Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 18:10 - អាល់គីតាប

10 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​ទូរអ​ក្នុង​ម៉ាស្ជិទ។ ម្នាក់​ខាង​គណៈ‌ផារីស៊ ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 “មាន​បុរស​ពីរ​នាក់​ឡើងទៅ​ព្រះវិហារ​ដើម្បី​អធិស្ឋាន​។ ម្នាក់​ជា​ពួកផារិស៊ី ហើយ​ម្នាក់ទៀត​ជា​អ្នកទារពន្ធ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 «មាន​បុរស​ពីរ​នាក់​បាន​ឡើង​ទៅ​ព្រះវិហារ​ដើម្បី​អធិស្ឋាន​ ម្នាក់​ជា​អ្នក​ខាង​គណៈ​ផារិស៊ី​ ឯ​ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធដារ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 «មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ ម្នាក់​ជា​ផារិស៊ី ម្នាក់​ទៀត​ជា​អ្នក​យកពន្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​អធិស្ឋាន*​ក្នុង​ព្រះ‌វិហារ*។ ម្នាក់​ខាង​គណៈ‌ផារីស៊ី* ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 មាន​បុរស​២​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ មួយ​ជា​ពួក​ផារិស៊ី មួយ​ទៀត​ជា​អ្នក​យក​ពន្ធ

សូមមើលជំពូក ចម្លង




លូកា 18:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​ឃើញ​ម្ហូប​អាហារ​នៅ​លើ​តុ​ស្តេច លំ‌នៅ​ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី របៀប​របប និង​ឯក‌សណ្ឋាន​របស់​ពួក​អ្នក​បម្រើ ពួក​មហា‌តលឹក និង​ឃើញ​គូរបាន​ដុត ដែល​គាត់​ធ្វើ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង។


កាល​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទូរអា​ឆ្ពោះ​មក​ទី​នេះ សូម​ទ្រង់​មេត្តា​ស្តាប់​ផង។ អុលឡោះ‌តាអាឡា​ដែល​នៅ​សូរ៉កា សូម​មេត្តា​ស្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ និង​អត់​ទោស​ឲ្យ​យើង​ខ្ញុំ​ផង!


«ចូរ​វិល​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា ជា​អ្នក​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​យើង​ថា: អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ទត​ដែល​ជា​អយ្យ‌កោ​របស់​ស្តេច ទ្រង់​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​ប្រោស​អ្នក​ឲ្យ​បាន​ជា ហើយ​នៅ​ថ្ងៃ​ទី​បី​អ្នក​នឹង​ឡើង​ទៅ​កាន់​ដំណាក់អុលឡោះ‌តាអាឡា។


ពេល​នោះ​ស្តេច​ហេ‌សេគា សួរ​ណាពី​អេសាយ​ថា៖ «តើ​មាន​ទី​សំគាល់​អ្វី ដែល​នាំ​ឲ្យ​យើង​ដឹង​ថា យើង​នឹង​បាន​ជា​សះ‌ស្បើយ ហើយ​ឡើង​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា នៅ​ថ្ងៃ​ទី​បី?»។


ភីលីព និង​បារថូ‌ឡូមេ ថូ‌ម៉ាស់ និង​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធ យ៉ាកកូប​ជា​កូន​របស់​លោក​អាល់​ផាយ និង​ថាដេ


ដោយ​ប្រាប់​ទៅ​គេ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា “ដំណាក់​របស់​យើង​ជា​កន្លែង​សម្រាប់​ទូរអា”ទៅ​វិញ»។


គេ​បាន​ស្គាល់​ខ្ញុំ តាំង​ពី​យូរ​មក​ហើយ ពី​ដើម ខ្ញុំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី ដែល​ជា​គណៈ​តឹង‌រ៉ឹង​ជាង​គេ​ក្នុង​សាសនា​របស់​យើង ប្រសិន​បើ​ពួក​គេ​ចង់ ពួក​គេ​អាច​ធ្វើ​ជា​សាក្សី​បាន។


នៅ​ពេល​ទូរអា​ម៉ោង​បី​រសៀល ពេត្រុស និង​យ៉ូហាន​បាន​ឡើង​ទៅ​ម៉ាស្ជិទ​ជា​មួយ​គ្នា។


គឺ​ខ្ញុំ​បាន​ទទួល​ពិធី​ខតាន់​ពេល​ខ្ញុំ​កើត​បាន​ប្រាំ​បី​ថ្ងៃ ខ្ញុំ​ជា​ពូជ​សាសន៍​អ៊ីស្រ‌អែល​ក្នុង​កុល​សម្ព័ន្ធ​ពុន‌យ៉ាមីន ខ្ញុំ​ជា​ហេប្រឺ​កើត​ពី​ជាតិ​ហេប្រឺ។ រីឯ​ផ្នែក​ហ៊ូកុំ​វិញ ខ្ញុំ​នៅ​ខាង​គណៈ​ផារីស៊ី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម