ភីលីព និងបារថូឡូមេ; ម៉ាថាយអ្នកទារពន្ធ និងថូម៉ាស; យ៉ាកុបកូនរបស់អាល់ផាយ និងថាដេ;
លូកា 18:10 - ព្រះគម្ពីរខ្មែរសាកល “មានបុរសពីរនាក់ឡើងទៅព្រះវិហារដើម្បីអធិស្ឋាន។ ម្នាក់ជាពួកផារិស៊ី ហើយម្នាក់ទៀតជាអ្នកទារពន្ធ។ Khmer Christian Bible «មានបុរសពីរនាក់បានឡើងទៅព្រះវិហារដើម្បីអធិស្ឋាន ម្នាក់ជាអ្នកខាងគណៈផារិស៊ី ឯម្នាក់ទៀតជាអ្នកទារពន្ធដារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មានបុរសពីរនាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ ម្នាក់ជាផារិស៊ី ម្នាក់ទៀតជាអ្នកយកពន្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសពីរនាក់ឡើងទៅអធិស្ឋាន*ក្នុងព្រះវិហារ*។ ម្នាក់ខាងគណៈផារីស៊ី* ម្នាក់ទៀតជាអ្នកទារពន្ធ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានបុរស២នាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ មួយជាពួកផារិស៊ី មួយទៀតជាអ្នកយកពន្ធ អាល់គីតាប អ៊ីសាមានប្រសាសន៍ថា៖ «មានបុរសពីរនាក់ឡើងទៅទូរអក្នុងម៉ាស្ជិទ។ ម្នាក់ខាងគណៈផារីស៊ ម្នាក់ទៀតជាអ្នកទារពន្ធ។ |
ភីលីព និងបារថូឡូមេ; ម៉ាថាយអ្នកទារពន្ធ និងថូម៉ាស; យ៉ាកុបកូនរបស់អាល់ផាយ និងថាដេ;
ដោយមានបន្ទូលនឹងពួកគេថា៖“មានសរសេរទុកមកថា:‘ដំណាក់របស់យើងនឹងបានជាដំណាក់នៃការអធិស្ឋាន’ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជាសម្បុកចោរប្លន់ទៅវិញ!”។
ពួកគេស្គាល់ខ្ញុំព្រះបាទតាំងពីយូរមកហើយ ហើយពួកគេអាចធ្វើបន្ទាល់បាន ប្រសិនបើចង់ ថាខ្ញុំព្រះបាទបានរស់នៅជាពួកផារិស៊ីស្របតាមនិកាយដ៏តឹងរ៉ឹងបំផុតនៃសាសនារបស់យើង។
ខ្ញុំបានទទួលពិធីកាត់ស្បែកនៅថ្ងៃទីប្រាំបី; ខ្ញុំជាពូជពង្សអ៊ីស្រាអែល ពីកុលសម្ព័ន្ធបេនយ៉ាមីន ជាជនជាតិហេព្រើរសុទ្ធ; ខាងឯក្រឹត្យវិន័យ ខ្ញុំជាពួកផារិស៊ី;