Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:23 - ព្រះគម្ពីរខ្មែរសាកល

23 បន្ទាប់មក ព្រះអង្គ​ទ្រង់​យក​ពែង ហើយ​អរព្រះគុណ រួច​ប្រទាន​ដល់​ពួកគេ​។ ពួកគេ​ទាំងអស់គ្នា​ក៏​ផឹក​ពី​ពែងនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 បន្ទាប់​មក​ ព្រះអង្គ​យក​ពែង​មក​អរ​ព្រះគុណ​ ហើយ​ឲ្យ​ពែង​នោះ​ដល់​ពួកគេ​ គេ​គ្រប់​គ្នា​ក៏​ផឹក​ពី​ពែង​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 បន្ទាប់​មក ព្រះ‌អង្គ​យក​ពែង​មក ហើយ​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​ពួក​គេ គេ​ក៏​ផឹក​ពី​ពែង​នោះ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 បន្ទាប់​មក ព្រះអង្គ​យក​ពែង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស* ពួក​សិស្ស​ក៏​បរិ‌ភោគ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 នោះ​ទ្រង់​យក​ពែង​មក​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​គេ ហើយ​គេ​ក៏​ផឹក​គ្រប់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

23 បន្ទាប់​មក អ៊ីសា​យក​ពែង​មក​កាន់ អរ​គុណ​អុលឡោះ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស ពួក​សិស្ស​ក៏​បរិភោគ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ព្រះអង្គ​ទ្រង់​យក​ពែង ហើយ​អរព្រះគុណ រួច​ប្រទាន​ដល់​ពួកគេ ទាំង​មានបន្ទូលថា​៖“ចូរ​អ្នក​ទាំងអស់គ្នា​ផឹក​ពី​ពែងនេះ​ចុះ


នៅពេល​ពួកគេ​កំពុង​ហូប ព្រះយេស៊ូវ​ក៏​យក​នំប៉័ង ប្រទានពរ ហើយ​កាច់ រួច​ប្រទាន​ដល់​ពួកសិស្ស ទាំង​មានបន្ទូលថា​៖“ចូរ​ទទួលយកចុះ នេះ​ជា​រូបកាយ​របស់ខ្ញុំ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“នេះ​ជា​ឈាម​របស់ខ្ញុំ ជា​ឈាម​នៃ​សម្ពន្ធមេត្រីដែល​បង្ហូរ​សម្រាប់​មនុស្ស​ជាច្រើន​។


បន្ទាប់មក ព្រះអង្គ​ទ្រង់​យក​ពែង ហើយ​អរព្រះគុណ រួច​មានបន្ទូលថា​៖“ចូរ​ទទួលយក​ពែង​នេះ ហើយ​ចែកគ្នា​ផឹក​ចុះ​។


អ្នក​ដែល​ប្រកាន់​ថ្ងៃ ក៏​ប្រកាន់​ដើម្បី​ព្រះអម្ចាស់ រីឯ​អ្នក​ដែល​ហូប ក៏​ហូប​ដើម្បី​ព្រះអម្ចាស់​ដែរ ដ្បិត​គេ​អរព្រះគុណ​ដល់​ព្រះ​។ អ្នក​ដែល​មិន​ហូប ក៏​មិន​ហូប​ដើម្បី​ព្រះអម្ចាស់ ព្រមទាំង​អរព្រះគុណ​ដល់​ព្រះ​ផង​។


ពែង​នៃ​ព្រះពរ​ដែល​យើង​អរព្រះគុណ តើ​មិនមែន​ជា​ការរួមចំណែក​ក្នុង​ព្រះលោហិត​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ​? នំប៉័ង​ដែល​យើង​កាច់ តើ​មិនមែន​ជា​ការរួមចំណែក​ក្នុង​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម