Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 20:13 - ព្រះគម្ពីរខ្មែរសាកល

13 នៅពេល​ព្រះ​ទ្រង់​ឲ្យ​ខ្ញុំព្រះបាទ​ដើរសាត់អណ្ដែត​ចេញពី​ផ្ទះ​របស់​ឪពុក​ខ្ញុំព្រះបាទ ខ្ញុំព្រះបាទ​បាន​និយាយ​នឹង​នាង​ថា​: ‘នេះ​ជា​សេចក្ដីមេត្តា​ដែល​អូន​ត្រូវ​ធ្វើ​ដល់​បង គឺ​នៅ​គ្រប់​កន្លែង​ដែល​យើង​ទៅ ត្រូវ​និយាយ​អំពី​បង​ថា គាត់​ជា​បងប្រុស​របស់ខ្ញុំ’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 កាល​ព្រះ​បាន​នាំ​ទូល‌បង្គំ​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​ទូល‌បង្គំ​មក ទូល‌បង្គំ​បាន​និយាយ​ប្រាប់​នាង​ថា "សុំ​អូន​អាណិត​ដល់​បង​យ៉ាង​នេះ គឺ​នៅ​កន្លែង​ណា​ដែល​យើង​ទៅ ត្រូវ​និយាយពី​បង​ថា គាត់​ជា​បង​ប្រុស​ខ្ញុំ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នៅ​ពេល​ព្រះ‌ជាម្ចាស់​នាំ​ទូលបង្គំ​ចាក​ចេញ​ឆ្ងាយ​ពី​ញាតិ‌សន្ដាន​របស់​ទូលបង្គំ ទូលបង្គំ​បាន​ប្រាប់​នាង​សារ៉ា​ថា “នៅ​ទី​ណា​ដែល​យើង​ទៅ សុំ​អាណិត​មេត្តា​បង​ផង តោង​ប្រាប់​គេ​ថា បង​ត្រូវ​ជា​បង​បង្កើត​របស់​ប្អូន”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 កាល​ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ដើរ​ចាក​ចោល​ផ្ទះ​ឪពុក​មក នោះ​ទូលបង្គំ​បាន​និយាយ​នឹង​នាង​ថា ត្រូវ​ឲ្យ​ឯង​អាណិត​ដល់​អញ​យ៉ាង​នេះ គឺ​នៅ​កន្លែង​ណា​ដែល​យើង​ទៅ នោះ​ត្រូវ​និយាយ​ពី​អញ​ថា​ជា​បង​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

13 នៅ​ពេល​អុលឡោះនាំ​ខ្ញុំ​ចាក​ចេញ​ឆ្ងាយ​ពី​ញាតិ​សន្តាន​របស់​ខ្ញុំ ខ្ញុំ​បាន​ប្រាប់​នាង​សារ៉ា​ថា “នៅ​ទី​ណា ដែល​យើង​ទៅ សុំ​អាណិត​មេត្តា​បង​ផង តោង​ប្រាប់​គេ​ថា បង​ត្រូវ​ជា​បង​បង្កើត​របស់​ប្អូន”»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 20:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អាប់រ៉ាម​ថា​៖ “ចូរ​អ្នក​ចាកចេញ​ពី​ស្រុក​របស់អ្នក ពី​សាច់ញាតិ​របស់អ្នក និង​ពី​ផ្ទះ​របស់​ឪពុក​អ្នក ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក​ចុះ​។


បន្ទាប់មក អាប់រ៉ាម​ក៏​បន្តដំណើរ​ទៅ​ណេកិប​។


ណាមួយ​នាងជា​ប្អូនស្រី​របស់ខ្ញុំព្រះបាទ​មែន គឺ​នាង​ជា​កូនស្រី​របស់​ឪពុក​ខ្ញុំព្រះបាទ ប៉ុន្តែ​មិនមែន​ជា​កូនស្រី​របស់​ម្ដាយ​ខ្ញុំព្រះបាទ​ទេ រួច​នាង​ក៏​បានជា​ប្រពន្ធ​របស់​ខ្ញុំព្រះបាទ​។


តើ​គាត់​មិន​បាន​ប្រាប់​ទូលបង្គំ​ថា​: ‘នាង​ជា​ប្អូនស្រី​របស់ខ្ញុំ’ ទេ​ឬ​? ហើយ​ខ្លួន​នាង​ក៏​និយាយ​ដែរ​ថា​: ‘គាត់​ជា​បងប្រុស​របស់ខ្ញុំ’។ ទូលបង្គំ​បាន​ធ្វើ​ការនេះ​ដោយ​ចិត្ត​បរិសុទ្ធ និង​ដោយ​ដៃ​ឥតទោស​ទេ”។


ពួកគេ​ជំរុញ​គ្នា​ឲ្យធ្វើ​ការអាក្រក់ ហើយ​ពិភាក្សា​គ្នា​ដើម្បី​បង្កប់​អន្ទាក់ ទាំង​និយាយថា​៖ “តើ​នរណា​នឹង​ឃើញ​ការនេះ​?”។


ពេត្រុស​ក៏​និយាយ​នឹង​នាង​ថា​៖ “ហេតុអ្វីបានជា​ពួកអ្នក​ព្រមព្រៀងគ្នា​ល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ​? មើល៍! ជើង​របស់​ពួក​អ្នក​ដែល​បញ្ចុះសព​ប្ដី​នាង​នៅ​មាត់ទ្វារ​ហើយ ពួកគេ​នឹង​សែង​នាង​យកទៅ​ដែរ”។


ដោយសារតែ​ជំនឿ កាល​អ័ប្រាហាំ​ត្រូវបាន​ត្រាស់ហៅ​ឲ្យ​ចេញដំណើរ​ទៅ​កន្លែង​មួយ​ដែល​ត្រូវ​ទទួល​ជា​មរតក លោក​ក៏​ស្ដាប់បង្គាប់ ហើយ​ចេញដំណើរទៅ​ទាំង​មិន​ដឹងថា​ខ្លួន​កំពុង​ទៅ​កន្លែងណា​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម