ព្រះអង្គទ្រង់ធ្វើឲ្យចិត្តមនុស្សអរសប្បាយដោយស្រាទំពាំងបាយជូរ ក៏ធ្វើឲ្យមុខគេភ្លឺរលោងដោយប្រេងអូលីវ ហើយទ្រទ្រង់ចិត្តមនុស្សដោយអាហារ។
លោកុប្បត្តិ 14:18 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ម៉ិលគីស្សាដែកស្ដេចនៃសាឡិមបានយកនំប៉័ង និងស្រាទំពាំងបាយជូរមក (ទ្រង់ជាបូជាចារ្យរបស់ព្រះដ៏ខ្ពស់បំផុត) ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម បានយកនំបុ័ង និងស្រាទំពាំងបាយជូរមក។ ស្ដេចជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទម៉ិលគីស្សាដែកជាមហាក្សត្រនៅក្រុងសាឡឹម បានឲ្យគេយកនំប៉័ង និងស្រាទំពាំងបាយជូរមកជូនលោកអាប់រ៉ាម។ ស្ដេចជាបូជាចារ្យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម ក៏នាំយកនំបុ័ង នឹងស្រាទំពាំងបាយជូរមក ពីព្រោះទ្រង់ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត អាល់គីតាប ស្តេចម៉ិលគីស្សាដែក ជាស្តេចនៅក្រុងសាឡឹម បានឲ្យគេយកនំបុ័ង និងស្រាទំពាំងបាយជូរមកជូនអ៊ីប្រាំ។ ស្តេចជាអ៊ីមុាំបម្រើអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។ |
ព្រះអង្គទ្រង់ធ្វើឲ្យចិត្តមនុស្សអរសប្បាយដោយស្រាទំពាំងបាយជូរ ក៏ធ្វើឲ្យមុខគេភ្លឺរលោងដោយប្រេងអូលីវ ហើយទ្រទ្រង់ចិត្តមនុស្សដោយអាហារ។
ព្រះយេហូវ៉ាបានស្បថ ហើយមិនប្ដូរព្រះហឫទ័យឡើយ ថា៖ “អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
ចូរថ្វាយតង្វាយអរព្រះគុណដល់ព្រះ ហើយលាបំណន់ដែលអ្នកបានបន់ ដល់ព្រះដ៏ខ្ពស់បំផុតចុះ។
ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ា ដោយសារតែសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ ហើយច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ាដ៏ខ្ពស់បំផុត៕
នៅទីនោះ ព្រះអង្គបានបំបាក់ព្រួញភ្លើងពីធ្នូ ព្រមទាំងខែល ដាវ និងអាវុធចម្បាំងផង។ សេឡា
ខណៈដែលពាក្យនោះនៅក្នុងព្រះឱស្ឋរបស់ស្ដេចនៅឡើយ មានសំឡេងមួយធ្លាក់មកពីលើមេឃថា៖ “នេប៊ូក្នេសាជាស្ដេចអើយ មានប្រកាសដល់អ្នកថា រាជ្យនេះត្រូវបានដកចេញពីអ្នកហើយ!
នាងដើរតាមប៉ូល និងយើង ទាំងស្រែកថា៖ “អ្នកទាំងនេះជាបាវបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសមាគ៌ានៃសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា!”។
យ៉ាងណាមិញ ព្រះដ៏ខ្ពស់បំផុតមិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សទេ ដូចដែលព្យាការីបានថ្លែងថា:
ដោយហេតុនេះ នៅពេលមានឱកាស យើងត្រូវធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់ក្រុមគ្រួសារនៃជំនឿ។
ដូចដែលព្រះអង្គមានបន្ទូលនៅកន្លែងមួយទៀតថា:“អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
ជាកន្លែងដែលព្រះយេស៊ូវជាអ្នកនាំមុខបានយាងចូលទៅជំនួសយើង ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែកដោយបានត្រឡប់ជាមហាបូជាចារ្យជារៀងរហូត៕
ម៉ិលគីស្សាដែកនេះ ជាស្ដេចនៃសាឡិម ជាបូជាចារ្យរបស់ព្រះដ៏ខ្ពស់បំផុត ទ្រង់បានទទួលអ័ប្រាហាំដែលកំពុងធ្វើដំណើរត្រឡប់មកពីវាយកម្ទេចពួកស្ដេចនានា ហើយឲ្យពរលោក