ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 4:8 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​ទ្រង់​តប​នឹង​វា​ថា៖“មាន​សរសេរ​ទុកមក​ថា​: ‘អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ព្រះ​របស់អ្នក ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែមួយអង្គ​គត់’ ”។

សូមមើលជំពូក

Khmer Christian Bible

ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ថា​ អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ថា "ត្រូវ​ថ្វាយ​បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ត្រូវ​បម្រើ​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ"» ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “អ្នក​ត្រូវ​តែ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់* ជា​ព្រះ​របស់​អ្នក និង​គោរព​បម្រើ​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ព្រះ‌យេស៊ូវ​ឆ្លើយ​តប​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​ឲ្យ​ឯង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​១​ព្រះ‌អង្គ​ប៉ុណ្ណោះ»។

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​ឆ្លើយ​ទៅ​វិញ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា “អ្នក​ត្រូវ​តែ​ថ្វាយ‌បង្គំ​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក និង​គោរព​បម្រើ​តែ​ទ្រង់​ប៉ុណ្ណោះ”»។

សូមមើលជំពូក



លូកា 4:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បីឲ្យ​ពួកគេ​ដឹង​ថា ព្រះអង្គ​តែមួយប៉ុណ្ណោះ ដែល​ព្រះនាម​របស់ព្រះអង្គ​គឺ​យេហូវ៉ា ជា​ព្រះ​ដ៏ខ្ពស់បំផុត​នៅលើ​ផែនដី​ទាំងមូល​៕


ភ្នែក​ក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ​។


ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ងាកមក មានបន្ទូល​នឹង​ពេត្រុស​ថា​៖“សាតាំង​អើយ ថយទៅ​ក្រោយ​ខ្ញុំ​ទៅ​! អ្នក​ជា​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ដល់​ខ្ញុំ ដ្បិត​អ្នក​មិន​គិត​រឿង​របស់​ព្រះ​ទេ គឺ​គិត​រឿង​របស់​មនុស្ស​វិញ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​វា​ថា៖“សាតាំង ថយចេញ​ទៅ! ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ព្រះ​របស់អ្នក ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែមួយអង្គ​គត់’ ”។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​វា​ថា៖“មាន​សរសេរ​ទុកមក​ថា​:‘មនុស្ស​មិនមែន​រស់​ដោយ​នំប៉័ង​តែប៉ុណ្ណោះ​ទេ’”។


ដូច្នេះ ប្រសិនបើ​អ្នក​ថ្វាយបង្គំ​នៅមុខ​ខ្ញុំ អ្វីៗ​ទាំងអស់​នេះ​នឹង​ទៅជា​របស់អ្នក”។


ដោយហេតុនេះ ចូរ​ចុះចូល​នឹង​ព្រះ ហើយ​តតាំង​នឹង​មារ​ចុះ នោះ​វា​នឹង​រត់ចេញ​ពី​អ្នករាល់គ្នា​។


ចូរ​តតាំង​នឹង​វា​ដោយ​ជំនឿ​ដ៏រឹងមាំ ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា បងប្អូន​របស់អ្នករាល់គ្នា​ក៏​រង​ទុក្ខលំបាក​ដូចគ្នា​នៅជុំវិញ​ពិភពលោក​ដែរ​។


ខ្ញុំ​ក៏​ក្រាបចុះ​នៅទៀប​ជើង​របស់​ទូតនោះ ដើម្បី​ថ្វាយបង្គំ ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក និង​ជាមួយ​បងប្អូន​របស់អ្នក ដែល​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ​! ដ្បិត​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ គឺ​វិញ្ញាណ​នៃ​ការព្យាករ”។


ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក ជាមួយ​បងប្អូន​របស់អ្នក ដែលជា​ព្យាការី និង​ជាមួយ​អ្នក​ដែល​រក្សា​ព្រះបន្ទូល​របស់​សៀវភៅ​នេះ​ដែរ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ!”។