ចំណែកឯស្ត្រីនេះវិញ ជាកូនចៅរបស់អ័ប្រាហាំ ដែលសាតាំងបានចងនាង មើល៍! ដប់ប្រាំបីឆ្នាំមកហើយ តើមិនត្រូវស្រាយនាងឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬ?”។
លូកា 19:9 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតគាត់ក៏ជាកូនចៅរបស់អ័ប្រាហាំដែរ។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ព្រោះគាត់ក៏ជាពូជពង្សរបស់លោកអ័ប្រាហាំដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ សេចក្តីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ព្រោះអ្នកនេះក៏ជាពូជលោកអ័ប្រាហាំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់លោកអប្រាហាំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថា ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ពីព្រោះអ្នកនេះជាពូជលោកអ័ប្រាហាំដែរ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់ណាពីអ៊ីព្រហ៊ីមដែរ។ |
ចំណែកឯស្ត្រីនេះវិញ ជាកូនចៅរបស់អ័ប្រាហាំ ដែលសាតាំងបានចងនាង មើល៍! ដប់ប្រាំបីឆ្នាំមកហើយ តើមិនត្រូវស្រាយនាងឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬ?”។
មើល៍! មានមនុស្សក្រោយគេដែលនឹងត្រឡប់ជាមុនគេ ហើយមានមនុស្សមុនគេដែលនឹងត្រឡប់ជាក្រោយគេវិញ”។
គាត់ក៏ស្រែកឡើងថា: ‘លោកឪពុកអ័ប្រាហាំអើយ សូមអាណិតមេត្តាខ្ញុំផង! សូមឲ្យឡាសារមក ជ្រលក់ចុងម្រាមដៃរបស់គាត់ក្នុងទឹក ហើយដាក់លើអណ្ដាតរបស់ខ្ញុំឲ្យត្រជាក់ផង ដ្បិតខ្ញុំកំពុងរងទុក្ខវេទនាក្នុងអណ្ដាតភ្លើងនេះ!’។
“សេដ្ឋីនោះក៏និយាយថា: ‘ទេ លោកឪពុកអ័ប្រាហាំអើយ! បើសិនមានអ្នកណាម្នាក់ពីចំណោមមនុស្សស្លាប់ទៅជួបពួកគេ ពួកគេមុខជាកែប្រែចិត្តមិនខាន’។
បើដូច្នេះ ចូរបង្កើតផលឲ្យសមនឹងការកែប្រែចិត្តចុះ! កុំឲ្យចាប់ផ្ដើមនិយាយក្នុងចិត្តថា: ‘យើងមានអ័ប្រាហាំជាដូនតា’ នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចបង្កើតកូនចៅឲ្យអ័ប្រាហាំពីដុំថ្មទាំងនេះបាន។
នេះជាហេតុដែលសេចក្ដីសន្យានេះអាងលើជំនឿ ដើម្បីឲ្យសេចក្ដីសន្យានេះស្របតាមព្រះគុណ ទាំងធានានឹងប្រទានដល់ពូជពង្សទាំងអស់——មិនគ្រាន់តែដល់ពូជពង្សខាងក្រឹត្យវិន័យប៉ុណ្ណោះទេ គឺដល់ពូជពង្សខាងជំនឿរបស់អ័ប្រាហាំដែរ។ នៅចំពោះព្រះ អ័ប្រាហាំជាឪពុករបស់យើងទាំងអស់គ្នា
នេះគឺដើម្បីឲ្យព្រះពរដល់អ័ប្រាហាំបានមកដល់សាសន៍ដទៃក្នុងព្រះគ្រីស្ទយេស៊ូវ ធ្វើឲ្យយើងបានទទួលព្រះវិញ្ញាណនៃសេចក្ដីសន្យា តាមរយៈជំនឿ។
ហើយប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជពង្សរបស់អ័ប្រាហាំ ជាអ្នកទទួលមរតកស្របតាមសេចក្ដីសន្យា។
កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជាជាតិមួយទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាប្រជារាស្ត្ររបស់ព្រះ; កាលពីដើម អ្នករាល់គ្នាមិនបានទទួលសេចក្ដីមេត្តាទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាហើយ។