Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:27 - ព្រះគម្ពីរខ្មែរសាកល

27 ពួកគេ​ក៏​ភ្ញាក់ផ្អើល ទាំង​និយាយថា​៖ “តើ​លោកនេះ​ជា​មនុស្ស​បែបណា​? សូម្បីតែ​ខ្យល់ និង​រលក​ក៏​ស្ដាប់បង្គាប់​លោក​ដែរ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ពួកគេ​នឹក​អស្ចារ្យ​ ទាំង​និយាយ​ថា៖​ «តើ​លោក​នេះ​ជា​មនុស្ស​បែប​ណា​ហ្ន៎!​ សូម្បី​តែ​ខ្យល់​ និង​រលក​ក៏​ស្ដាប់​បង្គាប់​លោក»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​ជា​មនុស្ស​បែប​ណា​ហ្ន៎! ដែល​សូម្បី​តែ​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ពួក​សិស្ស​នាំ​គ្នា​ស្ងើច​សរ‌សើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 អ្នក​ទាំង​នោះ​មាន​សេចក្ដី​អស្ចារ្យ ហើយ​និយាយ​គ្នា​ថា តើ​មនុស្ស​នេះ​បែប​យ៉ាង​ណា បាន​ជា​ទាំង​ខ្យល់ នឹង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ពួក​សិស្ស​នាំ​គ្នា​ស្ងើច​សរ‌សើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ស្ងើច​យ៉ាងក្រៃលែង ទាំង​និយាយថា​៖ “លោក​ធ្វើ​អ្វីៗ​ទាំងអស់​បាន​ល្អ​ណាស់​! សូម្បីតែ​មនុស្ស​ថ្លង់​ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ”៕


បន្ទាប់​មក ព្រះអង្គ​យាង​ឡើង​ទូក​ជាមួយ​ពួកគេ ពេលនោះក៏​ឈប់​ខ្យល់​។ ពួកគេ​ភ្ញាក់ផ្អើល​ក្នុងចិត្ត​យ៉ាងក្រៃលែង​។


មនុស្ស​ទាំងអស់​ក៏​ស្ងើច ដូច្នេះ​ពួកគេ​សួរ​គ្នា​ថា​៖ “តើ​នេះជាអ្វី​? ជា​សេចក្ដីបង្រៀន​ថ្មី​ប្រកបដោយ​សិទ្ធិអំណាច​! លោក​បញ្ជា​ពួក​វិញ្ញាណអសោច ហើយ​ពួកវា​ក៏​ស្ដាប់បង្គាប់​លោក​!”។


ដូច្នេះ នៅពេល​ឃើញ​មនុស្ស​គ​និយាយ មនុស្ស​ពិការដៃជើង​ជា មនុស្ស​ខ្វិន​ដើរ និង​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ ហ្វូងមនុស្ស​ក៏​ស្ងើច ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​នៃ​អ៊ីស្រាអែល​។


ពួក​អ្នក​ដែល​នៅក្នុង​ទូក​ក៏​ថ្វាយបង្គំ​ព្រះអង្គ ទូលថា​៖ “ព្រះអង្គ​ពិតជា​ព្រះបុត្រារបស់ព្រះ​មែន​!”។


នៅពេល​បាន​ឮ​ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​ស្ងើច រួច​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​មកតាម​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិនដែល​ឃើញ​អ្នកណា​មាន​ជំនឿ​ខ្លាំងបែបនេះ​ក្នុង​អ៊ីស្រាអែល​ឡើយ​។


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖“មនុស្ស​មានជំនឿតិច​អើយ​! ម្ដេចក៏​អ្នករាល់គ្នា​កំសាក​ម្ល៉េះ​?”។ បន្ទាប់មក​ព្រះអង្គ​ក៏​ក្រោកឡើង ស្ដីឲ្យ​ខ្យល់ និង​រលក ពេលនោះ​មាន​ភាពស្ងប់ស្ងាត់​ឈឹង​។


នៅពេល​ព្រះយេស៊ូវ​យាង​មក​ដល់​ត្រើយម្ខាង គឺ​ដល់​តំបន់​របស់​ពួក​អ្នកកាដារ៉ា មាន​បុរស​ពីរ​នាក់​ដែល​មាន​អារក្សចូល ចេញ​ពី​រូងផ្នូរ​មកជួប​ព្រះអង្គ​។ ពួកគេ​កាចសាហាវ​ណាស់ បានជា​គ្មាន​អ្នកណា​អាច​ឆ្លងកាត់​តាមផ្លូវ​នោះ​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម