យ៉ូហាន 11:2 - ព្រះគម្ពីរខ្មែរសាកល2 ម៉ារានេះហើយ ជាម្នាក់ដែលលាបប្រេងក្រអូបលើព្រះអម្ចាស់ ហើយជូតព្រះបាទាព្រះអង្គដោយសក់របស់នាង គឺឡាសារប្អូនប្រុសរបស់នាងដែលកំពុងឈឺ។ សូមមើលជំពូកKhmer Christian Bible2 នាងម៉ារាគឺជាអ្នកដែលបានចាក់ប្រេងក្រអូបលើព្រះអម្ចាស់ ព្រមទាំងបានជូតបាទាព្រះអង្គដោយសក់របស់នាង រីឯឡាសារដែលមានជំងឺជាប្អូនប្រុសរបស់នាង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 នាងម៉ារា ជាម្នាក់ដែលបានចាក់ប្រេងក្រអូបលាបព្រះអម្ចាស់ រួចយកសក់នាងជូតព្រះបាទព្រះអង្គ គឺនាងជាបងស្រីរបស់ឡាសារ ដែលឈឺនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 នាងម៉ារីនេះជាស្ត្រីម្នាក់ដែលបានចាក់ប្រេងក្រអូបលើព្រះបាទារបស់ព្រះអម្ចាស់ ព្រមទាំងបានយកសក់របស់នាងមកជូតផង។ រីឯលោកឡាសារដែលឈឺនោះ ត្រូវជាប្អូនបង្កើតរបស់នាង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ឯនាងម៉ារា ដែលប្អូននាងឈ្មោះឡាសារមានជំងឺនេះ គឺនាងនេះហើយ ដែលបានចាក់ប្រេងក្រអូប លាបថ្វាយព្រះអម្ចាស់ រួចយកសក់នាងជូតព្រះបាទទ្រង់ សូមមើលជំពូកអាល់គីតាប2 នាងម៉ារីនេះ ជាស្ដ្រីម្នាក់ដែលបានចាក់ប្រេងក្រអូបលើជើងរបស់អ៊ីសាជាអម្ចាស់ព្រមទាំងបានយកសក់របស់នាងមកជូតផង។ រីឯលោកឡាសារដែលឈឺនោះ ត្រូវជាប្អូនបង្កើតរបស់នាង។ សូមមើលជំពូក |