ព្រះអង្គទ្រង់ធ្វើឲ្យចិត្តមនុស្សអរសប្បាយដោយស្រាទំពាំងបាយជូរ ក៏ធ្វើឲ្យមុខគេភ្លឺរលោងដោយប្រេងអូលីវ ហើយទ្រទ្រង់ចិត្តមនុស្សដោយអាហារ។
លូកា 22:18 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរនេះជាដាច់ខាត រហូតដល់អាណាចក្ររបស់ព្រះបានមកដល់”។ Khmer Christian Bible ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនផឹកផលពីទំពាំងបាយជូរទៀតទេ រហូតដល់នគរព្រះជាម្ចាស់មកដល់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនទទួលទានស្រាទំពាំងបាយជូរទៀតទេ រហូតដល់ព្រះរាជ្យរបស់ព្រះមកដល់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនទទួលទានស្រាទំពាំងបាយជូរទៀតឡើយ លុះត្រាតែព្រះរាជ្យ*ព្រះជាម្ចាស់មកដល់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់នគរព្រះបានមកដល់ អាល់គីតាប ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនទទួលទានស្រាទំពាំងបាយជូរទៀតឡើយ លុះត្រាតែនគរអុលឡោះមកដល់»។ |
ព្រះអង្គទ្រង់ធ្វើឲ្យចិត្តមនុស្សអរសប្បាយដោយស្រាទំពាំងបាយជូរ ក៏ធ្វើឲ្យមុខគេភ្លឺរលោងដោយប្រេងអូលីវ ហើយទ្រទ្រង់ចិត្តមនុស្សដោយអាហារ។
នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពលបរិវារនឹងរៀបចំពិធីជប់លៀង មានម្ហូបដ៏ពិសេសសម្រាប់ប្រជាជាតិទាំងអស់ ជាពិធីជប់លៀងដែលមានស្រាទំពាំងបាយជូរយូរឆ្នាំ មានម្ហូបដ៏ពិសេសដែលពេញដោយខួរឆ្អឹង និងស្រាទំពាំងបាយជូរយូរឆ្នាំដ៏សុទ្ធ។
“ឱអស់អ្នកដែលស្រេកអើយ ចូរមករកទឹកចុះ! អ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយហូបចុះ! ចូរមកទិញស្រាទំពាំងបាយជូរ និងទឹកដោះ ដោយគ្មានប្រាក់ និងដោយឥតគិតថ្លៃចុះ។
“រីឯនៅគ្រានៃស្ដេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងអាណាចក្រមួយឡើង ដែលមិនត្រូវបានបំផ្លាញជារៀងរហូត ហើយអាណាចក្រនោះក៏មិនត្រូវបានទុកឲ្យជាតិសាសន៍ដទៃណាដែរ។ វានឹងបំបាក់បំបែក និងបំបាត់អស់ទាំងអាណាចក្រទាំងនោះ ហើយនៅឈរជារៀងរហូត
ព្រះយេហូវ៉ានៃពលបរិវារនឹងការពារពួកគេ ពួកគេនឹងស៊ីបំផ្លាញ ហើយបង្ក្រាបដុំថ្មពីខ្សែដង្ហក់។ ពួកគេនឹងផឹក ហើយគ្រហឹម ហាក់ដូចជាស្រវឹងស្រា ក៏បានពេញដូចជាចាន និងដូចជាជ្រុងនៃអាសនា។
ដ្បិតសេចក្ដីល្អរបស់ព្រះអង្គច្រើនយ៉ាងណាហ្ន៎ សោភ័ណភាពរបស់ព្រះអង្គល្អយ៉ាងណាហ្ន៎! ស្រូវនឹងធ្វើឲ្យពួកមនុស្សកំលោះចម្រើនឡើង ហើយស្រាទំពាំងបាយជូរថ្មីក៏ធ្វើឲ្យពួកស្រីក្រមុំចម្រើនឡើងដែរ៕
ខ្ញុំប្រាប់អ្នកទៀតថា អ្នកគឺពេត្រុស ខ្ញុំនឹងសាងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ហើយទ្វារនៃស្ថានមនុស្សស្លាប់នឹងមិនឈ្នះក្រុមជំនុំនេះឡើយ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅ ខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរនេះជាដាច់ខាត រហូតដល់ថ្ងៃនោះ គឺថ្ងៃដែលខ្ញុំនឹងផឹកជាថ្មីជាមួយអ្នករាល់គ្នានៅក្នុងអាណាចក្ររបស់ព្រះបិតាខ្ញុំ”។
បន្ទាប់មក ព្រះអង្គទ្រង់យកពែង ហើយអរព្រះគុណ រួចប្រទានដល់ពួកគេ។ ពួកគេទាំងអស់គ្នាក៏ផឹកពីពែងនោះ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរនេះទៀតជាដាច់ខាត រហូតដល់ថ្ងៃនោះ គឺថ្ងៃដែលខ្ញុំនឹងផឹកជាថ្មីនៅក្នុងអាណាចក្ររបស់ព្រះ”។
ពួកគេយកស្រាទំពាំងបាយជូរដែលលាយនឹងជ័រល្វីងទេសឲ្យព្រះអង្គ ប៉ុន្តែព្រះអង្គមិនទទួលទេ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេទៀតថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មានអ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនភ្លក់សេចក្ដីស្លាប់សោះឡើយ រហូតដល់បានឃើញអាណាចក្ររបស់ព្រះមកប្រកបដោយព្រះចេស្ដា”។
អ្នករាល់គ្នាក៏ដូច្នេះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង ចូរដឹងថាអាណាចក្ររបស់ព្រះមកជិតបង្កើយហើយ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនហូបអាហារពិធីបុណ្យនេះទៀតជាដាច់ខាត រហូតដល់ពិធីបុណ្យនេះត្រូវបានបំពេញឲ្យសម្រេចនៅក្នុងអាណាចក្ររបស់ព្រះ”។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានអ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនភ្លក់សេចក្ដីស្លាប់សោះឡើយ រហូតដល់បានឃើញអាណាចក្ររបស់ព្រះ”។
ព្រះអង្គបានស្រោចស្រង់យើងពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងអាណាចក្ររបស់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។