Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 12:10 - ព្រះគម្ពីរខ្មែរសាកល

10 គ្រានោះ មាន​ទុរ្ភិក្ស​នៅក្នុង​ស្រុក​នោះ​។ អាប់រ៉ាម​ក៏​ចុះទៅ​អេហ្ស៊ីប​ដើម្បី​រស់នៅបណ្ដោះអាសន្ន​នៅ​ទីនោះ ពីព្រោះ​ទុរ្ភិក្ស​នៅ​ស្រុក​នោះ​ធ្ងន់ធ្ងរ​ណាស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នៅ​គ្រា​នោះ ស្រុក​កើត​មាន​អំណត់ ហើយ​លោក​អាប់‌រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​នៅ​ស្រុក​កាណាន​កើត​មាន​អំណត់​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ លោក​អាប់រ៉ាម​ចុះ​ទៅ​ស្រុក​អេស៊ីប ដើម្បី​ស្នាក់​នៅ​ទី​នោះ ដ្បិត​ទុរ្ភិក្ស​កើត​រឹត​តែ​ខ្លាំង​ឡើងៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នៅ​ស្រុក​នោះ​កើត​មាន​អំណត់​អត់ ហើយ​អាប់រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​អំណត់​នៅ​ស្រុក​កាណាន​បាន​ខ្លាំង​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ អ៊ីប្រាំ​ចុះ​ទៅ​ស្រុក​អេស៊ីប ដើម្បី​ស្នាក់​នៅ​ទី​នោះ ដ្បិត​ទុរ្ភិក្ស​កើត​រឹត​តែ​ខ្លាំង​ឡើងៗ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 12:10
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ទុរ្ភិក្ស​បាន​រាលដាល​លើ​ផ្ទៃ​ផែនដី​ទាំងមូល​។ យ៉ូសែប​ក៏​បើក​ជង្រុក​ទាំងអស់​នៅក្នុង​ទីក្រុងនានា ហើយ​លក់ស្រូវ​ឲ្យ​ជនជាតិអេហ្ស៊ីប ពីព្រោះ​ទុរ្ភិក្ស​ក្នុង​ដែនដី​អេហ្ស៊ីប​ធ្ងន់ធ្ងរ​ណាស់​។


មនុស្ស​ទូទាំង​ផែនដី​មកដល់​អេហ្ស៊ីប ដើម្បី​ទិញស្រូវ​ពី​យ៉ូសែប ពីព្រោះ​ទុរ្ភិក្ស​នៅលើ​ផែនដី​ទាំងមូល​ធ្ងន់ធ្ងរ​ណាស់​៕


គឺយ៉ាងនេះឯង​ដែល​ពួក​កូនប្រុស​របស់​អ៊ីស្រាអែល​បាន​មក​ទិញស្រូវ ក្នុងចំណោម​ពួកអ្នកដទៃទៀត​ដែល​មក ដ្បិត​មាន​ទុរ្ភិក្ស​នៅក្នុង​ដែនដី​កាណាន​ដែរ​។


ទុរ្ភិក្ស​នៅ​ស្រុក​នោះ​ធ្ងន់ធ្ងរ​ណាស់​។


នៅគ្រានោះ គ្មាន​ស្បៀងអាហារ​នៅលើ​ផែនដី​ទាំងមូល​ទេ ពីព្រោះ​ទុរ្ភិក្ស​ធ្ងន់ធ្ងរ​ណាស់ ដូច្នេះ​ទឹកដី​អេហ្ស៊ីប និង​ទឹកដី​កាណាន​ក៏​បាន​ហិនហោច​ដោយសារតែ​ទុរ្ភិក្ស​។


ពួកគេ​ដើរសាត់អណ្ដែត​ពី​ប្រជាជាតិ​មួយ​ទៅ​ប្រជាជាតិ​មួយ ពី​អាណាចក្រ​មួយ​ទៅ​សាសន៍​ផ្សេងទៀត​។


ក៏ធ្វើឲ្យ​ដី​ដែលផ្ដល់​ផលផ្លែ​ទៅជា​ដីប្រៃ ព្រោះតែ​ការអាក្រក់​របស់​អ្នកដែល​រស់នៅ​ទីនោះ​។


មនុស្ស​សុចរិត​រង​ការធ្វើទុក្ខ​ជាច្រើន ប៉ុន្តែ​ព្រះយេហូវ៉ា​ទ្រង់​រំដោះ​គេ​ពី​គ្រប់​សេចក្ដីទាំងនោះ


ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ខ្ញុំ​។ នៅក្នុង​ពិភពលោក អ្នករាល់គ្នា​មាន​ទុក្ខវេទនា​មែន ប៉ុន្តែ​ចូរ​ក្លាហានឡើង​! ខ្ញុំ​មានជ័យជម្នះ​លើ​ពិភពលោក​ហើយ”៕


ហើយ​ពង្រឹង​ចិត្ត​របស់​ពួក​សិស្ស ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​កាន់ខ្ជាប់​នូវ​ជំនឿ ដោយ​និយាយ​ថា​៖ “យើង​ត្រូវតែ​ឆ្លងកាត់​ទុក្ខវេទនា​ជាច្រើន ដើម្បី​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ”។


ក្រោយមក មាន​ទុរ្ភិក្ស និង​ទុក្ខវេទនា​យ៉ាងខ្លាំង​កើតមាន​នៅ​អេហ្ស៊ីប និង​កាណាន​ទាំងមូល ហើយ​ដូនតា​របស់យើង​រក​ស្បៀងអាហារ​មិន​បាន​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម