Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:33 - ព្រះគម្ពីរខ្មែរសាកល

33 កាល​ព្រះយេហូវ៉ា​មានបន្ទូល​ជាមួយ​អ័ប្រាហាំ​ចប់​ហើយ ព្រះអង្គ​ក៏​យាង​ចាកចេញទៅ ហើយ​អ័ប្រាហាំ​ត្រឡប់​មក​កន្លែង​គាត់​វិញ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 កាល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក​អ័ប្រា‌ហាំ​ចប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចេញ​ទៅ រីឯ​លោក​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​ទី​លំនៅ​របស់​លោក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 កាល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ជា​មួយ​លោក​អប្រាហាំ​រួច​រាល់​ហើយ ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ទៅ រីឯ​លោក​អប្រាហាំ​ក៏​វិល​ទៅ​ជំរំ​លោក​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 កាល​ព្រះ‌យេហូវ៉ា​បាន​លែង​មាន​បន្ទូល​នឹង​អ័ប្រា‌ហាំ​ហើយ នោះ​ទ្រង់​យាង​ចេញ​បាត់​ទៅ ហើយ​អ័ប្រា‌ហាំ​វិល​ទៅ​ឯ​ទី​លំនៅ​របស់​គាត់​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 កាលអុលឡោះ‌តាអាឡា មាន​បន្ទូល​ជា​មួយ​អ៊ីព្រហ៊ីម​រួច​រាល់​ហើយ ទ្រង់​ក៏​ចាក​ចេញ​ទៅ រីឯ​អ៊ីព្រហ៊ីម​ក៏​វិល​ទៅ​ជំរំ​គាត់​វិញ​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:33
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​មានបន្ទូល​នឹង​គាត់​ចប់​ហើយ ព្រះ​ក៏​យាង​ឡើងទៅ​ចេញពី​អ័ប្រាហាំ​។


បន្ទាប់មក បុរស​ទាំងបី​ក៏​ក្រោកឡើង​ចេញពី​ទីនោះ ហើយ​អើតមើល​សូដុម រីឯ​អ័ប្រាហាំ​ក៏​ទៅ​ជាមួយ​ពួកគេ ដើម្បី​ជូនដំណើរ​ពួកគេ​។


ដូច្នេះ បុរស​ទាំងនោះ​ក៏​បែរចេញ​ពី​ទីនោះ ហើយ​ទៅ​ឯ​សូដុម រីឯ​អ័ប្រាហាំ​នៅតែ​ឈរ​នៅចំពោះ​ព្រះយេហូវ៉ា​នៅឡើយ​។


នៅពេល​ថ្ងៃ​ត្រជាក់ ពួកគេ​បាន​ឮ​សូរ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​យាង​ក្នុង​សួន មនុស្ស និង​ប្រពន្ធ​របស់គាត់​ក៏​ពួន​ពី​ព្រះភក្ត្រ​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ នៅកណ្ដាល​ដើមឈើ​ក្នុង​សួន​។


ឡាបាន់​ក្រោកឡើង​ពី​ព្រលឹម ហើយ​ថើប​ចៅ​ៗ និង​ពួក​កូនស្រី​របស់គាត់ ព្រមទាំង​ឲ្យពរ​ពួកគេ​។ រួច​ឡាបាន់​ក៏​ចាកចេញទៅ ហើយ​ត្រឡប់​ទៅ​កន្លែង​របស់ខ្លួន​វិញ​៕


យ៉ាកុប​បាន​បន្ត​ដំណើរ​ទៅ នោះ​មាន​ពួក​ទូតសួគ៌​របស់​ព្រះ​មកជួប​គាត់​។


បុរសនោះ​និយាយថា​៖ “ចូរ​ឲ្យ​ខ្ញុំ​ទៅ​ចុះ ដ្បិត​ថ្ងៃរះ​ហើយ”។ ប៉ុន្តែ​យ៉ាកុប​តបថា​៖ “ខ្ញុំ​នឹង​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់តែ​ឲ្យពរ​ខ្ញុំ​សិន”។


បន្ទាប់មក ព្រះ​យាង​ឡើង​ចេញពី​គាត់ ត្រង់​កន្លែង​ដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​គាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម