Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:46 - ព្រះគម្ពីរខ្មែរសាកល

46 ដោយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“មាន​សរសេរ​ទុកមក​ថា​:‘ដំណាក់​របស់យើង​នឹង​បានជា​ដំណាក់​នៃ​ការអធិស្ឋាន’​ប៉ុន្តែ​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ដំណាក់នេះ​ទៅជាសម្បុកចោរប្លន់ទៅវិញ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

46 ដោយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មាន​សេចក្ដី​បាន​ចែង​ទុក​មក​ថា​ ដំណាក់​របស់​យើង​ជា​ដំណាក់​នៃ​ការ​អធិស្ឋាន​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់​នេះ​ក្លាយជា​សំបុក​ចោរ​ទៅ​វិញ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ថា "ដំណាក់​របស់​យើង​ជា​ទី​សម្រាប់​អធិស្ឋាន" តែ​អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរ​ទៅ​វិញ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 ដោយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “ដំណាក់​របស់​យើង​ជា​កន្លែង​សម្រាប់​អធិស្ឋាន” តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​សំបុក​ចោរ​ទៅ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 ដោយ​បន្ទូល​ថា មាន​សេចក្ដី​ចែង​ទុក​មក​ថា «ដំណាក់​អញ​ជា​ទី​សំរាប់​អធិស្ឋាន» តែ​អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

46 ដោយ​ប្រាប់​ទៅ​គេ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា “ដំណាក់​របស់​យើង​ជា​កន្លែង​សម្រាប់​ទូរអា”ទៅ​វិញ»។

សូមមើលជំពូក ចម្លង




លូកា 19:46
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សេចក្ដីបន្ទាល់​របស់ព្រះអង្គ​គួរឲ្យទុកចិត្ត​ណាស់ ភាពវិសុទ្ធ​សម​នឹង​ដំណាក់​របស់ព្រះអង្គ​ជារៀងដរាប​!​៕


យើង​នឹង​នាំ​ពួកគេ​មក​ឯ​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ហើយ​ឲ្យ​ពួកគេ​អរសប្បាយ​នៅក្នុង​ដំណាក់​នៃ​ការអធិស្ឋាន​របស់យើង​។ តង្វាយដុត និង​យញ្ញបូជា​របស់ពួកគេ​នឹង​ត្រូវបាន​ទទួលយក​នៅលើ​អាសនា​របស់យើង ដ្បិត​ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា ដំណាក់​នៃ​ការអធិស្ឋាន​សម្រាប់​ប្រជាជាតិ​ទាំងអស់”។


ទាំង​មានបន្ទូល​នឹង​ពួកគេ​ថា​៖“មាន​សរសេរ​ទុកមក​ថា​:‘ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា​ដំណាក់​នៃ​ការអធិស្ឋាន’​ប៉ុន្តែ​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ដំណាក់នេះ​ទៅជាសម្បុកចោរប្លន់ទៅវិញ​!”។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​បិទ​អាណាចក្រស្ថានសួគ៌​នៅមុខ​មនុស្ស​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏មិន​ឲ្យ​អ្នក​ដែល​កំពុង​ចូល​នោះ ចូលទៅ​ដែរ​។


ព្រះអង្គ​មានបន្ទូល​បង្រៀន​ពួកគេ​ថា​៖“តើ​មិន​មាន​សរសេរ​ទុក‍មក​ថា​:‘ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា​ដំណាក់​នៃ​ការអធិស្ឋាន​សម្រាប់​ប្រជាជាតិ​ទាំងអស់’​ទេ​ឬ​? ប៉ុន្តែ​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ដំណាក់នេះ​ទៅជាសម្បុកចោរប្លន់​ទៅវិញ​!​”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម