Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 1:9 - ព្រះគម្ពីរខ្មែរសាកល

9 ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​ទឹក​នៅក្រោម​មេឃ​ផ្ដុំគ្នា​នៅ​កន្លែង​តែមួយ ហើយ​ឲ្យ​ទីគោក​លេចឡើង” នោះក៏​កើតមាន​ដូច្នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ក្រោម​មេឃ ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ ហើយ​ឲ្យ​មាន​ទី​គោក​ដុះ​ឡើង» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្តុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​ឲ្យ​ផ្នែក​គោក​លេច​ចេញ​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ទឹក​នៅ​ក្រោម​មេឃ​ប្រមូល​គ្នា​នៅ​កន្លែង​តែ​១ ហើយ​ឲ្យ​មាន​ទី​គោក​ដុះ​លេច​ឡើង នោះ​ក៏​មាន​ដូច្នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្តុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​ឲ្យ​ផ្នែក​គោក​លេច​ចេញ​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 1:9
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ទ្រង់​ហៅ​លំហ​នោះ​ថា “មេឃ”។ នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីពីរ​។


ព្រះអង្គ​ដាក់ធ្នឹម​បន្ទប់ខាងលើ​របស់ព្រះអង្គ​លើ​ផ្ទៃទឹក ហើយ​យក​ពពក​ធ្វើជា​រទេះចម្បាំង​របស់ព្រះអង្គ ក៏​យាង​នៅលើ​ស្លាប​នៃ​ខ្យល់​។


ព្រះអង្គ​ប្រមូល​ទឹក​សមុទ្រ​ជា​គំនរ ព្រះអង្គ​ដាក់​ទីជម្រៅ​នៅក្នុង​ឃ្លាំង​។


សមុទ្រ​ជារបស់​ព្រះអង្គ គឺ​ព្រះអង្គ​បាន​បង្កើត​វា​; ព្រះហស្ត​របស់ព្រះអង្គ​បាន​សូន​ដីគោក​ដែរ​។


ទន្លេ​ទាំងអស់​ហូរទៅ​ក្នុង​សមុទ្រ ប៉ុន្តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ​; កន្លែង​ដែល​ទន្លេ​តែងតែ​ហូរ​ទៅ វា​ក៏​ហូរទៅ​ទីនោះ​ទៀត​។


ពួកគេ​ធ្វើព្រងើយ​នឹង​ការនេះ​ដោយចេតនា គឺថា ផ្ទៃមេឃ​មាននៅ​តាំងពីយូរមកហើយ ហើយ​ផែនដី​ក៏​បង្កើតឡើង​ចេញពី​ទឹក និង​តាមរយៈ​ទឹក ដោយ​ព្រះបន្ទូល​របស់​ព្រះ​;


ហើយ​ស្បថ​ដោយ​អាង​ព្រះអង្គ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ គឺ​ព្រះអង្គ​ដែល​បាន​និម្មិតបង្កើត​ផ្ទៃមេឃ និង​អ្វីៗ​នៅលើ​មេឃ ផែនដី និង​អ្វីៗ​នៅលើ​ផែនដី សមុទ្រ និង​អ្វីៗ​នៅក្នុង​សមុទ្រ​។ គាត់​បាន​ស្បថ​ថា​៖ “គ្មាន​ពេល​ទៀតឡើយ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម