នេះជាវង្សត្រកូលរបស់ថេរ៉ា: ថេរ៉ាបានបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបានបង្កើតឡុត។
លោកុប្បត្តិ 13:10 - ព្រះគម្ពីរខ្មែរសាកល ឡុតងើបភ្នែកឡើង ឃើញវាលទំនាបទាំងមូលនៃទន្លេយ័រដាន់ដែលមានទឹកគ្រប់ទីកន្លែងរហូតដល់សូអារ ដ្បិតមុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុម និងកូម៉ូរ៉ា ទឹកដីនោះដូចជាសួនរបស់ព្រះយេហូវ៉ា និងដូចជាដែនដីអេហ្ស៊ីប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឡុតក៏ងើបមុខមើលទៅ ឃើញវាលទន្លេយ័រដាន់ទាំងមូល មានទឹកស្រួលល្អនៅគ្រប់ទីកន្លែង ដូចសួនច្បាររបស់ព្រះយេហូវ៉ា ដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារ។ នេះមុនពេលដែលព្រះយេហូវ៉ាបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡុតងើបមុខឡើង សម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល មានទឹកនៅគ្រប់ទីកន្លែង។ នៅមុនពេលដែលព្រះអម្ចាស់រំលាយក្រុងសូដុម និងក្រុងកូម៉ូរ៉ា ទឹកដីនៅកន្លែងនោះ រហូតដល់ស្រុកសូអារ ប្រៀបបានទៅនឹងសួនឧទ្យានរបស់ព្រះអម្ចាស់ គឺដូចទឹកដីនៅស្រុកអេស៊ីបដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡុតក៏ងើបភ្នែកមើលទៅឃើញវាលទន្លេយ័រដាន់ទាំងអស់ ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែង មុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំម នឹងកូម៉ូរ៉ា គឺដូចជាសួនច្បារផងព្រះយេហូវ៉ា ហើយដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារផង អាល់គីតាប ឡូតងើបមុខឡើង សម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល មានទឹកនៅគ្រប់ទីកន្លែង។ នៅមុនពេលដែលអុលឡោះតាអាឡារំលាយក្រុងសូដុម និងក្រុងកូម៉ូរ៉ា ទឹកដីនៅកន្លែងនោះ រហូតដល់ស្រុកសូអារ ប្រៀបបានទៅនឹងសួនឧទ្យានរបស់អុលឡោះតាអាឡា គឺដូចទឹកដីនៅស្រុកអេស៊ីបដែរ។ |
នេះជាវង្សត្រកូលរបស់ថេរ៉ា: ថេរ៉ាបានបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបានបង្កើតឡុត។
នោះឡុតក៏ជ្រើសរើសវាលទំនាបទាំងមូលនៃទន្លេយ័រដាន់សម្រាប់ខ្លួន រួចឡុតបានចេញដំណើរទៅទិសខាងកើត។ ពួកគេបានបែកចេញពីគ្នាយ៉ាងដូច្នេះឯង។
តើទឹកដីទាំងមូលមិននៅមុខឯងទេឬ? សូមបែកចេញពីយើងទៅ។ បើសិនឯងទៅខាងឆ្វេង យើងនឹងទៅខាងស្ដាំ បើសិនឯងទៅខាងស្ដាំ យើងនឹងទៅខាងឆ្វេង”។
ស្ដេចទាំងនោះបានធ្វើសង្គ្រាមទាស់នឹងបេរ៉ាស្ដេចនៃសូដុម ប៊ីរសាស្ដេចនៃកូម៉ូរ៉ា ស៊ីណាបស្ដេចនៃអាត់ម៉ា សេមេប៊ើរស្ដេចនៃសេបោម និងស្ដេចនៃបេឡា (បេឡាគឺសូអារ)។
នោះស្ដេចនៃសូដុម ស្ដេចនៃកូម៉ូរ៉ា ស្ដេចនៃអាត់ម៉ា ស្ដេចនៃសេបោម និងស្ដេចនៃបេឡា (បេឡាគឺសូអារ) ក៏យាងចេញទៅ ហើយតម្រៀបគ្នាដើម្បីច្បាំងនៅជ្រលងភ្នំស៊ីឌីម
ស្ត្រីឃើញថាផ្លែរបស់ដើមឈើនោះល្អសម្រាប់ជាអាហារ ក៏ជាទីគាប់ដល់ភ្នែក ហើយឃើញថាដើមឈើនោះទាក់ទាញឲ្យចង់ទទួលប្រាជ្ញា នោះនាងក៏បេះផ្លែវា ហើយហូប ព្រមទាំងឲ្យទៅប្ដីរបស់នាងដែលនៅជាមួយនាង នោះគាត់ក៏ហូបដែរ។
ដែនដីអេហ្ស៊ីបនៅចំពោះអ្នកហើយ ដូច្នេះចូរឲ្យឪពុករបស់អ្នក និងបងប្អូនរបស់អ្នករស់នៅកន្លែងល្អបំផុតនៃទឹកដីនេះចុះ។ ចូរឲ្យពួកគេរស់នៅក្នុងស្រុកកូសែន ហើយប្រសិនបើអ្នកដឹងថាមានមនុស្សជំនាញក្នុងចំណោមពួកគេ ចូរតាំងពួកគេជាអ្នកគ្រប់គ្រងលើហ្វូងសត្វរបស់យើងផង”។
ពួកកូនប្រុសរបស់ព្រះឃើញពួកកូនស្រីរបស់មនុស្ស ថាពួកនាងស្រស់ស្អាត ក៏យកជាប្រពន្ធរបស់ខ្លួន ពីអ្នកណាក៏ដោយដែលពួកគេបានជ្រើសរើស។
ចិត្តរបស់ខ្ញុំស្រែកយំចំពោះម៉ូអាប់; ពួកអ្នករត់រួចរបស់នាងទៅដល់សូអារ និងដល់អេក្លាត-សេលីស៊ីយ៉ា ពួកគេឡើងចំណោតលូគីតទាំងយំសោក ពួកគេបញ្ចេញសម្រែកតាមផ្លូវទៅហូរ៉ូណែម ដោយសារតែការអន្តរាយ។
ដ្បិតព្រះយេហូវ៉ាទ្រង់កម្សាន្តចិត្តស៊ីយ៉ូន ព្រះអង្គទ្រង់កម្សាន្តចិត្តអស់ទាំងទីបាក់បែករបស់នាង ព្រះអង្គទ្រង់ធ្វើឲ្យទីរហោស្ថានរបស់នាងបានដូចជាអេដែន ក៏ធ្វើឲ្យវាលខ្សាច់របស់នាងបានដូចជាសួនច្បាររបស់ព្រះយេហូវ៉ាដែរ។ សេចក្ដីរីករាយ និងអំណរនឹងត្រូវបានរកឃើញនៅក្នុងនាង ព្រមទាំងការអរព្រះគុណ និងសូរទំនុកភ្លេងផង។