ព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “យើងជាយេហូវ៉ាដែលនាំអ្នកចេញមកពីអ៊ើរនៃជនជាតិខាល់ដេ ដើម្បីប្រគល់ទឹកដីនេះដល់អ្នក ឲ្យកាន់កាប់វា”។
លោកុប្បត្តិ 12:1 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថា៖ “ចូរអ្នកចាកចេញពីស្រុករបស់អ្នក ពីសាច់ញាតិរបស់អ្នក និងពីផ្ទះរបស់ឪពុកអ្នក ទៅស្រុកដែលយើងនឹងបង្ហាញដល់អ្នកចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុករបស់អ្នក ទៅឯស្រុកដែលយើងនឹងបង្ហាញអ្នក ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរចាកចេញពីស្រុករបស់អ្នក ចាកចេញពីញាតិសន្ដាន និងចាកចេញពីក្រុមគ្រួសារឪពុករបស់អ្នក តម្រង់ឆ្ពោះទៅស្រុកដែលយើងនឹងបង្ហាញអ្នក ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអាប់រ៉ាមថា ចូរឯងចេញពីស្រុក ពីញាតិសន្តាន នឹងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់អ៊ីប្រាំថា៖ «ចូរចាកចេញពីស្រុកកំណើតរបស់អ្នក ចាកចេញពីញាតិសន្តានរបស់អ្នក និងចាកចេញពីក្រុមគ្រួសារឪពុករបស់អ្នក រួចធ្វើដំណើរទៅកាន់ស្រុកមួយដែលយើងនឹងបង្ហាញអ្នក។ |
ព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “យើងជាយេហូវ៉ាដែលនាំអ្នកចេញមកពីអ៊ើរនៃជនជាតិខាល់ដេ ដើម្បីប្រគល់ទឹកដីនេះដល់អ្នក ឲ្យកាន់កាប់វា”។
នៅពេលព្រះទ្រង់ឲ្យខ្ញុំព្រះបាទដើរសាត់អណ្ដែតចេញពីផ្ទះរបស់ឪពុកខ្ញុំព្រះបាទ ខ្ញុំព្រះបាទបាននិយាយនឹងនាងថា: ‘នេះជាសេចក្ដីមេត្តាដែលអូនត្រូវធ្វើដល់បង គឺនៅគ្រប់កន្លែងដែលយើងទៅ ត្រូវនិយាយអំពីបងថា គាត់ជាបងប្រុសរបស់ខ្ញុំ’”។
គឺអ្នកត្រូវទៅឯផ្ទះរបស់ឪពុកខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ’។
គឺអ្នកត្រូវទៅស្រុករបស់ខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យអ៊ីសាកកូនប្រុសរបស់ខ្ញុំ”។
ព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ ដែលយកខ្ញុំចេញពីផ្ទះរបស់ឪពុកខ្ញុំ និងពីស្រុកនៃសាច់ញាតិរបស់ខ្ញុំ ជាព្រះអង្គដែលមានបន្ទូលនឹងខ្ញុំ ហើយស្បថនឹងខ្ញុំថា: ‘យើងនឹងឲ្យទឹកដីនេះដល់ពូជពង្សរបស់អ្នក’ គឺព្រះអង្គនឹងចាត់ទូតសួគ៌របស់ព្រះអង្គឲ្យទៅខាងមុខអ្នក ដូច្នេះអ្នកនឹងយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំពីទីនោះបាន។
ពេលនោះ ព្រះយេហូវ៉ាបានលេចមកដល់គាត់ ហើយមានបន្ទូលថា៖ “កុំចុះទៅអេហ្ស៊ីបឡើយ ចូររស់នៅក្នុងទឹកដីដែលយើងនឹងប្រាប់អ្នក។
តើបណ្ដាព្រះរបស់ប្រជាជាតិនានាដែលពួកដូនតារបស់យើងបានបំផ្លាញ មានកូសាន ហារ៉ាន រេសែភ និងកូនចៅអេដែនដែលនៅធេឡាស៊ើរ បានរំដោះពួកគេឬ?
គឺអ្នកហើយ ដែលយើងបានយកពីចុងបំផុតនៃផែនដី ជាអ្នកដែលយើងបានហៅមកពីទីឆ្ងាយបំផុត ដោយនិយាយនឹងអ្នកថា៖ “អ្នកជាអ្នកបម្រើរបស់យើង យើងបានជ្រើសរើសអ្នក ហើយមិនបានបោះបង់ចោលអ្នកទេ”។
ចូររំពឹងមើលទៅអ័ប្រាហាំដូនតារបស់អ្នករាល់គ្នា និងសារ៉ាដែលបង្កើតអ្នករាល់គ្នាមក។ យើងបានហៅអ័ប្រាហាំកាលគាត់មានតែម្នាក់ឯង ក៏ឲ្យពរគាត់ ហើយបង្កើនចំនួនគាត់ឡើង។
“ដូច្នេះ ព្រះអម្ចាស់មានបន្ទូលថា: ចូរចេញពីចំណោមពួកគេ ហើយញែកខ្លួនចេញ; កុំពាល់របស់សៅហ្មងឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា”។
ដោយសារតែជំនឿ កាលអ័ប្រាហាំត្រូវបានត្រាស់ហៅឲ្យចេញដំណើរទៅកន្លែងមួយដែលត្រូវទទួលជាមរតក លោកក៏ស្ដាប់បង្គាប់ ហើយចេញដំណើរទៅទាំងមិនដឹងថាខ្លួនកំពុងទៅកន្លែងណាផង។
បន្ទាប់មក ខ្ញុំឮសំឡេងមួយទៀតពីលើមេឃ ពោលថា៖ “ប្រជារាស្ត្ររបស់យើងអើយ ចូរចេញពីនាងមក ដើម្បីកុំឲ្យអ្នករាល់គ្នាបានចូលរួមក្នុងបាបទាំងឡាយរបស់នាង ហើយកុំឲ្យអ្នករាល់គ្នាបានជួបគ្រោះកាចរបស់នាងឡើយ