Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:8 - អាល់គីតាប

8 អ៊ីសា​ឆ្លើយ​ទៅ​វិញ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា “អ្នក​ត្រូវ​តែ​ថ្វាយ‌បង្គំ​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក និង​គោរព​បម្រើ​តែ​ទ្រង់​ប៉ុណ្ណោះ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ព្រះយេស៊ូវ​ទ្រង់​តប​នឹង​វា​ថា៖“មាន​សរសេរ​ទុកមក​ថា​: ‘អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ព្រះ​របស់អ្នក ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែមួយអង្គ​គត់’ ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ថា​ អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ថា "ត្រូវ​ថ្វាយ​បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ត្រូវ​បម្រើ​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ"» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “អ្នក​ត្រូវ​តែ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់* ជា​ព្រះ​របស់​អ្នក និង​គោរព​បម្រើ​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 តែ​ព្រះ‌យេស៊ូវ​ឆ្លើយ​តប​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​ឲ្យ​ឯង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​១​ព្រះ‌អង្គ​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង




លូកា 4:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ហេ‌សេគា​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ថា៖ «ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​លើ​ពួក​ម៉ាឡា‌អ៊ីកាត់មាន​ស្លាប​អើយ! មាន​តែ​ទ្រង់​មួយ​គត់ ដែល​ជា​ម្ចាស់​របស់​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។


សូម​ឲ្យ​គេ​ទទួល​ស្គាល់​ថា មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​ជា​អុលឡោះ‌តាអាឡា ទ្រង់​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នៅ​លើ​ផែនដី​ទាំង​មូល!។


ទ្រង់​នឹង​បន្ទាប​មនុស្ស​មាន​ចិត្ត​ព្រហើន ទ្រង់​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួត‌អាង។ នៅ​ថ្ងៃ​នោះ មាន​តែអុលឡោះ‌តាអាឡា​មួយ​គត់ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង


អ៊ីសា​បែរ​មក​មាន​ប្រសាសន៍​ទៅ​ពេត្រុស​ថា៖ «នែ៎ អ៊ីព្លេស‌ហ្សៃតន​អើយ! ថយ​ទៅ​ខាង​ក្រោយ​ខ្ញុំ ដ្បិត​អ្នក​កំពុង​រា‌រាំង​ផ្លូវ​ខ្ញុំ គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​អុលឡោះ​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​លោក​សុទ្ធ‌សាធ»។


អ៊ីសា​ប្រាប់​ទៅ​អ៊ីព្លេស​ថា៖ «អ៊ីព្លេស‌ហ្សៃតន​អើយ! ចូរ​ថយ​ចេញ​ទៅ ដ្បិត​ក្នុង​គីតាប​មាន​ចែង​ថា “អ្នក​ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក និង​គោរព​បម្រើ​តែ​ទ្រង់​ប៉ុណ្ណោះ”»។


អ៊ីសា​ឆ្លើយ​ទៅ​វិញ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារ»។


ដូច្នេះ ប្រសិន​បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ សម្បត្តិ​ទាំង​នោះ​នឹង​បាន​ជា​របស់​អ្នក​ហើយ»។


ចូរ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ត្រូវ​គោរព​បម្រើ​ទ្រង់ ជំពាក់​ចិត្ត​លើ​ទ្រង់ ហើយ​ស្បថ​ក្នុង​នាម​ទ្រង់​តែ​ប៉ុណ្ណោះ។


ចូរ​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​គោរព​បម្រើ​ទ្រង់ និង​ពោល​ពាក្យ​ស្បថ​ក្នុង​នាម​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ។


ដូច្នេះ សូម​បង​ប្អូន​គោរព​ចុះ​ចូល​អុលឡោះ ហើយ​ប្រឆាំង​នឹង​អ៊ីព្លេស នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បង​ប្អូន​មិន​ខាន។


ចូរ​ប្រឆាំង​នឹង​វា ហើយ​មាន​ជំនឿ​មាំ‌មួន​ឡើង ដោយ​ដឹង​ថា បង​ប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​នៅ​ក្នុង​សកល​លោក​ទាំង​មូល ក៏​ត្រូវ​រង‌ទុក្ខ​លំបាក​ដូច​បង​ប្អូន​ដែរ។


ខ្ញុំ​ក៏​ក្រាប​ចុះ​ដល់​ជើង​ម៉ាឡា‌អ៊ីកាត់​នោះ​បម្រុង​នឹង​ថ្វាយ‌បង្គំ​គាត់ ប៉ុន្ដែ គាត់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​អ្នក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​បង​ប្អូន​អ្នក​ដែល​ជឿ​លើ​សក្ខី‌ភាព​របស់​អ៊ីសា​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ​វិញ! ដ្បិត​សក្ខី‌ភាព​របស់​អ៊ីសា គឺ​វិញ្ញាណ​ដែល​ថ្លែង​បន្ទូល​ក្នុង​នាម​អុលឡោះ»។


ក៏​ប៉ុន្ដែ ម៉ាឡា‌អ៊ីកាត់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​អ្នក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​ពួក​ណាពី ដែល​ជា​បង​ប្អូន​របស់​អ្នក និង​ជា​មួយ​អស់​អ្នក​ប្រតិបត្ដិ​តាម​សេចក្ដី​ដែល​មាន​ចែង​ក្នុង​គីតាប​នេះ​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ​វិញ!»។


ពេល​នោះ សាំយូ‌អែល​និយាយ​ទៅ​កាន់​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ទាំង​មូល​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​វិល​មក​រកអុលឡោះ‌តាអាឡា​វិញ​ដោយ​ស្មោះ ចូរ​បោះ​បង់​ចោល​ព្រះ​របស់​សាសន៍​ដទៃ និង​ព្រះ‌អាស្តា‌រ៉ូត ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រកអុលឡោះ‌តាអាឡា និង​គោរព​បម្រើ​តែ​ទ្រង់​ប៉ុណ្ណោះ នោះ​ទ្រង់​នឹង​រំដោះ​អ្នក​រាល់​គ្នា​ពី​កណ្តាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន​ជា​មិន​ខាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម