Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:38 - ព្រះគម្ពីរខ្មែរសាកល

38 គឺ​អ្នក​ត្រូវ​ទៅ​ឯ​ផ្ទះ​របស់​ឪពុក​ខ្ញុំ និង​សាច់ញាតិ​របស់ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 តែ​ត្រូវ​ទៅ​ឯ​ក្រុម​គ្រួសារ​ឪពុក​របស់​ខ្ញុំ យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូន​ប្រុស​ខ្ញុំ ពី​ញាតិ‌សន្តាន​របស់​ខ្ញុំ​វិញ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ក៏​ប៉ុន្តែ អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​ក្រុម​គ្រួសារ និង​ញាតិ‌សន្ដាន​ខ្ញុំ ហើយ​ដណ្ដឹង​កូន​ស្រី​ម្នាក់​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 តែ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ផ្ទះ​ឪពុក​អញ ហើយ​នឹង​ញាតិ‌សន្តាន​អញ​វិញ ដើម្បី​នឹង​យក​ប្រពន្ធ​មក​ឲ្យ​កូន​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ក៏​ប៉ុន្តែ អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​ក្រុម​គ្រួសារ និង​ញាតិ​សន្តាន​ខ្ញុំ ហើយ​ដណ្តឹង​កូន​ស្រី​ម្នាក់​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ខ្ញុំ”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:38
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អាប់រ៉ាម​ថា​៖ “ចូរ​អ្នក​ចាកចេញ​ពី​ស្រុក​របស់អ្នក ពី​សាច់ញាតិ​របស់អ្នក និង​ពី​ផ្ទះ​របស់​ឪពុក​អ្នក ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក​ចុះ​។


ចៅហ្វាយ​របស់ខ្ញុំ​ឲ្យ​ខ្ញុំ​ស្បថ​ដោយ​មានប្រសាសន៍ថា​: ‘អ្នក​មិន​ត្រូវ​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ ពី​កូនស្រី​ជនជាតិកាណាន ដែល​ខ្ញុំ​រស់នៅ​ក្នុង​ទឹកដី​គេ​នេះ​ឡើយ


ខ្ញុំ​ក៏​តប​នឹង​ចៅហ្វាយ​របស់ខ្ញុំ​ថា​: ‘ប្រហែលជា​ស្ត្រី​នោះ​មិន​ព្រម​មក​តាម​ខ្ញុំ​ទេ’។


គឺ​អ្នក​ត្រូវ​ទៅ​ស្រុក​របស់ខ្ញុំ និង​សាច់ញាតិ​របស់ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូនប្រុស​របស់ខ្ញុំ”។


នៅពេល​ឡាបាន់​ចេញទៅ​កាត់រោម​ចៀម​របស់គាត់ រ៉ាជែល​ក៏​លួច​រូបព្រះប្រចាំត្រកូល​ដែល​ជារបស់​ឪពុក​នាង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម