Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:17 - ព្រះគម្ពីរខ្មែរសាកល

17 លេអា​អន់​ភ្នែក រីឯ​រ៉ាជែល​មាន​រូបរាង​ល្អស្អាត និង​រូបឆោម​ស្រស់ស្អាត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នាង​លេអា​មាន​ភ្នែក​ស្រទន់ ហើយ​នាង​រ៉ាជែល​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 នាង​លេអា​មាន​ភ្នែក​ស្រស់​ល្អ រីឯ​នាង​រ៉ាជែល​វិញ នាង​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នាង​លេអា​មាន​ភ្នែក​ទន់ ឯ​រ៉ាជែល​មាន​រូប‌ឆោម​លោម‌ពណ៌​ស្រស់‌បស់​ល្អ​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

17 លេអា​មាន​ភ្នែក​ស្រស់​ល្អ រីឯ​រ៉ាជែល​វិញ នាង​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:17
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ​មានកើតឡើងដូច្នេះ​: នៅពេល​គាត់​រៀបនឹង​ចូលទៅ​អេហ្ស៊ីប គាត់​និយាយ​នឹង​សារ៉ាយ​ប្រពន្ធ​របស់គាត់​ថា​៖ “មើល៍! បង​ដឹង​ថា​អូន​ជា​ស្ត្រី​មាន​រូបឆោម​ស្រស់ស្អាត​។


នៅពេល​អាប់រ៉ាម​ចូលទៅ​អេហ្ស៊ីប ជនជាតិអេហ្ស៊ីប​ក៏​ឃើញ​ថា​នាង​ជា​ស្ត្រី​ស្រស់ស្អាត​ណាស់​។


នាងក្រមុំ​នោះ​មាន​រូបឆោម​ស្រស់ស្អាត​ណាស់ ជា​ស្ត្រីព្រហ្មចារី ហើយ​មិនដែលមាន​ប្រុស​ណា​ធ្លាប់​រួមដំណេក​ជាមួយ​នាង​ឡើយ​។ នាង​ចុះទៅ​ប្រភពទឹក ហើយ​ដង​ទឹក​ឲ្យពេញ​ក្អម​របស់នាង ក៏​ឡើងមក​វិញ​។


នៅពេល​អ្នក​ស្រុក​នោះ​សួរ​អំពី​ប្រពន្ធ​របស់គាត់ គាត់​ក៏​ប្រាប់ថា​៖ “នាង​ជា​ប្អូនស្រី​របស់ខ្ញុំ” ពីព្រោះ​គាត់​ខ្លាច​នឹង​ប្រាប់ថា​៖ “ប្រពន្ធ​របស់ខ្ញុំ” ដោយគិតថា​៖ “ក្រែងលោ​អ្នក​ស្រុក​នេះ​សម្លាប់​ខ្ញុំ​ដោយសារតែ​រេបិកា ដ្បិត​នាង​មាន​រូបឆោម​ស្រស់ស្អាត”។


ឡាបាន់​មាន​កូនស្រី​ពីរ​នាក់ កូនច្បង​ឈ្មោះ​លេអា ហើយ​កូនពៅ​ឈ្មោះ​រ៉ាជែល​។


ដោយសារ​យ៉ាកុប​ស្រឡាញ់​រ៉ាជែល គាត់​ក៏​និយាយថា​៖ “ខ្ញុំ​នឹង​បម្រើ​លោកអ៊ំ​ប្រាំពីរ​ឆ្នាំ ដើម្បី​បាន​រ៉ាជែល​កូនស្រី​ពៅ​របស់លោកអ៊ំ”។


ដូច្នេះ យ៉ាកុប​ក៏​ចូលទៅឯ​រ៉ាជែល​ដែរ ហើយ​គាត់​ស្រឡាញ់​រ៉ាជែល​ជាង​ស្រឡាញ់​លេអា​។ គាត់​បាន​បម្រើ​ឡាបាន់​ប្រាំពីរ​ឆ្នាំ​ទៀត​។


ព្រះ​បាន​នឹកចាំ​រ៉ាជែល ហើយ​ព្រះ​បាន​សណ្ដាប់​នាង​ផង នោះ​ព្រះអង្គ​ក៏​បើក​ផ្ទៃ​នាង​។


កូនប្រុស​របស់​រ៉ាជែល មាន​យ៉ូសែប និង​បេនយ៉ាមីន​។


លោក​បាន​ទុក​អ្វីៗ​ទាំងអស់​ដែល​លោក​មាន​ក្នុង​ដៃ​របស់​យ៉ូសែប ហើយ​លោក​មិន​បាន​ខ្វល់ខ្វាយ​អំពី​អ្វីមួយ​ឡើយ លើកលែងតែ​អាហារ​ដែល​លោក​ហូប​ប៉ុណ្ណោះ​។ រីឯ​យ៉ូសែប​មាន​រូបរាង​សង្ហា និង​រូបឆោម​ស្រស់ស្អាត​។


រីឯ​យើង​វិញ កាល​យើង​មក​ពី​ប៉ាដាន់ យើងសោកស្ដាយ​ដែល​រ៉ាជែល​បាន​ស្លាប់​ក្នុង​ដែនដី​កាណាន​តាម​ផ្លូវ​ដែល​នៅតែ​ឆ្ងាយបន្តិច​ពី​អេប្រាតា ដូច្នេះ​យើង​បាន​បញ្ចុះ​នាង​នៅ​ទីនោះ តាម​ផ្លូវ​ទៅ​អេប្រាតា”។ (​អេប្រាតា​គឺ​បេថ្លេហិម​)​។


មន្តស្នេហ៍​ជា​សេចក្ដីបញ្ឆោត ហើយ​សម្រស់​ក៏​មិនទៀង​ដែរ ប៉ុន្តែ​ស្ត្រី​ដែល​កោតខ្លាច​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​សរសើរ​។


“មាន​ឮ​សំឡេង​ពី​រ៉ាម៉ា ជា​សំឡេង​ទំនួញ ​និង​សំឡេង​ទុក្ខព្រួយ​យ៉ាងខ្លាំង​។ រ៉ាជែល​កំពុង​យំសោក​នឹង​កូន​ៗ​របស់​នាង នាង​មិន​ព្រម​ទទួល​ការ​សម្រាលទុក្ខ​ឡើយ ដ្បិត​ពួកគេ​មិន​នៅ​ទៀត​ទេ” ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម