Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 6:2 - ព្រះគម្ពីរខ្មែរសាកល

2 ពួក​កូនប្រុស​របស់​ព្រះ​ឃើញ​ពួក​កូនស្រី​របស់​មនុស្ស ថា​ពួកនាង​ស្រស់ស្អាត ក៏​យក​ជា​ប្រពន្ធ​របស់ខ្លួន ពី​អ្នកណាក៏ដោយ​ដែល​ពួកគេ​បាន​ជ្រើសរើស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នោះ​កូន​ប្រុសៗ​របស់​ព្រះ ឃើញ​ថា កូន​ស្រីៗ​របស់​មនុស្ស​ស្រស់​ល្អ គេ​ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​រប​ស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 កូន​ប្រុសៗ​របស់​ព្រះ‌ជាម្ចាស់ ​ឃើញ​ថា​កូន​ស្រីៗ​របស់​មនុស្ស​មាន​រូប​ឆោម​ល្អ​ស្អាត គេ​ក៏​នាំ​គ្នា​ជ្រើស‌រើស​ប្រពន្ធ​ពី​ចំណោម​ស្ត្រីៗ​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នោះ​ពួក​កូន​ប្រុស​របស់​ព្រះ គេ​ឃើញ​កូន​ស្រី​របស់​មនុស្ស​ថា​ជា​ស្រស់​ល្អ ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​គេ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពួក​ម៉ាឡា‌អ៊ីកាត់​បាន​ឃើញ​កូន​ស្រីៗ​របស់​ប្រជារាស្រ្ត​មាន​រូប​ឆោម​ល្អ​ស្អាត គេ​ក៏​នាំ​គ្នា​ជ្រើស​រើស​ប្រពន្ធ​ពី​ចំណោម​ស្ត្រីៗ​ទាំង​នោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 6:2
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ​មានកើតឡើងដូច្នេះ​: នៅពេល​គាត់​រៀបនឹង​ចូលទៅ​អេហ្ស៊ីប គាត់​និយាយ​នឹង​សារ៉ាយ​ប្រពន្ធ​របស់គាត់​ថា​៖ “មើល៍! បង​ដឹង​ថា​អូន​ជា​ស្ត្រី​មាន​រូបឆោម​ស្រស់ស្អាត​។


ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ស្បថ​ដោយ​អាង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​មេឃ និង​ជា​ព្រះ​នៃ​ផែនដី​ថា អ្នក​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ ពី​កូនស្រី​ជនជាតិកាណាន ដែល​ខ្ញុំ​រស់នៅ​ក្នុងចំណោម​គេ​នេះ​ឡើយ


ពួកនាង​ធ្វើឲ្យ​ជីវិត​របស់​អ៊ីសាក និង​រេបិកា​ល្វីងជូរចត់​ណាស់​៕


រេបិកា​និយាយ​នឹង​អ៊ីសាក​ថា​៖ “ខ្ញុំ​ជិនឆ្អន់​នឹង​ជីវិត​ខ្ញុំ ព្រោះតែ​ពួក​កូនស្រី​ជនជាតិ​ហេត​។ បើសិន​យ៉ាកុប​យក​ប្រពន្ធ​ពី​ពួក​កូនស្រី​ជនជាតិ​ហេត​ដូច​ពួកនាង គឺ​ពី​ពួក​កូនស្រី​នៃ​ទឹកដី​នេះ តើ​ជីវិត​ខ្ញុំ​មានប្រយោជន៍អ្វី​ដល់​ខ្ញុំ​?”៕


ស្ត្រី​ឃើញ​ថា​ផ្លែ​របស់​ដើមឈើ​នោះ​ល្អ​សម្រាប់​ជា​អាហារ ក៏​ជាទីគាប់​ដល់​ភ្នែក ហើយ​ឃើញថា​ដើមឈើ​នោះ​ទាក់ទាញ​ឲ្យ​ចង់​ទទួលប្រាជ្ញា នោះ​នាង​ក៏​បេះ​ផ្លែ​វា ហើយ​ហូប ព្រមទាំង​ឲ្យ​ទៅ​ប្ដី​របស់នាង​ដែល​នៅជាមួយ​នាង នោះ​គាត់​ក៏​ហូប​ដែរ​។


សេថ​ក៏​បង្កើត​កូនប្រុស​ម្នាក់​ដែរ គាត់​ដាក់ឈ្មោះ​វា​ថា​អេណុស​។ នៅគ្រានោះ គេ​ចាប់ផ្ដើម​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​៕


នៅពេល​មនុស្ស​ចាប់ផ្ដើម​កើនឡើង​នៅលើ​ផ្ទៃ​ផែនដី ហើយ​មាន​កូនស្រី​ជាច្រើន​កើតមក​ដល់​ពួកគេ


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “វិញ្ញាណ​របស់យើង​នឹង​មិន​ស្ថិតនៅ​ក្នុង​មនុស្ស​ជារៀងរហូត​ឡើយ ដ្បិត​គេ​គ្រាន់តែ​ជា​សាច់ឈាម​ប៉ុណ្ណោះ​។ ដូច្នេះ​អាយុ​របស់គេ​នឹង​បាន​ត្រឹម​មួយរយម្ភៃ​ឆ្នាំ”។


ដ្បិត​ព្រះអង្គ​ជា​ព្រះបិតា​នៃយើងខ្ញុំ ទោះបីជា​អ័ប្រាហាំ​មិន​ស្គាល់​យើងខ្ញុំ ហើយ​អ៊ីស្រាអែល​មិន​ទទួលស្គាល់​យើងខ្ញុំ​ក៏ដោយ​។ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះបិតា​នៃយើងខ្ញុំ​! ព្រះនាម​របស់ព្រះអង្គ​គឺ “ព្រះប្រោសលោះ​របស់យើង” តាំងពីបុរាណមកម្ល៉េះ​។


យូដា​បាន​ក្បត់ ព្រមទាំង​ប្រព្រឹត្ត​អំពើគួរឲ្យស្អប់ខ្ពើម នៅក្នុង​អ៊ីស្រាអែល និង​យេរូសាឡិម​។ ដ្បិត​យូដា​បាន​បន្ទាបបន្ថោក​ទីវិសុទ្ធ​របស់​ព្រះយេហូវ៉ា​ដែល​ខ្លួន​បាន​ស្រឡាញ់ ហើយ​បាន​រៀបការ​ជាមួយ​កូនស្រី​របស់​ព្រះ​ដទៃ​។


តើ​ព្រះអង្គ​មិន​បាន​ធ្វើឲ្យ​ពួកគេ​ទៅជា​តែមួយ ទាំង​ឲ្យមាន​ចំណែក​នៃ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ទេ​ឬ​? ចុះ​ព្រះ​តែមួយ​ទ្រង់​ស្វែងរក​អ្វី​? គឺ​ពូជពង្ស​របស់​ព្រះ​នោះឯង​! ដូច្នេះ ចូរ​រក្សា​វិញ្ញាណ​របស់អ្នករាល់គ្នា កុំ​ក្បត់​ប្រពន្ធ​កាលពីនៅ​យុវវ័យ​របស់អ្នក​ឡើយ​។


ប្រពន្ធ​ជាប់ចំណង​នឹង​ប្ដី ដរាបណា​ប្ដី​របស់​នាង​នៅរស់ ប៉ុន្តែ​ប្រសិនបើ​ប្ដី​ស្លាប់​ហើយ នាង​មាន​សេរីភាព​នឹង​រៀបការ​ជាមួយ​អ្នកណាក៏ដោយដែល​នាង​ចង់​រៀបការ ឲ្យតែ​រៀបការ​ក្នុង​ព្រះអម្ចាស់​។


“យើង​នឹង​ធ្វើជា​ឪពុក​របស់​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​នឹង​ធ្វើជា​កូនប្រុស​កូនស្រី​របស់យើង​។ ព្រះអម្ចាស់​ដ៏មានព្រះចេស្ដា​បាន​មានបន្ទូល​ដូច្នេះ” ៕


ពួកគេ​មាន​ភ្នែក​ដែល​ពេញ​ដោយ​ការផិតក្បត់ និង​មិនចេះស្កប់​នឹង​បាប​; ពួកគេ​លួងលោម​មនុស្ស​ដែល​មិនមាំមួន​; ចិត្ត​ពួកគេ​ត្រូវបាន​បង្វឹក​ឲ្យ​មាន‍ការលោភលន់​; ពួកគេ​ជា​កូនចៅ​ដែលត្រូវ​បណ្ដាសា;


ដ្បិត​អ្វីៗ​ទាំងអស់​ដែល​នៅក្នុង​ពិភពលោក ដូចជា​តណ្ហា​របស់​សាច់ឈាម តណ្ហា​របស់​ភ្នែក និង​អំនួត​នៃ​ការរស់នៅ មិនមែន​មក​ពី​ព្រះ​បិតា​ទេ គឺ​មក​ពី​ពិភពលោក​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម