សូមឲ្យគេយកទឹកបន្តិចមកលាងជើងពួកលោក ហើយសូមពួកលោកសម្រាកនៅក្រោមដើមឈើនេះសិនចុះ។
លូកា 7:38 - ព្រះគម្ពីរខ្មែរសាកល ឈរពីខាងក្រោយ នៅទៀបព្រះបាទារបស់ព្រះអង្គទាំងយំ ហើយចាប់ផ្ដើមធ្វើឲ្យព្រះបាទារបស់ព្រះអង្គទទឹកដោយទឹកភ្នែក រួចជូតដោយសក់ក្បាលរបស់ខ្លួន ព្រមទាំងថើបព្រះបាទារបស់ព្រះអង្គ ហើយលាបប្រេងក្រអូបទៀតផង។ Khmer Christian Bible និងបានឈរពីខាងក្រោយទាំងយំនៅទៀបបាទាព្រះអង្គ នាងចាប់ផ្ដើមសម្រក់ទឹកភ្នែកលើបាទាព្រះអង្គ និងយកសក់របស់នាងជូត ហើយក៏ថើបបាទាព្រះអង្គ ទាំងលាបប្រេងក្រអូបឲ្យផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចឈរពីខាងក្រោយ ទៀបព្រះបាទព្រះអង្គទាំងយំ ហើយចាប់ផ្ដើមសម្រក់ទឹកភ្នែកជោកព្រះបាទព្រះអង្គ រួចយកសក់ក្បាលនាងជូត ក៏ថើបព្រះបាទព្រះអង្គ ហើយចាក់ប្រេងក្រអូបលាបទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងនៅពីក្រោយព្រះយេស៊ូ ក្រាបទៀបព្រះបាទាព្រះអង្គ នាងយំ សម្រក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ ហើយយកសក់មកជូត។ បន្ទាប់មក នាងថើប រួចយកប្រេងក្រអូបមកចាក់ពីលើផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងឈរពីខាងក្រោយទៀបព្រះបាទទ្រង់ទាំងយំ ចាប់តាំងសំរក់ទឹកភ្នែកទទឹកព្រះបាទទ្រង់ រួចយកសក់ក្បាលនាងជូត ក៏ថើបព្រះបាទ ដោយស្រឡាញ់ ហើយយកប្រេងក្រអូបលាបផង អាល់គីតាប នាងនៅពីក្រោយអ៊ីសាក្រាបដល់ជើងអ៊ីសា នាងយំសម្រក់ទឹកភ្នែកជោកជើងអ៊ីសា ហើយយកសក់មកជូត។ បន្ទាប់មក នាងថើប រួចយកប្រេងក្រអូបមកចាក់ពីលើផង។ |
សូមឲ្យគេយកទឹកបន្តិចមកលាងជើងពួកលោក ហើយសូមពួកលោកសម្រាកនៅក្រោមដើមឈើនេះសិនចុះ។
ដូច្នេះ ទូលបង្គំសូមសារភាពអំពើទុច្ចរិតរបស់ទូលបង្គំ ហើយសោកស្ដាយដោយសារតែបាបរបស់ទូលបង្គំ។
យញ្ញបូជាដែលគាប់ព្រះហឫទ័យព្រះ គឺជាវិញ្ញាណដែលបែកខ្ទេច; ឱព្រះអើយ ព្រះអង្គមិនមើលងាយចិត្តដែលបែកខ្ទេច និងមានវិប្បដិសារីឡើយ!
ត្រូវឲ្យសម្លៀកបំពាក់របស់អ្នកនៅសគ្រប់ពេលវេលា ហើយកុំឲ្យខ្វះប្រេងអូលីវនៅលើក្បាលរបស់អ្នកឡើយ។
អ្នកបានទៅគាល់ព្រះម៉ូឡុកជាមួយប្រេង ហើយបានបង្កើនទឹកអប់របស់អ្នក ក៏បានចាត់ទូតរបស់អ្នកឲ្យទៅទីឆ្ងាយ គឺឲ្យគេចុះទៅរហូតដល់ស្ថានមនុស្សស្លាប់។
ដើម្បីចែកដល់ពួកអ្នកដែលកាន់ទុក្ខនៃស៊ីយ៉ូន គឺឲ្យគ្រឿងតែងសក់ដល់ពួកគេជំនួសផេះ ប្រេងនៃអំណរជំនួសការកាន់ទុក្ខ ព្រមទាំងសម្លៀកបំពាក់នៃការសរសើរតម្កើងជំនួសវិញ្ញាណខ្សោយល្វើយ ដើម្បីឲ្យពួកគេត្រូវបានហៅថា “ដើមអូកនៃសេចក្ដីសុចរិត” ដែលចេញពីការដាំដុះរបស់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គទទួលការលើកតម្កើងសិរីរុងរឿង។
“យើងនឹងចាក់បង្ហូរវិញ្ញាណនៃសេចក្ដីសន្ដោស និងពាក្យអង្វរករលើវង្សត្រកូលដាវីឌ និងពួកអ្នកដែលរស់នៅយេរូសាឡិម ហើយពួកគេនឹងសម្លឹងមើលយើងដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខចំពោះអ្នកនោះ ហាក់ដូចជាទួញសោកចំពោះកូនតែមួយ ក៏នឹងយំសោកយ៉ាងល្វីងជូរចត់ចំពោះអ្នកនោះ ហាក់ដូចជាយំសោកយ៉ាងល្វីងជូរចត់ចំពោះកូនច្បង។
មានពរហើយ អ្នកដែលឃ្លាននៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានស្កប់ស្កល់។ មានពរហើយ អ្នកដែលយំសោកនៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងសើចវិញ។
ពេលនោះ មើល៍! មានស្ត្រីម្នាក់នៅទីក្រុងនោះដែលជាមនុស្សបាប នៅពេលនាងដឹងថា ព្រះយេស៊ូវគង់នៅតុអាហារក្នុងផ្ទះរបស់ពួកផារិស៊ីនោះ នាងក៏យកដបថ្មកែវដែលមានប្រេងក្រអូបមក
ពួកផារិស៊ីម្នាក់នោះដែលអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏និយាយក្នុងចិត្តថា៖ “បើសិនអ្នកនេះជាព្យាការីមែន គាត់មុខជាដឹងថា ស្ត្រីដែលកំពុងពាល់គាត់ជាអ្នកណា ហើយជាមនុស្សបែបណាមិនខាន ដ្បិតនាងជាមនុស្សបាប”។
ម៉ារានេះហើយ ជាម្នាក់ដែលលាបប្រេងក្រអូបលើព្រះអម្ចាស់ ហើយជូតព្រះបាទាព្រះអង្គដោយសក់របស់នាង គឺឡាសារប្អូនប្រុសរបស់នាងដែលកំពុងឈឺ។
ចូរសោកសង្រេង កាន់ទុក្ខ ហើយយំសោកចុះ។ ចូរឲ្យសំណើចរបស់អ្នករាល់គ្នាទៅជាទុក្ខសោក ហើយឲ្យអំណរទៅជាទុក្ខព្រួយវិញ។