ព្រះមានបន្ទូលថា៖ “ចូរឲ្យដីធ្វើឲ្យមានរុក្ខជាតិដុះឡើងនៅលើដី គឺតិណជាតិដែលមានគ្រាប់ និងដើមឈើហូបផ្លែដែលមានផ្លែតាមពូជរបស់វា ហើយមានគ្រាប់នៅក្នុងផ្លែនោះ” នោះក៏កើតមានដូច្នោះ។
លោកុប្បត្តិ 1:7 - ព្រះគម្ពីរខ្មែរសាកល ព្រះក៏បង្កើតលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ នោះក៏កើតមានដូច្នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបានធ្វើឲ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ នោះក៏កើតមានដូច្នោះមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានបង្កើតលំហដ៏រឹងមាំនោះ ព្រះអង្គញែកទឹកដែលនៅខាងក្រោមលំហចេញពីទឹកដែលនៅខាងលើ នោះក៏កើតមានដូច្នោះមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ធ្វើប្រឡោះនោះ ទាំងញែកទឹកដែលនៅក្រោមប្រឡោះចេញពីទឹកដែលនៅលើប្រឡោះ ក៏មានដូច្នោះ អាល់គីតាប អុលឡោះបានបង្កើតលំហដ៏រឹងមាំនោះ អុលឡោះញែកទឹកដែលនៅខាងក្រោមលំហចេញពីទឹកដែលនៅខាងលើ នោះក៏កើតមានដូច្នោះមែន។ |
ព្រះមានបន្ទូលថា៖ “ចូរឲ្យដីធ្វើឲ្យមានរុក្ខជាតិដុះឡើងនៅលើដី គឺតិណជាតិដែលមានគ្រាប់ និងដើមឈើហូបផ្លែដែលមានផ្លែតាមពូជរបស់វា ហើយមានគ្រាប់នៅក្នុងផ្លែនោះ” នោះក៏កើតមានដូច្នោះ។
ចូរឲ្យវាទៅជាដួងពន្លឺនៅក្នុងលំហមេឃ ដើម្បីបំភ្លឺមកលើផែនដី” នោះក៏កើតមានដូច្នោះ។
ព្រះមានបន្ទូលថា៖ “ចូរឲ្យផែនដីធ្វើឲ្យសត្វមានជីវិតកើតចេញមកតាមពូជរបស់វា គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅលើផែនដី តាមពូជរបស់វា”។ នោះក៏កើតមានដូច្នោះ។
ព្រះមានបន្ទូលថា៖ “ចូរឲ្យទឹកនៅក្រោមមេឃផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យទីគោកលេចឡើង” នោះក៏កើតមានដូច្នោះ។
ព្រះអង្គទ្រង់ធ្វើឲ្យប្រភពទឹកផុសឡើងក្នុងជ្រលងភ្នំនានា វាក៏ហូរនៅចន្លោះភ្នំទាំងឡាយ
គឺដល់ព្រះអង្គដែលបង្កើតបណ្ដាមេឃដោយការយល់ដឹង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងរបស់ព្រះ លំហអាកាសប្រកាសអំពីស្នាព្រះហស្តរបស់ព្រះអង្គ។
ប្រសិនបើពពកពេញដោយទឹកភ្លៀង វានឹងចាក់ទឹកភ្លៀងមកលើផែនដី; ប្រសិនបើដើមឈើរលំទៅទិសខាងត្បូង ឬទៅទិសខាងជើង ដើមឈើនោះនឹងដេកនៅកន្លែងដែលវារលំ។
ពួកគេក៏ភ្ញាក់ផ្អើល ទាំងនិយាយថា៖ “តើលោកនេះជាមនុស្សបែបណា? សូម្បីតែខ្យល់ និងរលកក៏ស្ដាប់បង្គាប់លោកដែរ!”។