​ឡើយ ពី​ព្រោះ​លោក​ក៏​ដូច​ជា​ផារ៉ោន​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ពេល​នោះ យូដា​ខិត​ចូល​ទៅ​ជិត​យូសុះ​អង្វរ​ថា៖ «ចៅ‌ហ្វាយ​អើយ សូម​មេត្តា​ប្រោស​ប្រណី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជម្រាប​ជូន​ចៅ‌ហ្វាយ​ស្តាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​នឹង​ខ្ញុំ​ឡើយ ដ្បិត​ចៅ‌ហ្វាយ​មាន​អំណាច​ស្មើ​នឹង​ស្តេច​ហ្វៀរ៉អ៊ូន​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:18
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ទូល​ទៀត​ថា​៖ “សូម​ព្រះអម្ចាស់​នៃទូលបង្គំ​កុំ​ព្រះពិរោធ​ឡើយ នោះ​ទូលបង្គំ​នឹង​ទូល​ទៀត​។ ប្រហែលជា​ព្រះអង្គ​រកឃើញ​សាមសិប​នាក់​នៅ​ទីនោះ”។ ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​ធ្វើ​ឡើយ ប្រសិនបើ​យើង​រកឃើញ​សាមសិប​នាក់​នៅ​ទីនោះ”។


គាត់​ទូល​ទៀត​ថា​៖ “សូម​ព្រះអម្ចាស់​នៃទូលបង្គំ​កុំ​ព្រះពិរោធ​ឡើយ នោះ​ទូលបង្គំ​នឹង​ទូល​តែ​ម្ដងទៀត​ទេ​។ ប្រហែលជា​ព្រះអង្គ​រកឃើញ​ដប់​នាក់​នៅ​ទីនោះ”។ ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​បំផ្លាញ​ឡើយ ដោយយល់ដល់​ដប់​នាក់​នោះ”។


យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “សូម​ស្ដាប់​យល់សប្តិ​ដែល​ខ្ញុំ​បាន​យល់សប្តិឃើញ​នេះ​សិន​:


មើល៍! ពួកយើង​កំពុង​ចង​កណ្ដាប់​នៅកណ្ដាល​ស្រែ នោះ​មើល៍! កណ្ដាប់​របស់ខ្ញុំ​ក៏​ក្រោក​ឈរឡើង ហើយ​មើល៍! កណ្ដាប់​របស់ពួកបង​មក​ព័ទ្ធជុំវិញ រួច​ក្រាបចុះ​នៅចំពោះ​កណ្ដាប់​របស់ខ្ញុំ​!”។


ពួក​បងប្រុស​របស់គាត់​ក៏​និយាយ​នឹង​គាត់​ថា​៖ “តើ​ឯង​ពិតជា​នឹង​ធ្វើជាស្ដេច​លើ​ពួកយើង ឬ​ពិតជា​នឹង​គ្រប់គ្រង​លើ​ពួកយើង​ឬ​?”។ ដូច្នេះ ពួកគេ​ស្អប់​គាត់​រឹតតែខ្លាំងឡើងទៀត ព្រោះតែ​យល់សប្តិ​របស់គាត់ និង​ពាក្យសម្ដី​របស់គាត់​។


អ្នក​នឹង​ត្រួត​លើ​ដំណាក់​របស់យើង ហើយ​ប្រជារាស្ត្រ​ទាំងអស់​របស់យើង​នឹង​ចុះចូល​នឹង​បង្គាប់​របស់អ្នក​។ មានតែ​រាជ្យបល្ល័ង្ក​ប៉ុណ្ណោះ ដែលធ្វើឲ្យ​យើង​ធំ​ជាង​អ្នក”។


ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ថា​៖ “យើង​ជា​ផារ៉ោន ប៉ុន្តែ​នៅក្នុង​ដែនដី​អេហ្ស៊ីប​ទាំងមូល គ្មាន​អ្នកណា​អាច​លើក​ដៃ ឬ​ជើង​បាន ដោយ​គ្មាន​ការយល់ព្រម​ពី​អ្នក​ឡើយ”។


ប៉ុន្តែ​យ៉ូសែប​និយាយថា​៖ “សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​យើង ដែល​យើង​ធ្វើ​ដូច្នេះ​! មនុស្ស​ដែល​គេ​បាន​រកឃើញ​ពែង​នៅក្នុង​ដៃ​គាត់ គឺ​អ្នកនោះ​ហើយ នឹង​ធ្វើជា​ទាសករ​របស់​យើង រីឯ​អ្នកឯទៀត ចូរ​ទៅ​ឯ​ឪពុក​របស់ពួកឯង​វិញ​ដោយ​សុខសាន្ត​ចុះ”។


ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​? តើ​ព្រះអង្គ​នឹង​ក្រេវក្រោធ​ជាដរាប​ឬ​? តើ​សេចក្ដីប្រច័ណ្ឌ​របស់ព្រះអង្គ​នឹង​នៅតែ​ឆេះ​ដូច​ភ្លើង​ឬ​?


សេចក្ដីក្រេវក្រោធ​របស់​ស្ដេច​ប្រៀបដូចជា​សំឡេងគ្រហឹម​របស់​សិង្ហស្ទាវ រីឯ​ការគាប់ព្រះទ័យ​របស់ទ្រង់​ប្រៀបដូចជា​ទឹកសន្សើម​នៅលើ​ស្មៅ​។


ឥឡូវនេះ ប្រសិនបើ​អ្នករាល់គ្នា​ប្រុងប្រៀប​ក្នុង​ពេល​ដែល​ឮ​សំឡេង​ស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និង​គ្រឿងតន្ត្រី​គ្រប់ប្រភេទ ដើម្បី​ក្រាប​ថ្វាយបង្គំ​រូបបដិមាករ​ដែល​យើង​បាន​ធ្វើ​នេះ នោះមិនអីទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​ថ្វាយបង្គំ​ទេ អ្នករាល់គ្នា​នឹង​ត្រូវ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​ភ្លាម​។ ចុះ​មាន​ព្រះ​ណា​ដែល​អាច​រំដោះ​អ្នករាល់គ្នា​ពី​កណ្ដាប់ដៃ​របស់យើង​បាន​?”។


ដោយព្រោះ​អានុភាព​ដែល​ព្រះ​បាន​ប្រទាន​ដល់​ទ្រង់ អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​បាន​ញ័ររន្ធត់ ហើយ​ភ័យខ្លាច​នៅចំពោះ​ទ្រង់​។ អ្នកដែល​ទ្រង់​ចង់​សម្លាប់ ទ្រង់​ក៏​សម្លាប់ អ្នកដែល​ទ្រង់​ចង់​ទុកជីវិត ទ្រង់​ក៏​ទុកជីវិត អ្នកដែល​ទ្រង់​ចង់​លើកឡើង ទ្រង់​ក៏​លើកឡើង ហើយ​អ្នកដែល​ទ្រង់​ចង់​បន្ទាបចុះ ទ្រង់​ក៏​បន្ទាបចុះ​។


ពោលគឺ ព្រះ​បិតា​មិន​ជំនុំជម្រះ​អ្នកណាទេ ប៉ុន្តែ​ព្រះបិតា​បាន​ប្រគល់​ការជំនុំជម្រះ​ទាំងស្រុង​ដល់​ព្រះបុត្រា​រួចហើយ


“បងប្អូន​អើយ​! ទាក់ទងនឹង​ដាវីឌ​បុព្វបុរស​របស់យើង ខ្ញុំ​អាច​និយាយ​នឹង​អ្នករាល់គ្នា​យ៉ាងច្បាស់លាស់​ថា លោក​បាន​ស្លាប់ ហើយ​ត្រូវគេ​បញ្ចុះ រីឯ​រូងផ្នូរ​របស់​លោក​ក៏​នៅ​ជាមួយ​យើង​រហូតមកដល់​សព្វថ្ងៃនេះ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម