Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 13:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឡុត​ក៏​ងើប​មុខ​មើល​ទៅ ឃើញ​វាល​ទន្លេ​យ័រដាន់​ទាំងមូល មាន​ទឹក​ស្រួល​ល្អ​នៅ​គ្រប់​ទី​កន្លែង ដូច​សួន‌ច្បារ​របស់​ព្រះ‌យេហូវ៉ា ដូច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ខាង​សូអារ។ នេះ​មុន​ពេល​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ក្រុង​សូដុម និងក្រុង​កូម៉ូរ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ឡុត​ងើបភ្នែកឡើង ឃើញ​វាលទំនាប​ទាំងមូល​នៃ​ទន្លេយ័រដាន់​ដែល​មាន​ទឹក​គ្រប់ទីកន្លែង​រហូតដល់​សូអារ ដ្បិត​មុនដែល​ព្រះយេហូវ៉ា​បាន​បំផ្លាញ​សូដុម និង​កូម៉ូរ៉ា ទឹកដីនោះ​ដូចជា​សួន​របស់​ព្រះយេហូវ៉ា និង​ដូចជា​ដែនដី​អេហ្ស៊ីប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​ឡុត​ងើប​មុខ​ឡើង សម្លឹង​មើល​ទៅ​ឃើញ​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល មាន​ទឹក​នៅ​គ្រប់​ទី​កន្លែង។ នៅ​មុន​ពេល​ដែលព្រះ‌អម្ចាស់​រំលាយ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ទឹក​ដី​នៅ​កន្លែង​នោះ រហូត​ដល់​ស្រុក​សូអារ ប្រៀប​បាន​ទៅ​នឹង​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់ គឺ​ដូច​ទឹក​ដី​នៅ​ស្រុក​អេស៊ីប​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឡុត​ក៏​ងើប​ភ្នែក​មើល​ទៅ​ឃើញ​វាល​ទន្លេ​យ័រដាន់​ទាំង​អស់ ថា​ជា​ស្រុក​មាន​ទឹក​ស្រួល​ល្អ​នៅ​គ្រប់​ទី​កន្លែង មុន​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​សូដុំម នឹង​កូម៉ូរ៉ា គឺ​ដូច​ជា​សួន‌ច្បារ​ផង​ព្រះ‌យេហូវ៉ា ហើយ​ដូច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ខាង​សូអារ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ឡូត​ងើប​មុខ​ឡើង សម្លឹង​មើល​ទៅ​ឃើញ​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល មាន​ទឹក​នៅ​គ្រប់​ទី​កន្លែង។ នៅ​មុន​ពេល​ដែលអុលឡោះ‌តាអាឡា​រំលាយ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ទឹក​ដី​នៅ​កន្លែង​នោះ រហូត​ដល់​ស្រុក​សូអារ ប្រៀប​បាន​ទៅ​នឹង​សួន​ឧទ្យាន​របស់អុលឡោះ‌តាអាឡា គឺ​ដូច​ទឹក​ដី​នៅ​ស្រុក​អេស៊ីប​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 13:10
26 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​តំណ​វង្ស​របស់​ថេរ៉ា។ ថេរ៉ា​បង្កើត​អាប់‌រ៉ាម ណាឃរ និង​ហារ៉ាន ហើយ​ហារ៉ាន​បង្កើត​ឡុត។


ដូច្នេះ ឡុត​ក៏​ជ្រើស​រើស​យក​វាល​ទន្លេ​យ័រដាន់​ទាំង​មូលសម្រាប់​ខ្លួនគាត់ រួចឡុត​ចេញ​ដំណើរ​ទៅ​ទិស​ខាង​កើត។ ពួក​លោក​ទាំង​ពីរ​បាន​បែក​ពី​គ្នាតាម​របៀប​នេះ​ឯង។


តើ​ស្រុក​នេះ​ទាំង​មូល​មិន​នៅ​ចំពោះ​មុខក្មួយ​ទេ​ឬ? ដូច្នេះ ចូរ​ក្មួយ​បែក​ចេញ​ពី​អ៊ំ​ទៅ​ចុះ បើ​ក្មួយ​រើស​យក​ខាង​ឆ្វេង នោះ​អ៊ំ​នឹង​ទៅ​ខាង​ស្តាំ ឬ​បើ​ក្មួយ​រើស​យក​ខាង​ស្តាំ នោះ​អ៊ំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។


ស្តេច​ទាំង​នោះ​បាន​លើក​គ្នា​ទៅ​ច្បាំង​នឹង​ព្រះ​បាទ​បេរ៉ា​ជា​ស្តេច​ក្រុង​សូដុម ព្រះ​បាទ​ប៊ីរសា​ជា​ស្តេច​ក្រុង​កូម៉ូរ៉ា ព្រះ​បាទ​ស៊ីណាប​ជា​ស្តេច​ក្រុង​អាត់ម៉ា ព្រះ​បាទ​សេមេ‌ប៊ើ​ជា​ស្តេច​ក្រុង​សេបោម និង​ស្តេច​ក្រុង​បេឡា (គឺក្រុង​សូអារ)។


ស្តេច​ក្រុង​សូដុម ស្តេច​ក្រុង​កូម៉ូរ៉ា ស្តេច​ក្រុង​អាត់ម៉ា ស្តេច​ក្រុង​សេបោម និង​ស្តេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ ក៏​នាំ​គ្នា​លើក​ទ័ព​ចេញ​ទៅ​ប្រយុទ្ធ​តទល់ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម


ដូច្នេះ ពេល​ស្ត្រី​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិ‌ភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ថា ដើម​ឈើ​នោះគួរ​ឲ្យចង់​បាន ដើម្បី​ឲ្យ​មាន​ប្រាជ្ញា នាង​ក៏​បេះ​ផ្លែ​ឈើ​នោះ​មក​បរិ‌ភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្តីដែល​នៅ​ជា‌មួយ ហើយ​ប្តី​ក៏​បរិ‌ភោគ​ដែរ។


ស្រុក​អេស៊ីព្ទ​នៅ​មុខ​លោក​ស្រាប់ ដូច្នេះ ចូរ​ចាត់​ចែង​ឲ្យ​ឪពុក និង​បង‌ប្អូន​របស់​លោក​តាំង​ទី​លំនៅ នៅ​កន្លែង​ដ៏​ល្អ​បំផុត​ចុះ ចូរ​ឲ្យ​ពួក​គេ​នៅ​ក្នុង​ស្រុក​កូសែន​ទៅ ហើយ​ប្រសិន​បើ​លោក​ស្គាល់​អ្នក​ណា ក្នុង​ចំណោម​ពួក‌គេ​ដែល​មាន​សមត្ថភាព ចូរ​ឲ្យ​គេ​មើល​ខុស​ត្រូវ​លើ​ហ្វូង​សត្វ​របស់​យើង​ផង»។


នោះ​កូន​ប្រុសៗ​របស់​ព្រះ ឃើញ​ថា កូន​ស្រីៗ​របស់​មនុស្ស​ស្រស់​ល្អ គេ​ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​រប​ស់​គេ។


ស្តេច​បាន​ឲ្យ​គេ​សិត​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ ដែល​នៅ​វាល​ទន្លេ​យ័រដាន់ ត្រង់​កណ្ដាល​ភូមិ​ស៊ូកូថ និង​សារ‌ថាន។


មើល៍! បើ​កាល​ណា​ទន្លេ​ជន់​ឡើង វា​មិន​ភ័យ​ទេ។ ទោះ​បើ​ទន្លេ​ដូច​យ៉ាង​ទន្លេ​យ័រ‌ដាន់ ឡើង​លិច​មាត់​ច្រាំង​ក៏​ដោយ គង់​តែ​វា​មាន​ចិត្ត​រឹង‌ត្អឹង​ដែរ។


ឲ្យស្រុក​ដែល​មាន​ផល​ផ្លែ​ទៅ​ជា​ដី​ប្រៃ ព្រោះ​តែ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នោះ។


ចិត្ត​ខ្ញុំ​ក៏​ស្រែក​ឡើង​នឹង​ម៉ូអាប់​ដែរ ពួក​គេ​ដែល​រត់​យោង​ខ្លួន ក៏​រត់​រហូត​ដល់​ក្រុង​សូអារ ដូច​ជា​គោ​ឈ្មោល​អាយុ​បី​ខួប គេ​ដើរ​ទៅ​ទាំង​យំ​តាម​ផ្លូវ ឡើង​ទៅ​ឯ​ក្រុង​លូគីត គេ​ស្រែក​ប្រកាស​ពី​ការ​បំផ្លាញ តាម​ផ្លូវ​ទៅ​ឯ​ក្រុង​ហូរ៉ូណែម


ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ចិត្ត​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច‌បង់​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ប្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន របស់​ព្រះ‌យេហូវ៉ា​ដែរ មាន​អំណរ និង​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះ‌គុណ និង​សំឡេង​តន្ត្រី​ពីរោះ​ផង។


សម្រែក​របស់​ក្រុង​ហែសបូន និង​ក្រុង​អេលាលេ ឮ​បាន​ឆ្ងាយ ដូច​ឮ​រហូត​ទៅ​ដល់​យ៉ាហាស ហើយ​ឮ​ពី​សូអារ​ទៅ​ដល់​ហូរ៉ូណែម និង​អេ​ក្លាត​-សេលីស៊ីយ៉ា ដ្បិត​ទឹក​នៅ​នីមរីម​បាន​រីង​ស្ងួត​អស់​ហើយ។


បង​ស្រី​អ្នក គឺ​សាម៉ារី ទាំង​កូន​ស្រី​របស់​គេ​ដែរ ដែល​នៅ​ខាង​ជើង ហើយ​ប្អូន​ស្រី​អ្នក​ដែល​នៅ​ខាងត្បូង នោះ​គឺ​ជា​សូដុម និង​កូន​ស្រី​របស់​គេ។


មើល៍! អំពើ​ទុច្ចរិត​របស់​សូដុម ជា​ប្អូន​ស្រី​អ្នក ព្រម​ទាំង​កូន គឺ​មាន​អំនួត មាន​អាហារ​បរិ‌ភោគ​ឆ្អែត ហើយ​នៅ​ក៏​ដោយ​ឥត​កង្វល់ ទាំង​មាន​សេចក្ដី​ចម្រើន ឥត​ដែល​ចម្រើន​កម្លាំង​ដៃ​នៃ​ពួក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត​ឡើយ។


ពី​ដើម អ្នក​បាន​នៅ​ក្នុង​ច្បារ​អេដែន​ជា​សួន​របស់​ព្រះ អ្នក​បាន​ប្រដាប់​កាយ​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​មុខ គឺ​សាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណី‌ជោតិ កណ្តៀង មរកត បារកេត និង​មាស ឯ​ក្រាប់ និង​ខ្លុយ​របស់​អ្នក បាន​ត្រៀម​ទុក​សម្រាប់​អ្នក​តាំង​ពី​ថ្ងៃ​ដែល​អ្នក​កើត​មក។


អស់​ទាំង​ដើម​តា‌ត្រៅ​ដែល​នៅ​សួន‌ច្បារ​នៃ​ព្រះ នឹង​បិទ​បាំង​វា​មិន​បាន ដើម​កកោះ​ទាំង​ប៉ុន្មាន​មិន​ប៉ុន​មែក​វា ហើយ​ដើម​សុក្រម​ក៏​មិន​ស្មើ​នឹង​មែក​វា​ដែរ ឥត​មាន​ដើម​ឈើ​ណា​មួយ​ក្នុង​សួន‌ច្បារ​នៃ​ព្រះ ដែល​មាន​លម្អ​ដូច​វា​ឡើយ។


យើង​បាន​ធ្វើ​ឲ្យ​វា​ល្អ ដោយ​មាន​មែក​ជា​បរិបូរ បាន​ជា​អស់​ទាំង​ដើម​ឈើ​នៅ​អេដែន គឺ​នៅ​សួន‌ច្បារ​នៃ​ព្រះ​បាន​ច្រណែន​នឹង​វា។


ឯ​ព្រំ​ដែន​ខាង​កើត គឺ​នៅ​ចន្លោះស្រុក​ហាវរ៉ុន និង​ស្រុក​ដាម៉ាស តាម​ដង​ទន្លេ​យ័រដាន់ ចន្លោះ​ស្រុក​កាឡាត និង​ស្រុក​អ៊ីស្រា‌អែល រហូត​ដល់​សមុទ្រ​ខាង​កើត ត្រឹម​តាម៉ារ។ នេះ​ជា​ព្រំ‌ដែន​ខាង​កើត។


មាន​ភ្លើង​ឆេះ​បន្សុស​នៅ​ពី​មុខ​គេ ហើយ​ខាង​ក្រោយ​គេ​ក៏​មាន​អណ្ដាត​ភ្លើង​ឆេះ​ដែរ។ នៅ​មុខ​គេ ផែន‌ដី​ប្រៀប​ដូច​ជា​សួន‌អេដែន តែ​ខាង​ក្រោយ​គេ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន​សោះ​កក្រោះ គ្មាន​អ្វី​គេច​ផុត​ពី​គេ​ឡើយ។


តំបន់​ណេកិប និង​តំបន់​វាល​ទំនាប គឺ​ជ្រលង​ភ្នំ​យេរីខូរ ជា​ទី​ក្រុង​ដើម​លម៉ើ រហូត​ដល់​ក្រុង​សូអារ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម