លោកុប្បត្តិ 12:11 - ព្រះគម្ពីរខ្មែរសាកល ពេលនោះមានកើតឡើងដូច្នេះ: នៅពេលគាត់រៀបនឹងចូលទៅអេហ្ស៊ីប គាត់និយាយនឹងសារ៉ាយប្រពន្ធរបស់គាត់ថា៖ “មើល៍! បងដឹងថាអូនជាស្ត្រីមានរូបឆោមស្រស់ស្អាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកហៀបនឹងចូលទៅក្នុងស្រុកអេស៊ីព្ទ លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយជាប្រពន្ធថា៖ «មើល៍! បងដឹងថា អូនជាស្ត្រីម្នាក់ដែលមានរូបស្រស់ស្អាត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលទៅដល់ជិតស្រុកអេស៊ីប លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយជាភរិយាថា៖ «មើល៍ បងដឹងច្បាស់ថាអូនមានរូបស្អាតណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់ជិតចូលទៅក្នុងស្រុកអេស៊ីព្ទហើយ នោះគាត់និយាយទៅសារ៉ាយជាប្រពន្ធថា មើល អញដឹងថាឯងជាស្ត្រីមានរូបស្រស់ល្អ អាល់គីតាប ពេលទៅដល់ជិតស្រុកអេស៊ីប គាត់មានប្រសាសន៍ទៅកាន់សារ៉ាយ ជាភរិយាថា៖ «មើល៍ បងដឹងច្បាស់ថា អូនមានរូបស្អាតណាស់។ |
នៅពេលព្រះទ្រង់ឲ្យខ្ញុំព្រះបាទដើរសាត់អណ្ដែតចេញពីផ្ទះរបស់ឪពុកខ្ញុំព្រះបាទ ខ្ញុំព្រះបាទបាននិយាយនឹងនាងថា: ‘នេះជាសេចក្ដីមេត្តាដែលអូនត្រូវធ្វើដល់បង គឺនៅគ្រប់កន្លែងដែលយើងទៅ ត្រូវនិយាយអំពីបងថា គាត់ជាបងប្រុសរបស់ខ្ញុំ’”។
អ័ប្រាហាំនិយាយអំពីសារ៉ាប្រពន្ធរបស់គាត់ថា៖ “នាងជាប្អូនស្រីរបស់ខ្ញុំ”។ ដូច្នេះ អ័ប៊ីម្ម៉ាឡិចស្ដេចនៃកេរ៉ារក៏ចាត់គេឲ្យទៅយកសារ៉ា។
នាងក្រមុំនោះមានរូបឆោមស្រស់ស្អាតណាស់ ជាស្ត្រីព្រហ្មចារី ហើយមិនដែលមានប្រុសណាធ្លាប់រួមដំណេកជាមួយនាងឡើយ។ នាងចុះទៅប្រភពទឹក ហើយដងទឹកឲ្យពេញក្អមរបស់នាង ក៏ឡើងមកវិញ។
នៅពេលអ្នកស្រុកនោះសួរអំពីប្រពន្ធរបស់គាត់ គាត់ក៏ប្រាប់ថា៖ “នាងជាប្អូនស្រីរបស់ខ្ញុំ” ពីព្រោះគាត់ខ្លាចនឹងប្រាប់ថា៖ “ប្រពន្ធរបស់ខ្ញុំ” ដោយគិតថា៖ “ក្រែងលោអ្នកស្រុកនេះសម្លាប់ខ្ញុំដោយសារតែរេបិកា ដ្បិតនាងមានរូបឆោមស្រស់ស្អាត”។
ពួកកូនប្រុសរបស់ព្រះឃើញពួកកូនស្រីរបស់មនុស្ស ថាពួកនាងស្រស់ស្អាត ក៏យកជាប្រពន្ធរបស់ខ្លួន ពីអ្នកណាក៏ដោយដែលពួកគេបានជ្រើសរើស។
គ្មានប្រាជ្ញាណា គ្មានការយល់ដឹងណា ហើយគ្មានការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាឡើយ។
ការភិតភ័យចំពោះមនុស្សជាអន្ទាក់ ប៉ុន្តែអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ានឹងត្រូវបានលើកឡើងឲ្យរួចផុត។