“ប៉ុន្តែនៅពេលពួកកសិករឃើញកូននោះ ក៏និយាយគ្នាថា: ‘ម្នាក់នេះជាអ្នកទទួលមរតក។ មក៍! យើងនាំគ្នាសម្លាប់វាចោល ហើយយកទ្រព្យមរតករបស់វាទៅ’។
លូកា 19:12 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះអង្គមានបន្ទូលថា៖“មានបុរសត្រកូលខ្ពស់ម្នាក់ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីទទួលអំណាចគ្រងរាជ្យសម្រាប់ខ្លួនឯង រួចត្រឡប់មកវិញ។ Khmer Christian Bible គឺព្រះអង្គមានបន្ទូលថា៖ «មានបុរសត្រកូលខ្ពង់ខ្ពស់ម្នាក់ត្រូវធ្វើដំណើរទៅស្រុកឆ្ងាយ ដើម្បីទទួលយកនគរមួយសម្រាប់គាត់ រួចត្រូវត្រលប់មកវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសត្រកូលខ្ពស់ម្នាក់ រៀបនឹងចេញទៅស្រុកឆ្ងាយ ដើម្បីទទួលរាជ្យមួយ រួចត្រឡប់មកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ជាអ្នកមានត្រកូលខ្ពស់ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួលរាជាភិសេក។ កាលណាទទួលរាជាភិសេកហើយ លោកនឹងត្រឡប់មកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទ្រង់មានបន្ទូលថា មានបុរសត្រកូលខ្ពស់ម្នាក់ រៀបនឹងចេញទៅឯស្រុកឆ្ងាយ ដើម្បីគ្រងរាជ្យ រួចត្រឡប់មកវិញ អាល់គីតាប អ៊ីសាមានប្រសាសន៍ថា៖ «មានបុរសម្នាក់ជាអ្នកមានត្រកូលខ្ពស់ ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួលការតែងតាំង។ កាលណាទទួលការតែងតាំងហើយ គាត់នឹងត្រឡប់មកវិញ។ |
“ប៉ុន្តែនៅពេលពួកកសិករឃើញកូននោះ ក៏និយាយគ្នាថា: ‘ម្នាក់នេះជាអ្នកទទួលមរតក។ មក៍! យើងនាំគ្នាសម្លាប់វាចោល ហើយយកទ្រព្យមរតករបស់វាទៅ’។
ព្រះយេស៊ូវយាងចូលមកជិត ហើយមានបន្ទូលនឹងពួកគេថា៖“គ្រប់ទាំងសិទ្ធិអំណាចនៅស្ថានសួគ៌ និងនៅលើផែនដីបានប្រទានមកខ្ញុំហើយ។
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖“មានបុរសម្នាក់ធ្វើចម្ការទំពាំងបាយជូរ ព័ទ្ធរបងជុំវិញ ជីកទីបញ្ជាន់ផ្លែ សាងសង់ប៉ម ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយ។
បន្ទាប់ពីព្រះអម្ចាស់យេស៊ូវមានបន្ទូលនឹងពួកគេរួចហើយ ព្រះអង្គត្រូវបានទទួលឡើងទៅលើមេឃ ហើយគង់ចុះនៅខាងស្ដាំព្រះ។
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងប្រជាជនជាពាក្យឧបមានេះថា៖“មានបុរសម្នាក់ធ្វើចម្ការទំពាំងបាយជូរ ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយអស់រយៈពេលយ៉ាងយូរ។
ខណៈដែលព្រះអង្គកំពុងប្រទានពរពួកគេ ព្រះអង្គក៏ចាកចេញពីពួកគេ ហើយត្រូវបានលើកឡើងទៅលើមេឃ។
ពីឡាត់ក៏សួរថា៖ “អីចឹង អ្នកជាស្ដេច?”។ ព្រះយេស៊ូវទ្រង់តបថា៖“គឺលោកទេតើ ដែលនិយាយថាខ្ញុំជាស្ដេច។ ខ្ញុំបានកើតមកដើម្បីការនេះ ហើយបានមកក្នុងពិភពលោកដើម្បីការនេះ គឺដើម្បីធ្វើបន្ទាល់អំពីសេចក្ដីពិត។ អស់អ្នកដែលជារបស់សេចក្ដីពិត ស្ដាប់សំឡេងរបស់ខ្ញុំ”។
ពីព្រោះព្រះអង្គបានកំណត់ថ្ងៃមួយដែលព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ តាមរយៈមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំង ហើយព្រះអង្គបានផ្ដល់ភស្តុតាងដល់មនុស្សទាំងអស់ ដោយលើកមនុស្សនោះឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់”។
ដ្បិតព្រះអង្គត្រូវតែសោយរាជ្យ រហូតដល់បានដាក់ពួកខ្មាំងសត្រូវទាំងអស់នៅក្រោមព្រះបាទារបស់ព្រះអង្គ។
ព្រះគ្រីស្ទក៏ថ្វាយអង្គទ្រង់តែម្ដងគត់ ដើម្បីផ្ទុកបាបរបស់មនុស្សជាច្រើនយ៉ាងនោះដែរ ហើយព្រះអង្គនឹងលេចមកជាលើកទីពីរ មិនមែនដើម្បីផ្ទុកបាបទេ គឺដើម្បីសង្គ្រោះអ្នកដែលទន្ទឹងរង់ចាំព្រះអង្គវិញ៕
ព្រះយេស៊ូវគ្រីស្ទបានយាងឡើងទៅលើមេឃ ហើយគង់នៅខាងស្ដាំព្រះ ដែលបណ្ដាទូតសួគ៌ សិទ្ធិអំណាច និងឫទ្ធិអំណាចចុះចូលនឹងព្រះអង្គ៕
“មើល៍! ព្រះអង្គយាងមកក្នុងពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ គឺសូម្បីតែពួកអ្នកដែលចាក់ទម្លុះព្រះអង្គ ហើយពូជសាសន៍ទាំងអស់នៅលើផែនដីនឹងយំគក់ទ្រូងដោយព្រោះព្រះអង្គ”។ មែនហើយ អាម៉ែន។