ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 20:21 - ព្រះគម្ពីរខ្មែរសាកល

អ្នកស៊ើបការណ៍ទាំងនោះ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖ “លោកគ្រូ យើងខ្ញុំ​ដឹង​ហើយ​ថា លោក​មានប្រសាសន៍ និង​បង្រៀន​យ៉ាងត្រឹមត្រូវ ហើយ​លោក​មិន​រើសមុខ​គេ​ឡើយ ផ្ទុយទៅវិញ​លោក​បង្រៀន​មាគ៌ា​របស់​ព្រះ​តាម​សេចក្ដីពិត​។

សូមមើលជំពូក

Khmer Christian Bible

ពួកគេ​បាន​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ យើង​ដឹង​ថា​ លោក​និយាយ​ និង​បង្រៀន​យ៉ាង​ត្រឹមត្រូវ​ ហើយ​លោក​មិន​យោគ​យល់​មុខ​មនុស្ស​ណា​ឡើយ​ ផ្ទុយ​ទៅ​វិញ​ លោក​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ទាំង​នោះ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍ និង​បង្រៀន​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ទាំង​ប៉ុន្មាន​ដែល​លោក​គ្រូ​មាន​ប្រសាសន៍ និង​ពាក្យ​ដែល​លោក​គ្រូ​ប្រៀន‌ប្រដៅ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់។ លោក​គ្រូ​ប្រៀន‌ប្រដៅ​សេចក្ដី​ពិត​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ដោយ​ពុំ​រើស​មុខ​នរណា​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ទាំង​នោះ​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍ ហើយ​បង្រៀន សុទ្ធ​តែ​ដោយ​ត្រឹម‌ត្រូវ​ទាំង​អស់ ហើយ​លោក​មិន​យល់​មុខ​អ្នក​ណា​សោះ លោក​បង្រៀន​ពី​ផ្លូវ​ព្រះ តាម​តែ​សេចក្ដី​ពិត

សូមមើលជំពូក

អាល់គីតាប

គេ​សួរ​អ៊ីសា​ថា៖ «តួន! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ទាំង​ប៉ុន្មាន​ដែល​តួន​មាន​ប្រសាសន៍ និង​ពាក្យ​ដែល​តួន​ប្រៀន‌ប្រដៅ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់។ តួន​ប្រៀន‌ប្រដៅ​សេចក្ដី​ពិត អំពី​របៀប​រស់​នៅ​ដែល​គាប់​ចិត្ត​អុលឡោះ ដោយ​ពុំ​រើស​មុខ​នរណា​ឡើយ។

សូមមើលជំពូក



លូកា 20:21
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្នាក់ៗ​ពោល​សេចក្ដីមិនពិត​នឹង​អ្នកជិតខាង​របស់ខ្លួន ពួកគេ​និយាយ​ដោយ​បបូរមាត់​រលូន និង​ដោយ​មានចិត្តពីរ​។


មាត់​របស់គេ​រអិល​ជាង​ប៊័រ ប៉ុន្តែ​ក្នុង​ចិត្ត​គេ​មាន​សង្គ្រាម ពាក្យសម្ដី​របស់គេ​រលូន​ជាង​ប្រេង ប៉ុន្តែ​វា​ជា​ដាវដែលហូតជាស្រេច​។


ពួក​គេ​ជាមួយ​ពួកគណៈហេរ៉ូឌ បាន​ចាត់​សិស្ស​របស់​ពួកគេ​ឲ្យទៅ​រក​ព្រះអង្គ ទូលថា​៖ “លោកគ្រូ យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​មនុស្ស​ពិតត្រង់ ហើយ​លោក​បង្រៀន​មាគ៌ា​របស់​ព្រះ​តាម​សេចក្ដីពិត គឺ​លោក​មិន​ខ្វល់​អំពី​អ្នកណា​ទេ ដ្បិត​លោក​មិន​រើសមុខ​គេ​ឡើយ​។


នៅពេល​មក​ដល់ អ្នកទាំងនោះ​ទូល​ព្រះអង្គ​ថា​៖ “លោកគ្រូ យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​មនុស្ស​ពិតត្រង់ ហើយ​លោក​មិន​ខ្វល់​អំពី​អ្នកណា​ទេ ដ្បិត​លោក​មិន​រើសមុខ​គេ​ឡើយ ផ្ទុយទៅវិញ​លោក​បង្រៀន​មាគ៌ា​របស់​ព្រះ​តាម​សេចក្ដីពិត​។ តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​? តើ​យើងខ្ញុំ​គួរ​បង់ ឬ​មិន​គួរ​បង់​?”។


បន្ទាប់មក ពួកគេ​ឃ្លាំមើល​ព្រះយេស៊ូវ ហើយ​ចាត់​អ្នកស៊ើបការណ៍​ដែល​បន្លំ​ខ្លួន​ជា​មនុស្ស​ស្មោះត្រង់ ឲ្យទៅ​ចាប់​កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅក្នុង​ការគ្រប់គ្រង និង​អំណាច​របស់​អភិបាល។


តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​?”។


គាត់​មករក​ព្រះយេស៊ូវ​នៅ​ពេលយប់ ហើយ​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​គ្រូ​ដែល​មក​ពី​ព្រះ ពីព្រោះ​គ្មានអ្នកណា​អាច​ធ្វើ​ទីសម្គាល់​ទាំងនេះ​ដែល​លោក​កំពុង​ធ្វើ​បាន​ឡើយ លុះត្រាតែ​ព្រះ​គង់នៅ​ជាមួយ​អ្នកនោះ​ប៉ុណ្ណោះ”។


ជាការពិត យើង​មិន​ដូច​មនុស្ស​ជាច្រើន​ដែល​យក​ព្រះបន្ទូល​របស់​ព្រះ​ជារបររកស៊ី​នោះ​ទេ ផ្ទុយទៅវិញ យើង​និយាយ​ដូចជា​មនុស្ស​ស្មោះត្រង់ គឺ​ដូចជា​និយាយ​ចេញពី​ព្រះ នៅចំពោះ​ព្រះ ក្នុង​ព្រះ​គ្រីស្ទ​៕


ឥឡូវនេះ តើ​ខ្ញុំ​រកការទុកចិត្ត​ពី​មនុស្ស ឬ​ពី​ព្រះ​? តើ​ខ្ញុំ​កំពុង​ព្យាយាម​បំពេញចិត្ត​មនុស្ស​ឬ​? ប្រសិនបើ​ខ្ញុំ​នៅតែ​ព្យាយាម​បំពេញចិត្ត​មនុស្ស នោះ​ខ្ញុំ​មិនមែន​ជា​បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​ឡើយ​។


រីឯ​ចំពោះ​ពួក​អ្នក​ដែល​គេ​ចាត់ទុកជាអ្នកដឹកនាំ (​ទោះបីជា​ពីមុន ពួកគេ​ជា​អ្វី​ក៏ដោយ ក៏​មិន​សំខាន់​អ្វី​សម្រាប់​ខ្ញុំ​ទេ ពីព្រោះ​ព្រះ​មិន​រើសមុខ​អ្នកណា​ឡើយ​) គឺ​ពួក​អ្នកទាំងនោះ​ដែល​គេ​ចាត់ទុកជាអ្នកដឹកនាំ មិន​បាន​បន្ថែម​អ្វី​ផ្សេងទៀត​ដល់​ខ្ញុំ​ឡើយ