ចូរថើបព្រះបុត្រាចុះ ក្រែងលោព្រះអង្គក្រេវក្រោធ ហើយអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតព្រះពិរោធរបស់ព្រះអង្គអាចឆេះឡើងក្នុងមួយរំពេច! មានពរហើយ អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ!៕
លូកា 22:70 - ព្រះគម្ពីរខ្មែរសាកល ពួកគេទាំងអស់គ្នាសួរថា៖ “បើដូច្នេះ អ្នកជាព្រះបុត្រារបស់ព្រះឬ?”។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“គឺអស់លោកនិយាយទេ ថាគឺខ្ញុំហ្នឹងហើយ”។ Khmer Christian Bible ពួកគេទាំងអស់គ្នាក៏សួរថា៖ «បើដូច្នេះ អ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឬ?» ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកលោកនិយាយត្រូវ គឺខ្ញុំនេះហើយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះទាំងអស់គ្នាសួរថា៖ «ដូច្នេះ អ្នកជាព្រះរាជបុត្រារបស់ព្រះឬ?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អស់លោកមានប្រសាសន៍ដូច្នោះ គឺខ្ញុំនេះហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គេសួរព្រមគ្នាឡើងថា៖ «បើដូច្នេះ អ្នកជាព្រះបុត្រារបស់ព្រះជាម្ចាស់ឬ?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «អស់លោកមានប្រសាសន៍ត្រូវមែន គឺខ្ញុំនេះហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទាំងអស់គ្នានិយាយឡើងថា ដូច្នេះ ឯងជាព្រះរាជបុត្រានៃព្រះឬអី ទ្រង់មានបន្ទូលឆ្លើយថា លោករាល់គ្នាមានប្រសាសន៍ដូច្នោះ នោះគឺខ្ញុំនេះហើយ អាល់គីតាប ពេលនោះ គេសួរព្រមគ្នាឡើងថា៖ «បើដូច្នេះ អ្នកជាបុត្រារបស់អុលឡោះឬ?»។ អ៊ីសាឆ្លើយថា៖ «អស់លោកមានប្រសាសន៍ត្រូវមែន គឺខ្ញុំនេះហើយ»។ |
ចូរថើបព្រះបុត្រាចុះ ក្រែងលោព្រះអង្គក្រេវក្រោធ ហើយអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតព្រះពិរោធរបស់ព្រះអង្គអាចឆេះឡើងក្នុងមួយរំពេច! មានពរហើយ អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ!៕
ខ្ញុំនឹងប្រកាសអំពីបទបញ្ញត្តិរបស់ព្រះយេហូវ៉ា គឺព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖ “អ្នកជាបុត្ររបស់យើង ថ្ងៃនេះយើងបានបង្កើតអ្នក
ពេលនោះ យូដាសជាអ្នកដែលក្បត់ព្រះយេស៊ូវ ទូលតបថា៖ “រ៉ាប៊ី មិនមែនជាខ្ញុំទេ មែនទេ?”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“គឺអ្នកនិយាយទេ”។
ព្រះយេស៊ូវមានបន្ទូលនឹងលោកថា៖“គឺលោកនិយាយទេ។ លើសពីនេះទៅទៀត ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះដ៏មានព្រះចេស្ដាព្រមទាំងមកក្នុងពពកលើមេឃ”។
ព្រះយេស៊ូវទ្រង់ឈរនៅមុខអភិបាល ហើយអភិបាលក៏សួរព្រះអង្គថា៖ “តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?”។ ព្រះយេស៊ូវមានបន្ទូលថា៖“គឺលោកនិយាយទេ”។
វាបានទុកចិត្តលើព្រះ; បើសិនព្រះអង្គសព្វព្រះហឫទ័យនឹងវា ទុកឲ្យព្រះអង្គស្រោចស្រង់វាឥឡូវនេះទៅ! ដ្បិតវាបាននិយាយថា: ‘ខ្ញុំជាព្រះបុត្រារបស់ព្រះ’”។
មេទាហានលើមួយរយនាក់ និងពួកអ្នកដែលកំពុងយាមព្រះយេស៊ូវជាមួយលោក បានឃើញរញ្ជួយផែនដី និងហេតុការណ៍ដែលកើតឡើង ក៏ភ័យខ្លាចយ៉ាងខ្លាំង ហើយពោលថា៖ “អ្នកនេះពិតជាព្រះបុត្រារបស់ព្រះមែន!”។
រំពេចនោះ មានសំឡេងមួយពីលើមេឃថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត”៕
មេល្បួងក៏ចូលមកជិត ទូលព្រះអង្គថា៖ “ប្រសិនបើអ្នកជាព្រះបុត្រារបស់ព្រះមែន ចូរបង្គាប់ដុំថ្មទាំងនេះឲ្យក្លាយជានំប៉័ងមើល៍!”។
ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំហ្នឹងហើយ។ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះដ៏មានព្រះចេស្ដាព្រមទាំងមកក្នុងពពកលើមេឃ”។
ពីឡាត់សួរព្រះអង្គថា៖ “តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?”។ ព្រះយេស៊ូវមានបន្ទូលតបថា៖“គឺលោកនិយាយទេ”។
ពួកគេក៏និយាយថា៖ “យើងត្រូវការទីបន្ទាល់អីទៀត? ដ្បិតយើងផ្ទាល់បានឮពីមាត់របស់វាហើយ”៕
ពីឡាត់ក៏សួរព្រះយេស៊ូវថា៖ “តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?”។ ព្រះយេស៊ូវមានបន្ទូលតបថា៖“គឺលោកនិយាយទេ”។
ពួកអារក្សក៏ចេញពីមនុស្សជាច្រើន ទាំងស្រែកឡើងថា៖ “ព្រះអង្គជាព្រះបុត្រារបស់ព្រះ!”។ ប៉ុន្តែព្រះយេស៊ូវទ្រង់ស្ដីឲ្យពួកវា មិនឲ្យពួកវានិយាយឡើយ ពីព្រោះពួកវាដឹងថាព្រះអង្គជាព្រះគ្រីស្ទ។
ណាថាណែលទូលតបនឹងព្រះអង្គថា៖ “រ៉ាប៊ី លោកជាព្រះបុត្រារបស់ព្រះ! លោកជាស្ដេចរបស់អ៊ីស្រាអែល!”។
តើអ្នករាល់គ្នានិយាយនឹងអ្នកដែលព្រះបិតាបានញែកជាវិសុទ្ធ ហើយចាត់ឲ្យមកក្នុងពិភពលោកថា: ‘អ្នកនិយាយប្រមាថព្រះ’ ដោយសារខ្ញុំថា: ‘ខ្ញុំជាព្រះបុត្រារបស់ព្រះ’ ឬ?
ពីឡាត់ក៏សួរថា៖ “អីចឹង អ្នកជាស្ដេច?”។ ព្រះយេស៊ូវទ្រង់តបថា៖“គឺលោកទេតើ ដែលនិយាយថាខ្ញុំជាស្ដេច។ ខ្ញុំបានកើតមកដើម្បីការនេះ ហើយបានមកក្នុងពិភពលោកដើម្បីការនេះ គឺដើម្បីធ្វើបន្ទាល់អំពីសេចក្ដីពិត។ អស់អ្នកដែលជារបស់សេចក្ដីពិត ស្ដាប់សំឡេងរបស់ខ្ញុំ”។
ពួកជនជាតិយូដាតបថា៖ “យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ អ្នកនេះគួរតែស្លាប់ ពីព្រោះវាតាំងខ្លួនជាព្រះបុត្រារបស់ព្រះ”។