ចូរឲ្យអ្នករាល់គ្នាបែរមករកការស្ដីប្រដៅរបស់ខ្ញុំវិញ នោះមើល៍! ខ្ញុំនឹងចាក់វិញ្ញាណរបស់ខ្ញុំលើអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាយល់ពាក្យរបស់ខ្ញុំ!
លូកា 3:16 - ព្រះគម្ពីរខ្មែរសាកល យ៉ូហានតបនឹងពួកគេទាំងអស់គ្នាថា៖ “ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកមែន ប៉ុន្តែមានម្នាក់ដែលធំជាងខ្ញុំនឹងមក ដែលខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងរបស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើង។ Khmer Christian Bible លោកយ៉ូហានក៏ឆ្លើយទៅពួកគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្ដែនឹងមានព្រះមួយអង្គយាងមកដែលមានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងឲ្យព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះយ៉ូហានប្រាប់គេគ្រប់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្តែ មានព្រះមួយអង្គដែលមានអំណាចខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ ខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែសុព័ណ៌បាទព្រះអង្គផង។ ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយភ្លើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជ*ឲ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែ លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ូហានប្រាប់គេគ្រប់គ្នាថា ឯខ្ញុំៗធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកក៏ពិត ប៉ុន្តែមានព្រះ១អង្គមក ដែលមានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផង ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ អាល់គីតាប យ៉ះយ៉ាមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែអ្នកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គាត់ផង គាត់នឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងរសអុលឡោះដ៏វិសុទ្ធ និងដោយភ្លើងវិញ។ |
ចូរឲ្យអ្នករាល់គ្នាបែរមករកការស្ដីប្រដៅរបស់ខ្ញុំវិញ នោះមើល៍! ខ្ញុំនឹងចាក់វិញ្ញាណរបស់ខ្ញុំលើអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាយល់ពាក្យរបស់ខ្ញុំ!
រហូតដល់ព្រះវិញ្ញាណត្រូវបានចាក់បង្ហូរមកលើពួកយើងពីស្ថានដ៏ខ្ពស់ ហើយទីរហោស្ថានបានត្រឡប់ជាចម្ការសម្បូរផល រីឯចម្ការសម្បូរផលនឹងត្រូវបានចាត់ទុកជាព្រៃឈើវិញ។
ជាពេលដែលព្រះអម្ចាស់របស់ខ្ញុំបានលាងសម្អាតភាពស្មោកគ្រោករបស់កូនស្រីស៊ីយ៉ូន ហើយជម្រះថ្លុកឈាមរបស់យេរូសាឡិមពីកណ្ដាលទីក្រុង ដោយវិញ្ញាណនៃការជំនុំជម្រះ និងវិញ្ញាណដែលឆេះសន្ធោសន្ធៅ។
យើងនឹងនាំមួយភាគបីនោះទៅក្នុងភ្លើង ហើយបន្សុទ្ធពួកគេដូចជាបន្សុទ្ធប្រាក់ ក៏នឹងសាកពួកគេដូចជាសាកមាសផង។ ពួកគេនឹងស្រែកហៅនាមរបស់យើង ហើយយើងនឹងឆ្លើយតបនឹងពួកគេ។ យើងនឹងពោលថា: ‘ពួកគេជាប្រជារាស្ត្ររបស់យើង’ ហើយពួកគេនឹងពោលថា: ‘ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ’”៕
“ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការកែប្រែចិត្ត។ ប៉ុន្តែម្នាក់ដែលនឹងមកក្រោយខ្ញុំ ធំជាងខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងដោះស្បែកជើងរបស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើង។
លោកកាន់ចង្ហាយក្នុងដៃ ហើយលោកនឹងសម្អាតលានបោកស្រូវរបស់លោក រួចប្រមូលស្រូវរបស់លោកដាក់ក្នុងជង្រុក រីឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន”។
យ៉ូហានតបនឹងពួកគេថា៖ “ខ្ញុំធ្វើពិធីជ្រមុជដោយទឹក ប៉ុន្តែមានម្នាក់ឈរក្នុងចំណោមអ្នករាល់គ្នា ដែលអ្នករាល់គ្នាមិនស្គាល់
ជាម្នាក់ដែលនឹងមកក្រោយខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងរបស់លោកផង”។
កាលពីមុន ខ្ញុំមិនស្គាល់ព្រះអង្គទេ ប៉ុន្តែព្រះអង្គដែលចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជដោយទឹក មានបន្ទូលនឹងខ្ញុំថា: ‘អ្នកឃើញព្រះវិញ្ញាណយាងចុះមក ហើយស្ថិតនៅលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធ’។
អ្នកដែលជឿលើខ្ញុំ ជ្រោះនៃទឹករស់នឹងហូរចេញពីជម្រៅចិត្តរបស់អ្នកនោះ ដូចដែលបទគម្ពីរបានចែងទុក”។
ដ្បិតយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹកប៉ុន្តែមិនយូរថ្ងៃប៉ុន្មានទៀតនេះ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធវិញ”។
ខណៈដែលពេត្រុសកំពុងនិយាយព្រះបន្ទូលទាំងនេះនៅឡើយ ព្រះវិញ្ញាណដ៏វិសុទ្ធបានយាងចុះមកលើអស់អ្នកដែលកំពុងស្ដាប់ព្រះបន្ទូល។
ព្រះអង្គត្រូវបានលើកឡើងទៅខាងស្ដាំព្រះ ហើយទទួលសេចក្ដីសន្យាអំពីព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតា រួចព្រះអង្គក៏ចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធនេះមក ដូចដែលអ្នករាល់គ្នាកំពុងតែឃើញ និងឮដែរ។
ដ្បិតយើងទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹកទៅក្នុងរូបកាយតែមួយដោយព្រះវិញ្ញាណតែមួយ——មិនថាជនជាតិយូដាក្ដី សាសន៍ដទៃក្ដី ទាសករក្ដី មនុស្សមានសេរីភាពក្ដី គឺយើងគ្រប់គ្នាបានប្រទានឲ្យផឹកពីព្រះវិញ្ញាណតែមួយ។